ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាលទទួលពលរដ្ឋ​​ចូល​កម្ពុជា​​០៩​នាក់ ខណៈ៧នាក់ធ្វើចត្តាឡីស័ក និង២នាក់ឲ្យត្រឡប់ទៅផ្ទះ

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ កម្លាំង​នគរបាល​សហការ​ជាមួយ​កម្លាំងយោធា​បាន​ទទួល​ប្រជាពលរដ្ឋ​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ ចំនួន​០៩​នាក់ នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង នៅ​វេលា​ម៉ោង​១៩​និង​០០​នាទី​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២ ដោយពលរដ្ឋមួយចំនួនត្រូវបានក្រុម​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​​ត្រឡប់​ទៅ​មូលដ្ឋាន​រៀង​ៗ​ខ្លួន​វិញ…

ខេត្តបាត់ដំបង ៖ កម្លាំង​នគរបាល​សហការ​ជាមួយ​កម្លាំងយោធា​បាន​ទទួល​ប្រជាពលរដ្ឋ​ត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ ចំនួន​០៩​នាក់ នៅ​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង នៅ​វេលា​ម៉ោង​១៩​និង​០០​នាទី​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២ ដោយពលរដ្ឋមួយចំនួនត្រូវបានក្រុម​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​​ត្រឡប់​ទៅ​មូលដ្ឋាន​រៀង​ៗ​ខ្លួន​វិញ (​ចំពោះ​អ្នកមាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ត្រឹមត្រូវ​) ចំណែក​អ្នកមាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ តែ​ស្កេ​ន​អត់​ចេញ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាន​នគរបាល​ជាតិបានផ្សាយនាថ្ងៃទី២០ ខែមករានេះ ។

ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សាត គឹ​ម​សាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ជាប់​ជា​ប្រចាំ តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ និង​ត្រួតពិនិត្យ​ពលរដ្ឋ​ឆ្លង​ដែន និង​មេខ្យល់​នាំ​ពលករ​ចេញចូល​ខុសច្បាប់ តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ។

ក្រោម​ការ​បញ្ជា​ផ្ទាល់ របស់​លោក​វរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការ​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក លេខ​៨១៧ បាន​ចាត់​កម្លាំង​ប៉ុស្តិ៍​គីឡូ​១៣ ចំនួន​០២​នាក់ សហការ​ជាមួយ​កម្លាំងយោធា​ផ្នែក​សឹក​រង​សំពៅ​លូន​ចំនួន​០២​នាក់ និង​កម្លាំងយោធា​វរ​សេនា​តូច​៥៣៣ ចំនួន​០២​នាក់ បាន​ទទួល​ប្រជាពលរដ្ឋ​ដែល​វិល​ត្រឡប់​ចូល​មក​ប្រទេស​កម្ពុជា​វិញ ត្រង់​ភូមិសាស្ត្រ ភូមិ​ពោធិ៍​ជ្រៃ ឃុំ​សិរី​មាន​ជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង សរុប​ចំនួន​០៩​នាក់ (​ស្រី​០២​នាក់​) ។

ក្រោយ​ពី​ទទួល​កម្លាំង​សមត្ថកិច្ច​បាន​កត់​ឈ្មោះ និង​សុំ​បងប្អូន​សហការ ដើម្បី​ពិនិត្យ​សម្ភារៈ​ហាមឃាត់ និង​បាន​អប់រំ​ណែនាំ រួច​សមត្ថកិច្ច​បាន​ប្រគល់​បងប្អូន​ទាំងអស់​ឲ្យ​ទៅ​ក្រុម​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន​ធ្វើតេស្ត និង​ពិនិត្យ​សុខភាព ។

ជា​លទ្ធ អវិជ្ជមាន រួច​ក្រុម​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​បងប្អូន​ត្រឡប់​ទៅ​មូលដ្ឋាន​រៀង​ៗ​ខ្លួន​ចំនួន​០២​នាក់ (​ចំពោះ​អ្នកមាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​ត្រឹមត្រូវ​) ចំណែក​អ្នកមាន​ប័ណ្ណ​ចាក់​វ៉ាក់សាំង​តែ​ស្កេ​ន​អត់​ចេញ ចំនួន​០៧​នាក់ (​ស្រី​០២​នាក់​, ក្មេង​ស្រី ០២​នាក់​) ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មណ្ឌល​ច​ត្តា​ឡី​ស័ក រោងចក្រ​ម្សៅ​មី ស្ថិត​ក្នុងភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ