ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វះកាត់​ដូរ​បេះដូង​ជ្រូក​ដល់​បុរស​ម្នាក់​បាន​ជោគជ័យ​ក្រោយ​រស់​ដោយ​ម៉ាស៊ីន​ជំនួយ​អស់​ប៉ុន្មានខែ​

2 ឆ្នាំ មុន

ជា​លើក​ដំបូង​ហើយ​លើ​ពិភពលោក​ ដែលក្រុម​គ្រូពេទ្យ​វះកាត់​អា​មេ​រិ​ក ទទួល​បាន​ជោគជ័យ​ក្នុង​ការ​វះកាត់​ដូរ​បេះដូង​ជ្រូក​ដែល​កែប្រែ​បែប​ហ្សេ​នី​ទិ​ក ឲ្យ​ដល់​អ្នកជំងឺ​ម្នាក់

សហរដ្ឋអាមេរិក ៖ ជា​លើក​ដំបូង​ហើយ​លើ​ពិភពលោក​ ដែលក្រុម​គ្រូពេទ្យ​វះកាត់​អា​មេ​រិ​ក ទទួល​បាន​ជោគជ័យ​ក្នុង​ការ​វះកាត់​ដូរ​បេះដូង​ជ្រូក​ដែល​កែប្រែ​បែប​ហ្សេ​នី​ទិ​ក ឲ្យ​ដល់​អ្នកជំងឺ​ម្នាក់​។ នេះ​ជា​ការ​អះអាង​របស់​សាលា​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យាល័យ​MARYLAND កាលពី​ថ្ងៃ​ទី​១០ ខែ​​មក​រា ឆ្នាំ​២០២២ តាម​រយៈ​សេចក្ដី​ប្រកាស​មួយ​។

តាម​សេចក្ដី​ប្រកាស​នោះ​ថា ការ​វះកាត់​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​៧ ខែ​​មក​រា ​កន្លង​ទៅ អាច​បង្ហាញ​ជា​លើក​ដំបូង​ថា បេះដូង​សត្វ​អាច​​បន្ត​ដើរ​នៅ​ក្នុង​ខ្លួន​មនុស្ស ដោយ​ពុំ​មានការ​រអាក់រអួល​ក្នុង​ពេល​ភ្លាម​ៗ​។ លោក ​DAVID BENNETT អាយុ​៥៧​ឆ្នាំ ប្រកាស​សុខចិត្ត​ទទួលយក​ការ​វះកាត់​ដូរ​បេះដូង​ជ្រូក​ដល់​រួប​គាត់​។ លោក​ពេល​នេះ​កំពុង​តាមដាន​យ៉ាង​ជិតដិត​ពី​សំណាក់​ក្រុម​គ្រូពេទ្យ ដើម្បី​ធានា​ថា ​បេះដូង​ថ្មី​នោះ​របស់​គាត់​ដំណើរការ​ល្អ​។

លោក​ DAVID BENNETT ​ជា​អ្នក​រស់នៅ​រដ្ឋ​ MARYLAND ១​ថ្ងៃមុន​ការ​វះកាត់​ថ្លែង​ថា នេះ​ជា​ការ​ប្រថុយប្រថាន​នឹង​ការ​ស្លា.ប់ ចំពោះ​ការ​វះកាត់​ដូរ​បេះដូង​។ ខ្ញុំ​ចង់​រស់​ហើយ​ ខ្ញុំ​គិត​ថា​ខ្ញុំ​ត្រូវ​ប្រថុយ ព្រោះ​នោះ​ជា​ការ​ជ្រើសរើស​ចុង​ក្រោយ​របស់ខ្ញុំ​។ ខ្ញុំ​អាច​ក្រោក​ចេញពី​គ្រែ ពេល​ខ្ញុំ​បាន​ស្រួលខ្លួន​វិញ​។ អ្នកជំងឺ​រូប​នោះ​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ រស់​ដោយសារ​ម៉ា​ស៊ី​ន​មួយ​ជា​ជំនួយ​។

ទីភ្នាក់ងារ​ឱសថ​អា​មេ​រិ​ក​ FDA បាន​ផ្ដល់​ភ្លើង​ខៀវ ចំពោះ​ការ​វះកាត់​នេះ​កាល​ពី​យប់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​។ បេះដូង​ជ្រូក​ដែល​យក​មក​ដូរ​ឲ្យ​មនុស្ស ជា​បេះដូង​ដែល​គេ​កែ​ប្រែ​ខាង​ហ្សេ​នី​ទិ​ក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ