ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីចែស​! ខឹង​ម្តាយក្មេក និង​ប្រពន្ធ​ស្រាប់តែរ​ត់ទៅ​កំពង់ធំ បំពុល​ជ្រូក​ងា.ប់​អស់​១៥​ក្បាល

2 ឆ្នាំ មុន
  • កំពង់ចាម

បុរស​ជា​កូនប្រសា​ម្នាក់ ព្រោះតែ​ខឹង​ម្ដាយក្មេក និង​ប្រពន្ធ​របស់​ខ្លួន ហើយ​ក៏​បាន​យក​ថ្នាំ​កណ្ដុរ​មក​បំពុល​ជ្រូក​ទាំង​តូច​ទាំង​ធំ​ងា​.​ប់​អស់​ចំនួន​

ខេត្តកំពង់ចាម ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ជា​កូនប្រសា​ម្នាក់ ព្រោះតែ​ខឹង​ម្ដាយក្មេក និង​ប្រពន្ធ​របស់​ខ្លួន ហើយ​ក៏​បាន​យក​ថ្នាំ​កណ្ដុរ​មក​បំពុល​ជ្រូក​ទាំង​តូច​ទាំង​ធំ​ងា​.​ប់​អស់​ចំនួន​១៥​ក្បាល ។ ហេតុការណ៍​នោះ បាន​កើតឡើង​នៅ​ក្នុងភូមិ​ទួលរ​ការ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹង​ត្រង់​។ បន្ទាប់​មក កម្លាំង​នគរបាល​មូលដ្ឋាន ក៏​បាន​ឃាត់ខ្លួន​បុរស​ជា​កូនប្រសា​រូប​នេះ បញ្ជូន​មក​កាន់​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ស្ទឹង​ត្រង់ ដើម្បី​សួរនាំ​។

បើ​តាម​សេចក្តីរាយការណ៍​បន្ត​ថា បុរស​ជា​កូនប្រសា​រូប​នេះ​មានឈ្មោះ ប៉ុ​ល ពិសិដ្ឋ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ជា​ជនជាតិ​ខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ទួលរ​ការ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹង​ត្រង់ ចំណែក​ស្ត្រី​ជា​ម្ដាយក្មេក​មានឈ្មោះ ស៊ន លាង ហៅ​អ៊ុ​ក អាយុ​៥៨​ឆ្នាំ ។

បើ​តាម​នគរបាល​មូលដ្ឋាន បាន​ប្រាប់​ឲ្យ​ដឹង​នា​រសៀល​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២២​នេះ​ថា បុរស​ជា​កូនប្រសា​ប្រុស បាន​ចេញពីផ្ទះ​ធ្វើ​ដំណើរ​ទៅ​កាន់​រាជធានី​ភ្នំពេញ​ចំនួន​៣​ទៅ​៤​ថ្ងៃ​ទៅ​ហើយ ក្រោយ​ពី​បាន​ឈ្លោះ​ជាមួយនឹង​ប្រពន្ធ​របស់​ខ្លួន​តាម​ទូរស័ព្ទ​។ ចំណែក​ប្រពន្ធ​វិញ ដោយ​ខ្លាច​ប្ដី​ប្រើ​អំពើ​ហិ​.​ង្សា​មក​លើ​ខ្លួន ក៏​បាន​នាំ​កូន​តូច​អាយុ​មួយ​ខួប ធ្វើ​ដំណើរ​ទៅ​លាក់ខ្លួន​នៅផ្ទះ​ម្ដាយមីង​នៅ​ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ​បាត់​ទៅ​។

នគរបាល​មូលដ្ឋាន​ប្រាប់​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយមក បុរស​ជា​ប្ដី​រូប​នោះ​ក៏​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ដល់​ផ្ទះ​វិញ មិនឃើញ​ប្រពន្ធ​របស់​ខ្លួន​រួម​ជាមួយនឹង​កូន ក៏​កើត​ទៅ​ជា​ខឹង ហើយ​សួរនាំ​ម្ដាយក្មេក​ក៏​មិន​ព្រម​ប្រាប់​ទៀត​…​។ លុះ​រហូត​មក​ដល់​វេលា​ម៉ោង​២១​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៩​ខែមករា ឆ្នាំ​២០២២ បុរស​ដែល​ជា​កូនប្រសា​រូប​នេះ ក៏​បាន​យក​ថ្នាំ​កណ្ដុរ​មក​បំពុល​ជ្រូក​ទាំង​តូច​ទាំង​ធំ​របស់​ម្ដាយក្មេក ជា​ហេតុ​បណ្ដាល​ឱ្យ​ជ្រូក​របស់​គាត់ (​ម្តាយក្មេក​) ងា​.​ប់​អស់​ចំនួន​១៥​ក្បាល (​មាន​តូច មាន​ធំ )​។ ក្រោយ​ពី​បាន​បំពុល​ជ្រូក​ងា​.​ប់​អស់ហើយ បុរស​ជា​កូនប្រសា​បាន​ស៊ើប​ដឹង​ថា ប្រពន្ធ​របស់​ខ្លួន​នៅ​ខេត្តកំពង់ធំ និង​បាន​ធ្វើ​ដំណើរ​ទៅ​ទីនោះ បង្កជម្លោះ​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​ថែម​ទៀត​ផង​។

នគរបាល​មូលដ្ឋាន​បញ្ជាក់​ថា បន្ទាប់​ពី​មាន​បណ្ដឹង​របស់​ស្ត្រី​ជា​ម្ដាយក្មេក​ថា ជ្រូក​របស់​គាត់​ងា​.​ប់​អស់​ចំនួន​១៥​ក្បាល ដោយសារ​តែ​កូនប្រសា​ប្រុស​ជា​អ្នក​បំពុល​នោះ កម្លាំង​នគរបាល​មូលដ្ឋាន​ធ្វើការ​ស្រាវជ្រាវ​បន្ទាន់ ទើប​ដឹង​ថា ជន​នេះ​ទៅ​បង្កជម្លោះ​ជាមួយ​ប្រពន្ធរ​នៅ​ក្នុង​ខេត្តកំពង់ធំ ថែម​ទៀត​។

ប្រភព​ដដែល​បន្ត​ថា ដោយ​ក្រោម​កិច្ចសហការ​ពី​លោក​អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់ ជាមួយនឹង​នគរបាល​ក្រុង​ស្ទឹង​សែន ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ជន​រូប​នោះ (​ប្តី​) ទាន់​ពេលវេលា ហើយ​ត្រូវ​បាន​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពាម​កោះ​ស្នា ទៅ​ទទួលយក រួច​បញ្ជូន​មក​មូលដ្ឋាន​របស់​ខ្លួន​វិញ ហើយ​ក៏​បាន​ធ្វើតេស្ត​បុរស​រូប​នេះ​ឃើញ​ថា បាន​ប្រើប្រាស់​សារធាតុ​ញៀ​.​ន​ទៀត​ផង​។ លុះ​នៅ​ថ្ងៃ​ទី​២០ ខែមករា បុរស​រូប​នេះ​ក៏​ត្រូវ​បាន​បំពេញបែបបទ ព្រោះ​ម្ដាយក្មេក​បាន​ឲ្យ​កម្លាំង​សមត្ថកិច្ច ចាត់វិធានការ​កូនប្រសា​ប្រុស​រូប​នេះ​ទៅ​តាម​នីតិវិធី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ