ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា សម្តែងនូវ​ការ​ព្រួយ​បារម្ភ​ជាខ្លាំង ​ចំពោះ​ការ​ប៉ះ​ទង្គិច​ប្រដាប់អាវុធ​យ៉ាង​ធ្ងន់ធ្ងរ ​នៅមីយ៉ាន់ម៉ា

3 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី២០ ខែមករានេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​កម្ពុជា បាន​ចេញសេចក្តីថ្លែងការណ៍ ដោយ​សម្តែងនូវ​ការ​ព្រួយ​បារម្ភ​ជាខ្លាំង ​ចំពោះ​ការ​ប៉ះ​ទង្គិច​ប្រដាប់អាវុធ​យ៉ាង​ធ្ងន់ធ្ងរ ​នៅ​ក្នុង​រដ្ឋធានីនៃរដ្ឋកាយ៉ាហ៍ (Kayah…

ភ្នំពេញ៖ នៅព្រលប់ថ្ងៃទី២០ ខែមករានេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ​កម្ពុជា បាន​ចេញសេចក្តីថ្លែងការណ៍ ដោយ​សម្តែងនូវ​ការ​ព្រួយ​បារម្ភ​ជាខ្លាំង ​ចំពោះ​ការ​ប៉ះ​ទង្គិច​ប្រដាប់អាវុធ​យ៉ាង​ធ្ងន់ធ្ងរ ​នៅ​ក្នុង​រដ្ឋធានីនៃរដ្ឋកាយ៉ាហ៍ (Kayah State) នៅក្នុងប្រទេសមីយ៉ាន់ម៉ា រវាងយោធា និង​កង​កម្លាំងឧទ្ទាម​ប្រដាប់​អាវុធ​។

តាមសេចក្តីថ្លែងការណ៍ អំពើហិង្សា ដែលនៅតែបន្តកើតមាននេះ កំពុងធ្វើឱ្យប៉ះពាល់ដល់វឌ្ឍនភាព ដែលសម្រេចបាន​ក្នុងដំណើរទស្សនកិច្ចការងារនាពេលថ្មីៗនេះ របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា។

សេចក្តី​ថ្លែង​ការណ៍​ លើ​កឡើ​ងថា សម្តេចតេជោ ហ៊ុន សែន ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនោះ បានចែករំលែកអំពី​ភាពជោគជ័យនៃនយោបាយឈ្នះ-ឈ្នះរបស់កម្ពុជា ក្នុងការសម្រេចបាននូវការបង្រួបបង្រួមជាតិ សន្តិភាព យូរអង្វែង ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ផ្អែកលើបទពិសោធន៍ និងមេរៀននានា ដែលទទួលបានពី​ដំណើរការ​សន្តិភាពរបស់កម្ពុជា សន្តិភាពទាំងស្រុង និងការបង្រួបបង្រួមជាតិ មិនអាចសម្រេចបានឡើយ ប្រសិនបើគ្មាន​ការចូលរួម និងការឯកភាពពេញលេញពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

សេចក្តីថ្លែងការណ៍ដដែល លើកឡើងថា «ក្នុងស្មារតីនេះ អ្នកនាំពាក្យយល់ឃើញថា គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែទទួល​យកបទឈប់បាញ់ បញ្ចប់នៅរាល់សកម្មភាពដែលហិង្សា អនុវត្តការអត់ធ្មត់ឱ្យបានខ្ពស់បំផុត និងចាប់ផ្តើមកិច្ច​សន្ទនា ដើម្បី​បង្កើតនូវស្ថានភាពអំណោយផល សំដៅឈានទៅរកការកសាងឡើងវិញនូវសន្តិភាពនៅក្នុងប្រទេស ដែលអាច​ត្រួសត្រាយផ្លូវ សម្រាប់ការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន»៕

Picture
Picture
Picture