ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​កូ​វី​ដ​ ១៩ ​រំខាន កសិករ​ម្នាក់​នៅ​ប៉ៃលិន​សំងំដាំចេក​ណាំវ៉ា​បាន​ ១០០០​ គុម្ព

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​ ១៩​ បាន​ធ្វើ​ឱ្យមុខរបរ​មួយ​ចំនួន​មិន​អាច​ដំណើរការ​បាន​ពិសេស​ទាក់ទង​វិស័យ​សេវាកម្ម​ជាដើម​នោះ​ ។ ខុស​ពី​មនុស្ស​ជា​ច្រើន​មិន​អាច​ធ្វើ​អ្វី​កើតជា​មួយ​ការភ័យ​បារម្ភ​ពី​កូ​វី​ដ​ ១៩ ​នេះ លោក…

ខេត្ត​ប៉ៃលិន ៖ ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​ ១៩​ បាន​ធ្វើ​ឱ្យមុខរបរ​មួយ​ចំនួន​មិន​អាច​ដំណើរការ​បាន​ពិសេស​ទាក់ទង​វិស័យ​សេវាកម្ម​ជាដើម​នោះ​ ។ ខុស​ពី​មនុស្ស​ជា​ច្រើន​មិន​អាច​ធ្វើ​អ្វី​កើតជា​មួយ​ការភ័យ​បារម្ភ​ពី​កូ​វី​ដ​ ១៩ ​នេះ លោក ហៀន ហន ដែល​ជា​កសិករ​ម្នាក់នៅ​ខេត្ត​ប៉ៃលិន បាន​សំងំ​ដាំចេក​ណាំំ​វ៉ា បាន​ប្រមាណ​ ១ ​ពាន់​គុម្ព​ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​ ។

កសិករ​រូប​នេះ​មាន អាយុ ​៣៨ ​ឆ្នាំ រស់នៅ​ក្នុងភូមិ​ថ្នល់ទទឹង ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ​។ លោក ហៀន ហន បាន​រៀបរាប់​ឱ្យដឹង​ថា លោក​បានចាប់ផ្តើម​ដាំដំណាំ​ចេកណាំវ៉ា ជា​ប្រភេទ​ចេក​ស បាន​ជិត ​១ ​ឆ្នាំ​មក​ហើយ សរុប​បាន​ចំនួន ​១៣០០​ គុម្ព នៅ​លើ​ដីចម្ការ​ចំនួន​ ៤,៥​ ហិ​កតា ​។ រហូត​មក​ដល់​ពេក​នេះ​ដាំ​ណាំ​ចេក​របស់​លោក​បាន ប្រមូល​ផល ​២ ​ទៅ ​៣ ​ដងហើយ ​។

កសិករ​រូប​នេះ​និយាយ​ថា ចេកណាំវ៉ា​មាន​ទីផ្សារ​ល្អ ងាយស្រួល​លក់ ​។ មាន​ម៉ូយ​បើកបរ​រថយន្ត​មក​ពី​តាម​បណ្តា​នានា ដូច​ជា ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និង​ខេត្តសៀមរាប ​មក​ទិញ​ចេក​របស់​លោក​ ។ ហៀន ហើ​ន និយាយ​ទាំង​ញញឹម​ថា គេ​ចូល​មក​ទិញ​ទាំងស្ទង​ចេក រាប់​ចំនួន​ស្និត គឺ ​១​ ស្និត ឈ្មួញ​ទិញ​ក្នុង​តម្លៃ ​១០០០ ទៅ ​១១០០​ រៀល​ ។ ក្នុង ​១ ​ខែ អាច​ប្រមូល​ផល​ម្តង ពោល​គឺ​តាំងពី​ដាំ​រហូត​មក​ដល់​ពេល​នេះ ប្រមូល​ផល​បាន​ជិត​ ១០០០ ​ស្និត​ហើយ​ ។

ទោះ​យ៉ាងណា​ការ​ដាំចេក​របស់​កសិករ​ខាងលើ​មាន​បញ្ហា​មួយ​ចំនួន​ផង​ដែរ ​ទោះមិន​មាន​បញ្ហា​ទីផ្សារ​ តែ​មាន​បញ្ហា​ទឹក​ស្រោចស្រព​ ។ លោក​ ហៀន ហន ​និយាយ​ថា ​កាលពី​រដូវប្រាំង​ឆ្នាំ ​២០២១ ចេក​របស់​លោក​មួយ​ចំនួន​បាន ងាប់​សារ​គ្មាន​ទឹក ​។ កាលនោះ​រដូវប្រាំង​បាន​អូស​បន្លាយ​យូរ​ពេក​ហើយ​លោក​គ្មានប្រព័ន្ធ​ទុយោ​ទឹក​បូម​ស្រោច​តាម​គុម្ព​ចេក​នីមួយ​ៗ ​។ កសិករ​ដែល​កំពុង​ពេញចិត្ត​នឹង​ផលដំណាំ​ចេ​គ​និយាយ​ថា​ ចេក​ជា​រុក្ខជាតិ​ហូប​ផ្លែ ដែល​ងាយស្រួល​ដាំ​ដុះ មិនសូវ​មានការ​លំបាក​ខ្លាំង​ដូច​ដំណាំ​ផ្សេង​នោះ​ទេ ដោយ​ការពារ​កុំឱ្យ​មាន​ករណី​ភ្លើង​ឆេះ​ព្រៃ និង​ក្រា​ស៊ី​ដើម​ជា​ការ​ស្រេច ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ