សហរដ្ឋអាមេរិក ៖ ក្រុមគ្រូពេទ្យវះកាត់១ក្រុម មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ប្រកាសនាថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ថា ក្រលៀនជ្រូកត្រូវបានវះកាត់ដូរដាក់ឲ្យមនុស្ស ដែលនោះជាការវះកាត់ប្រភេទនេះលើកទី២ និងជាការវះកាត់លើកដំបូង យកក្រលៀនជ្រូកទៅដូរដាក់ឲ្យអ្នកជំងឺម្នាក់ ដែលកំពុងស្ថិតក្នុងដំណាក់កាលស្លា.ប់ខួរក្បាលទៅហើយ។

ការប្រកាសនោះធ្វើឡើង ខណៈមានការឈានមុខនានាក្នុងវិស័យវះកាត់ដូរសរីរាង្គសត្វមកដាក់ឲ្យមនុស្ស នាំឲ្យមានសង្ឃឹមលើលទ្ធភាពដោះស្រាយ ការខ្វះរ៉ាំរៃការធ្វើអំណោយសរីរាង្គមនុស្ស។ លទ្ធផលនៃការវះកាត់នាពេលនេះជាក្ដីសង្ឃឹមគូរឲ្យកត់សម្គាល់មួយ សម្រាប់មនុស្សជាតិ ហើយជាជំហានឆ្ពោះទៅរកការវះកាត់ដូរសរីរាង្គសត្វដល់មនុស្ស ក្នុងវិស័យគ្លីនិក។ នេះជាការលើកឡើងរបស់លោក SELWYN VICKERS ព្រឹទ្ធបុរសសាលាវេជ្ចសាស្ត្រ HEERSINK នៃសាកលវិទ្យាល័យ ALABAMA នៅBIRMINGHAM កន្លែងក្រលៀនជ្រូកធ្លាប់បានវះកាត់រួចហើយដាក់ឲ្យមនុស្សម្នាក់ ដែលស្ថិតក្នុងសភាពស្លា.ប់ខួរក្បាល ដោយក្រុមមួយនៃសាកលវិទ្យាល័យក្រុងញូវយ៉កដល់២លើក គឹកាលពីថ្ងៃទី២៥ ខែកញ្ញា និងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ តែការវះកាត់ដូរនេះគេដាក់នៅខាងក្រៅខ្លួនមនុស្ស ភ្ជាប់ទៅភ្លៅម្ខាង ដើម្បីអាចតាមដានមើលដែលហាក់ដូចជាការសាកពិសោធន៍។

ចំណែកការវះកាត់ លាតត្រដាងកាលពីថ្ងៃទី២០ ខែមករា ត្រូវបានធ្វើកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ ក្រលៀន២នៃជ្រូកមួយដែលកែប្រែខាងហ្សេនីទិក ត្រូវបានវះកាត់ ដាក់ក្នុងខ្លួនមនុស្សម្នាក់អាយុ៥៧ឆ្នាំ ដោយក្រលៀនមិនអាចរកបានពីការផ្ដល់អំណោយពីមនុស្សណាម្នាក់ ក៏ទោះបីរូបគេខំអំពាវនាវរកអ្នកផ្ដល់ក៏ដោយ។ គ្រលៀនជ្រូកដែលវះកាត់ប្ដូរ អាចច្រោះឈាម ផលិតទឹកនោម ហើយប្រការសំខាន់គឹវាមិនមានការធាក់ថយក្នុងពេលភ្លាមៗ។
ក្នុងសេចក្ដីប្រកាសមួយសាកលវិទ្យាល័យខាងលើនេះ គូសបញ្ជាក់ថា គ្រលៀនជ្រូកទាំង២ស្ថិតនៅគត់មត់ រហូតការពិសោធន៍ត្រូវចប់ គឺ៧៧ម៉ោងក្រោយមក ហើយបណ្ដាលទ្ធផលត្រូវបានចេញផ្សាយ ក្នុងកាសែតអាមេរិកAMERICAN JOURNAL OF TRANSPLANTATION។

នៅសហរដ្ឋអាមេរិកអ្នកជំងឹដល់ទៅជិត១០៧.០០០នាក់ រង់ចាំអំណោយសរីរាង្គមួយ។ ខណៈដែលគ្រលៀនជ្រូកត្រូវបានវះកាត់ដូរដាក់ក្នុងខ្លួនមនុស្ស ក្រុមគ្រូពេទ្យវះកាត់អះអាងថា ការវះកាត់នេះខិតទៅរកការពិតគ្លីនិកមួយហើយ។ ក្រុមគ្រូពេទ្យវះកាត់នោះក្នុងពេលឆាប់ៗ នឹងធ្វើការសាកល្បងលើបណ្ដាអ្នកជំងឹ និងសុំភ្លើងខៀវពីអាជ្ញាធរ។ ដកស្រង់ចេញវេបសាយ ៖ yahoo
គួររំលឹកថា ៖ វះកាត់ដូរបេះដូងជ្រូកដល់បុរសម្នាក់បានជោគជ័យក្រោយរស់ដោយម៉ាស៊ីនជំនួយអស់ប៉ុន្មានខែ ៕
ចែករំលែកព័តមាននេះ