រាជធានីភ្នំពេញ ៖ បណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែងជ្រើសរើសនិស្សិតអាហារូបករណ៍ឲ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ចំនួន ២០០ កន្លែង សិក្សារយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំ២០២០ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីក្លាយជានាយនគរបាលបន្តវេន ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ។
ប៉ុន្តែអ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង នៅត្រង់លក្ខខណ្ឌមួយ ក្នុងចំណោមលក្ខខណ្ឌផ្សេងៗទៀត គឺតម្រូវអោយបេក្ខជនទាំង ២ភេទ ត្រូវតែគ្មានស្នាមសាក់លើខ្លួន ដៃ ជើង ពោលគឺពុំមានរូបសាក់នៅលើរាងកាយតែម្តង ។
ចំណុចទី៤. អំពីលក្ខខណ្ឌជ្រើសរើសបេក្ខជនទាំងពីរភេទ ត្រូវមាន ៖
- សញ្ជាតិខ្មែរ
- សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើ
- អាយុយ៉ាងច្រើន ២៥ឆ្នាំ គិតត្រឹមថ្ងៃប្រឡង
- កម្ពស់បុរស ១,៧០ម៉ែត្រឡើង និងមានទម្ងន់សមមាត្រនឹងកម្ពស់
- កម្ពស់នារី ១,៦០ម៉ែត្រឡើង និងមានទម្ងន់សមមាត្រនឹងកម្ពស់
- នៅលីវ (ចាប់ពីពេលដាក់ពាក្យប្រឡង រហូតដល់ពេលបញ្ចប់ការសិក្សា)
- មានសុខភាពល្អ កាយសម្បទាគ្រប់គ្រាន់និងមាំមួន ព្រមទាំងគ្មានសាក់លើខ្លួន ដៃ ជើង
- ពុំធ្លាប់មានពិរុទ្ធភាពកន្លងមក(បញ្ជាក់ដោយលិខិតថ្កោលទោស ដែលផ្តល់ជូនពេលក្រោយ) និង
- ឆ្លងកាត់ការធ្វើតេស្តកាយសម្បទា (ពិនិត្យអវយវៈ ការនិយាយស្ដី ការស្តាប់ ការមើល ដំណើរ)
មុននឹងផ្ដល់ពាក្យសុំប្រឡង ។
សូមជម្រាបថា លក្ខខណ្ឌនៃការជ្រើសរើស គឺខុសគ្នាតាមឆ្នាំនីមួយៗ ដូចជានៅក្នុងឆ្នាំ២០២១ មិនមានលក្ខខណ្ឌកំណត់ថា គ្មានរូបសាក់លើរាងកាយ នោះទេ ។
សេចក្តីជូនដំណឹងរបស់បណ្ឌិត្យសភានគរបាលកម្ពុជា មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖
ចែករំលែកព័តមាននេះ