ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​វៀតណាម វ័យ​ជំទង់​ម្នាក់​ទៀត​ហើយ បាន​ស្លា.ប់​បន្ទាប់​ពី​ចាក់​វ៉ាក់សាំង Pfizer ដូ​ស​ទី​២

2 ឆ្នាំ មុន

វៀតណាម ៖ មន្ត្រី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ ក្នុង​ខេត្ត​ភូ​ថូ នៅ​ភាគ​ខាងជើង​ នៃ​ប្រទេស​វៀតណាម បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សិស្ស​ថ្នាក់​ទី​៩ ម្នាក់​បាន​ស្លា.ប់​ កាលពី​ថ្ងៃ​អង្គា​រ៍…

វៀតណាម ៖ មន្ត្រី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ ក្នុង​ខេត្ត​ភូ​ថូ នៅ​ភាគ​ខាងជើង​ នៃ​ប្រទេស​វៀតណាម បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សិស្ស​ថ្នាក់​ទី​៩ ម្នាក់​បាន​ស្លា.ប់​ កាលពី​ថ្ងៃ​អង្គា​រ៍ បន្ទាប់​ពីនាង ​ចាក់​វ៉ាក់សាំង Pfizer ដូ​ស​ទី​២ នេះ​បើ​យោង​តាម​សារព័ត៌មាន Vnexpress ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២០ មក​រា ២០២២ ។

ក្មេង​ស្រី​នេះ បាន​ចាក់​ថ្នាំ Pfizer លើក​ដំបូង នៅ​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០២១ បន្ទាប់​មក​នាង​មាន​អាការ​ វិលមុខ និង​ពិបាក​ដកដង្ហើម ។ នាង​ត្រូវ​បាន​ម្តាយ នាំ​ទៅ​មណ្ឌល​សុខភាព បង្អែក​ស្រុក​ហា​ហូ ដើម្បី​ព្យាបាល ហើយ​ក្រោយមក នាង​បានជា​សះស្បើយ ។

ក្មេង​ស្រី បាន​ចាក់​វ៉ាក់សាំង Pfizer លើក​ទី​២ កាលពី​ថ្ងៃ​ចន្ទ ទី​១៧ មក​រា ។ មុន​ពេល​ចាក់​ លើក​ទី​២ ម្តាយ​របស់​ក្មេង​ស្រី ក៏​បាន​ប្រាប់​បុគ្គលិក​សុខាភិបាល​អំពី​ផល​រំខាន​របស់​កូនស្រី ផងដែរ កាល​នាង​បាន​ចាក់​លើក​ដំបូង ប៉ុន្តែ​ទោះបី​ម្តាយ​អះអាង​បែប​នេះ​ក្តី ក៏បុគ្គលិក​សុខាភិបាល​ បាន​សុំ​ឲ្យ​នាង​ចាក់ ​លើក​ទី​២ ទៀត ។ ចាក់រួចរាល់ប្រមាណ ​២០​នាទី បន្ទាប់​ពី​ចាក់​វ៉ាក់សាំង Pfizer លើក​ទី​២ ក្មេង​ស្រី​បាន​ជួប​ប្រទះ អាការ​តឹង​នៅ​ក្នុង​ទ្រូងខ្លាំង ហើយ​នាង​វិលមុខ ពិបាក​ដកដង្ហើម និង​ប្រកាច់ ។

ភ្លាម​ៗ​ក្មេង​ស្រីបាន​ទទួល​ការ​ព្យាបាល​ជា​បន្ទាន់​នៅ​នឹង​កន្លែង មុន​ពេល​បញ្ជូន​ទៅ​មណ្ឌល​សុខភាព​ស្រុក​ហា​ហូ ។ ពេល​មក​ដល់​មណ្ឌល​សុខភាព នាង​ចាប់ផ្តើម​ក្អួត​ឈាម សន្លប់ ហើយ​បេះដូង​ឈប់​ដំណើរការ ។ ក្រុម​គ្រួសារ​របស់​នាង បាន​ទទួល​ដំណឹង​ថា នាង​បាន​ស្លាប់​ នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ ។

មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត​ភូ​ថូ នៅ​មិន​ទាន់​បញ្ជាក់​ជា​ផ្លូវការ អំពី មូលហេតុ នៃ​ការ​ស្លា.ប់​ក្មេង​ស្រី​ជំទង់​ខាងលើ​នេះ នៅឡើយ​ទេ ។

បច្ចុប្បន្ន ប្រទេស​វៀតណាម កំពុង​ចាក់​វ៉ាក់សាំង​ឲ្យ​កុមារ ដែល​មាន​អាយុ​ពី​១២-១៧​ឆ្នាំ ដោយ​ប្រើ​វ៉ាក់សាំង Pfizer ។ កុមារ ០៤​នាក់ ដែល​មាន​អាយុ​ចន្លោះ​ពី​១២ ទៅ ១៦​ឆ្នាំ​ បាន​ស្លា.ប់ បន្ទាប់​ពី​ការ​ចាក់​វ៉ាក់សាំង Pfizer របស់​ពួក​គេ​នៅ​ចុងខែ​វិច្ឆិកា និង​ដើមខែ​ធ្នូ ឆ្នាំ​មុន ។

ជាមួយ​គ្នា​នេះ ស្ត្រី​អាយុ ២៣​ឆ្នាំ​ម្នាក់ ក៏​បាន​ស្លា.ប់​បន្ទាប់​ពី​ការ​ចាក់​វ៉ាក់សាំង Pfizer លើក​ទី​ពីរ​របស់​នាង នៅ​ដើម​ខែមករា​នេះ ។

អាជ្ញាធរ​បាន​និយាយ​ថា មូលហេតុ​នៃ​ការ​ស្លា.ប់​របស់​ពួក​គេ គឺ​ដោយសារ​តែ “​ប្រតិកម្ម​” ខ្លាំង​ជាមួយនឹង​ថ្នាំ​វ៉ាក់សាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ