ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១យប់​ៗ​ម៉ូតូ​មិន​ក្រោម៦០គ្រឿង​ដឹកឈើ​ចូល​ក្រុង​បាន​លុង​​

2 ឆ្នាំ មុន
  • រតនគិរី

ខេត្តរត​ន​គិរី ៖ ក្រុម​ប្រជាពលរដ្ឋ​ស្រុក​អូ​រជុំ​បាន​ឲ្យដឹង​ថា លោក តុង ហាន និង​កូ​នប្រ​សារ​ឈ្មោះ​ លាង ជា​មេ​ឈ្មួញ​រកស៊ី​ជំនួញ​ឈើ​ខុសច្បាប់ ដែល​ប្រមូល​ទិញ​ឈើ​ពី​ស្រុក​វ៉ើន​​សៃ…

ខេត្តរត​ន​គិរី ៖ ក្រុម​ប្រជាពលរដ្ឋ​ស្រុក​អូ​រជុំ​បាន​ឲ្យដឹង​ថា លោក តុង ហាន និង​កូ​នប្រ​សារ​ឈ្មោះ​ លាង ជា​មេ​ឈ្មួញ​រកស៊ី​ជំនួញ​ឈើ​ខុសច្បាប់ ដែល​ប្រមូល​ទិញ​ឈើ​ពី​ស្រុក​វ៉ើន​​សៃ និង​ឃុំ​កា​រឡៃ​ ស្រុក​អូរជុំ ហើយ​បាន​សម្រុក​ដឹក​តាម​ម៉ូតូ​ចូល​ក្រុង​បានលុង​ក្នុង​មួយ​យប់​ៗមិន​ខ្វះ​ពី៦០គ្រឿង​នោះ​ឡើយ​។ ពួកឈ្មួញជញ្ជូន​ឈើដូចស្រមោចជញ្ជូនឈើ​ដូ​ច​ស្រមោច​ជញ្ជូនស្ករដូច្នោះដែរ មិន​រំខាន​ដល់​សមត្ថកិច្ច​ណាម្នាក់ឡើយ ។

ប្រជាពលរដ្ឋ​បាន​ឲ្យដឹង​ទៀត​ថា ការ​ដឹកជញ្ជូន​ឈើ​ចូល​លក់​ក្នុង​ក្រុង​បានលុង​នេះ គឺ​លោក តុង ហាន និង​កូន​ប្រសា​រហៅ​លោក លាង បាន​យកឈ្មោះ​អ្នកមាន​អំណាច​ម្នាក់​ក្នុង​ខេត្តរតនគិរី ធ្វើជា​ខ្នងបង្អែក​នៅ​ខាងក្រោយ​បទល្មើស​ម៉ូតូ​ដឹកឈើ​របស់​ពួកគេ ​។

ជុំវិញ​ករណី​ខាងលើ​ អ្នក​យក​ព័ត៌មាន​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​មេ​ឈ្មួញ​ដឹកឈើ​ខាងលើ​បានទេ​ ខណៈ​ទូរស័ព្ទ​មិន​ចូល ​។ ចំណែក​​លោក​ថា​វ យ៉េន​ មេបញ្ជាការ​ដ្ឋា​នក​ងរា​ជ​អាវុធហត្ថ​ខេ​ត្ត​រនៈ​គីរី​ទូរ​សព្ទ័​ទៅជា​ច្រើនដង​ ដើម្បី​សុំ​ការ​បំភ្លឺ​តែ​លេខ​ទូរ​ស័ព្ទលោក​ជាប់រវល់​រហូតមិន​អាច​ទាក់ទង​បានឡើយ ​។ ​

អត្ថបទសរសេរ ដោយ