តើអ្នកធ្លាប់មានអាការៈ ចុកចុងដង្ហើម ឬ ឈឺចាប់ក្រោមឆ្អឹងជំនីរផ្នែកខាងស្ដាំ រាលដាលទៅស្លាបប្រចៀវដែរទេ0x017d7 អាការៈនេះគឺជាសញ្ញាដ៏ច្បាស់លាស់មួយដែលបង្ហាញថាអ្នកអាចកំពុងមានជំងឺ ក្រួសថង់ទឹកប្រមាត់ (Gallstones)។
ថង់ទឹកប្រមាត់ស្ថិតនៅជាប់ខាងក្រោមថ្លើម ហើយមានតួនាទីសំខាន់ក្នុងការ ស្តុកទុកទឹកប្រមាត់ ដែលផលិតដោយថ្លើម ដើម្បីបញ្ចេញទៅពោះវៀនសម្រាប់រំលាយជាតិខ្លាញ់។ នៅពេលដែលសមាសធាតុទឹកប្រមាត់មិនមានតុល្យភាព វានឹងបង្កើតជា កំណកថ្មរឹង (ក្រួស) ដែលអាចមានទំហំចាប់ពីគ្រាប់ខ្សាច់ រហូតដល់គ្រាប់កូនបាល់។
១. មូលហេតុចម្បងដែលនាំឲ្យមានក្រួស
ក្រួសក្នុងថង់ទឹកប្រមាត់គឺបណ្ដាលមកពីភាពមិនស្មើគ្នានៃល្បាយទឹកប្រមាត់៖
កូលេស្តេរ៉ូល (Cholesterol) ខ្ពស់ពេក: ការកើនឡើងកម្រិតកូលេស្តេរ៉ូលក្នុងទឹកប្រមាត់ច្រើនលើសលប់។
ប៊ីលីរុយប៊ីន (Bilirubin) ច្រើនពេក: ជាសារធាតុដែលកើតចេញពីការបំបែកគ្រាប់ឈាមក្រហម។
អំបិលទឹកប្រមាត់មិនគ្រប់គ្រាន់: មិនអាចរំលាយជាតិខ្លាញ់ និងកូលេស្តេរ៉ូលបានល្អ។
២. រោគសញ្ញាដែលមិនគួរមើលរំលង
ក្រៅពីអាការៈឈឺចុកចាប់នៅចុងដង្ហើមខាងស្ដាំ រោគសញ្ញាទាំងនេះក៏អាចកើតមានផងដែរ៖
ក្តៅខ្លួនស្រៀវស្រាញ (សញ្ញានៃការរលាក)។
ក្អួតចង្អោរ។
អាចមាន កើតលឿង (ស្បែក និងភ្នែកលឿង) ប្រសិនបើក្រួសស្ទះផ្លូវទឹកប្រមាត់។
៣. ផលវិបាកធ្ងន់ធ្ងរដែលគំរាមកំហែងដល់អាយុជីវិត
ប្រសិនបើក្រួសថង់ទឹកប្រមាត់មិនត្រូវបានព្យាបាលទាន់ពេលទេ វានឹងវិវត្តទៅជាផលវិបាកដ៏គ្រោះថ្នាក់៖
រលាកថង់ទឹកប្រមាត់: កើតមានទាំងលក្ខណៈស្រួចស្រាល់ ឬរ៉ាំរ៉ៃ។
រលាកលំពែង (Pancreatitis): ក្រួសបានរើចុះទៅស្ទះផ្លូវបង្ហូរទឹកប្រមាត់ និងលំពែង។
ក្រួសស្ទះផ្លូវទឹកប្រមាត់: នាំឲ្យមានខាន់លឿង និងការបង្ករោគ។
រលាកស្រោមពោះ (Peritonitis): កើតឡើងក្នុងករណីធ្ងន់ធ្ងរដែល ថង់ទឹកប្រមាត់ធ្លាយ ។
ដំបូន្មានបន្ទាន់៖ បើអ្នកមានសញ្ញាគួរឲ្យសង្ស័យខាងលើនេះ សូមកុំរង់ចាំ! ត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីធ្វើរោគវិនិច្ឆ័យត្រឹមត្រូវតាមរយៈ អេកូសាស្ត្រ ឬការពិនិត្យឈាមរកមុខងារថ្លើម និងការរលាក។ ការព្យាបាលទាន់ពេលវេលា គឺជាគន្លឹះដើម្បីជៀសផុតពីផលវិបាកធ្ងន់ធ្ងរ។
(ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត)
ចែករំលែកព័តមាននេះ