ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​មើល​ពិព័រណ៍​ទេសចរណ៍​អាស៊ាន ដូច​បាន​ដើរ​លេង​ក្នុង​ប្រទេស​សមាជិក​អាស៊ានទាំង​ ១០

2 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តព្រះសីហនុ ៖ នៅ​ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី ​៤០ ដែល​កំពុង​រៀបចំ​ធ្វើ​នៅ​លើ​ទឹកដី​ឆ្នេរ​ខេត្ត​ព្រះ​សីហ​នុ​របស់​កម្ពុជា​នោះ មាន​ព្រឹត្តិការ ណ៍​មួយ​បាន​ទាក់ទាញ​បំផុត​នោះ​ គឺ​ពិព័រណ៍​អន្តរជាតិ នៃ​វេទិការ​ទេសចរណ៍​អាស៊ាន​នេះ ដែល​បង្ហាញ​ពី​សក្តានុពល​ទេសចរណ៍​នៅ​តំបន់​អាស៊ាន​ទាំងមូល…

ខេត្តព្រះសីហនុ ៖ នៅ​ក្នុង​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី ​៤០ ដែល​កំពុង​រៀបចំ​ធ្វើ​នៅ​លើ​ទឹកដី​ឆ្នេរ​ខេត្ត​ព្រះ​សីហ​នុ​របស់​កម្ពុជា​នោះ មាន​ព្រឹត្តិការ ណ៍​មួយ​បាន​ទាក់ទាញ​បំផុត​នោះ​ គឺ​ពិព័រណ៍​អន្តរជាតិ នៃ​វេទិការ​ទេសចរណ៍​អាស៊ាន​នេះ ដែល​បង្ហាញ​ពី​សក្តានុពល​ទេសចរណ៍​នៅ​តំបន់​អាស៊ាន​ទាំងមូល ​។

តាម​រយៈ​ស្តង់​ពិព័រណ៍​ប្រមាណ ​២០០​ នោះ គេ​នឹង​បាន​ស្គាល់​ពី​កន្លែង​កម្សាន្ត​សំខាន់​ៗ នៃ​បណ្តា​ប្រទេស​ក្នុង​អាស៊ាន ជា​ពិសេស​គេ​នឹង​ស្គាល់​ពី​វប្បធម៌ ប្រពៃណី​និង​សក្តា​នុ ទេសចរណ៍ធម្មជាតិ វប្បធម៌​និង​កែ​ច្នៃ​របស់​កម្ពុជា​ដែល​ជា​ម្ចាស់ផ្ទះ​ ។ នៅ​ក្នុង​ទីធ្លា​ដែល​រៀបចំ​យ៉ាង​ស្អាត​ក្នុង​សណ្ឋាគារ​ជាប់មាត់​សមុទ្រ មានការ​ដាក់​លក់ទំនិញ​ផ្សេង​ៗ​រហូត​ដល់​ទៅ ១៨៧​ ស្តង់ ក្នុង​នោះ​ស្តង់​អន្តរជាតិ​មាន​ចំនួន ៦១​ ស្តង់ មក​ពី​ឥណ្ឌូ​នេ​ស៊ី ម៉ា​ឡេ​ស៊ី ភូមា ហ្វី​លី​ពី​ន និង​ថៃ និង​ស្តង់​ក្នុងស្រុក​ចំនួន ១២៦​ ស្តង់​ផង​ដែរ​ ។

អ្នក​នាង​ សៅ រ៉ា​នី ប្រធាន​ទីផ្សារ​ទេសចរ​ម៉ា​ទ្បេ​ស៊ី ដែល​បាន​ស្លៀកពាក់​បែប​ប្រ​ណៃ​ណី​ម៉ា​ឡេ​ស៊ី​នោះ បាន​និយាយ​ឲ្យ​ដឹង​ថា ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​រៀបចំ​ស្តង់​ពិព័រណ៍ យ៉ាង​ទាក់ទាញ ពីព្រោះ​នេះ​ជា​ឱកាស ល្អ​សម្រាប់​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​ទ្បើ​ង​វិញ​ក្រោយ​ពី​ត្រូវ​ផ្អាក​សកម្មភាព​មួយ​រយៈ​ដោយ​កូ​វី​ដ​ ១៩​ ។

អ្នក​នាង​បាន​បញ្ជាក់​ថា ស្តង់​ពិព័រណ៍​របស៎​ប្រទេស​ម៉ា​ទ្បេ​ស៊ី​នា​ពេល​នេះ មាន​បង្ហាញ​ពី​ទីតាំង​នៃ​តំបន់​ទេសចរណ៍ ផ្សេង​ៗ​នៅ​ប្រទេស​ម៉ា​ទ្បេ​ស៊ី បង្ហាញ​ពី​ស​ណ្ឋា​រ​គារ​ធំ​ៗ រួម​ទាំង​តំបន់​សក្តានុពល​ទេសចរណ៍​ដែល​ទាក់ទាញ​បំផុត​របស់​ប្រទេស​នេះ ហើយក៍​មាន​បង្ហាញ​អំពី​ទេសចរ​បែប​ជនជាតិ​ឥ​ស្លា​ម​ផង​ដែរ ​។

អ្វី​ពិសេស​សម្រាប់​ប្រទេស​ម៉ា​ឡើ​ស៊ី​ដែល​ចង់​ផ្សព្វផ្សាយ​នៅ​ក្នុង​វេទិការ​នេះ តាម​អ្នក​នាង​រ៉ា​នី​ថា «​ប្រទេស​ម៉ា​ទ្បេ​ស៊ី​ក៏​បាន​ផ្សព្វផ្សាយ​អំពី​ការ​បើក​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវ​ទេសចរ​ទៅ​ទ្បាំ​ង​ហ្កា​វី ដោយ​ភ្ញៀវ​ទេសចរ​អាច​ទៅ​ទស្សនា​នៅ​ទីនោះ​រយពេល​ ៧ ​ថ្ងៃ បន្ទាប់​មក​គាត់​អាច​ចេញ​ទៅ​ខេត្ត​ផ្សេង​ៗ ទីក្រុង​ផ្សេង​ៗ​ទៀត​តាម​អ្វី​ដែល​ពួក​គាត់​ចង់​ក្នុង​ប្រទេស​ម៉ា​ទ្បេ​ស៊ី​ដោយ​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ទ្បី​ស​ក័​នោះ​ទេ​» ​។

ចំណែក​អ្នកតំណាង​ប្រទេស​ថៃ​បាន​ឲ្យ​ដឹង​ដែរ​ថា ពី​ដំបូង​ឡើង​ថៃ គ្រោង​អញ្ជើញ​ក្រុមហ៊ុន​ទេសចរណ៍​ចំនួន ១៨ ​មក​ចូលរួម​ស្តង់​ពិព័រណ៍​នេះ ប៉ុន្តែ​ដោយ​ប្រទេស​ថៃ​បាន​ប្តូរ​គោលនយោបាយ​នៃ​ការ​ធ្វើ​ច​ត្តា​ទ្បី​ស​ក័​នោះ ដូច្នេះ​គម្រោង​ត្រូវ​ខកខាន ហើយ​ពេល​នេះ​មាន​តែ​ក្រុមហ៊ុន ​៣ ​ប៉ុណ្ណោះ​ដែល​បាន​មក​ចូលរួម ​។ នៅ​ក្នុង​ស្តង់​ពិព័រណ៍​របស់​ប្រទេស​ថៃ​បាន​បង្ហាញ​នូវ​ព័ត៌មាន​ទាក់ទង​ទេសច រណ៍​នៅ​ប្រទេស​ថៃ ដោយ​មានការ​ចាក់​ផ្សព្វផ្សាយ វី​ដេ​អូ​ជា​ច្រើន​ដែល​បាន​ផលិត​ឡើង​យ៉ាង​ពិសេស​សម្រាប់​ភ្ញៀវ​ទស្សនា​នៅ​ក្នុង​វេទិកា​នេះ​ ។

លោក​ ប្រាក់ វុ​ទ្ធី ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​ទីផ្សារ​ក្រៅប្រទេស​នៃ​ក្រសួង​ទេ​ចរណ៍ និយាយ​ថា​ សម្រាប់​កម្ពុជា បាន​បង្ហាញ​ និង​ផ្សព្វផ្សាយ​អំពី​សក្តានុពល​ទេសចរណ៍​ដ៍​សម្បូរ​បែប​របស់​ខ្លួន​ ។ លោក​ថា ​ក្រសួង​បាន​រៀបចំ​ចែក​ជូន​នូវ​វត្ថុ​អនុស្សាវរីយ៍ ឯកសារ​វី​ដេ​អូ ដែល​បង្ហាញ​ពី​តំបន់​ទេសចរ​សំខាន់​ៗ​សម្រាប់​ភ្ញៀវ​ទេសចរ​បាន​ទស្សនា​និង​ស្វែង​យល់​អំពី​តំបន់​ទេសចរ​ដ៏​ទាក់ទាញ​នៅ​កម្ពុជា​ ។​ក្រៅពី​នោះ​មានការ​រៀបចំ​ឲ្យ​មានការ​សម្តែង​បង្ហាញ​ពី​សម្លៀក​បំពាក់​បែប​ប្រពៃណី បុរាណ និង​ការ​សម្តែង​សិល្បៈ​បុរាណ​ជា​ច្រើន​ទម្រង់ ។

នៅ​ពេល​គេ​បាន​ធ្វើ​ដំណើរ​មក​ដល់​ស្តង់​កម្ពុជា​ហាក់​បាន​កំពុង​ស្ថិត​នៅ​អតីតកាល​និង​បច្ចុប្បន្នកាល​របស់​ប្រទេស​នេះ​ ។ លោក​ប្រាក់ វុ​ទ្ធី​ថា វី​ដេ​អូ​ដែល​យើង​យក​មក​បង្ហាញ​ជូន​ភ្ញៀវ​ទេសចរ​នៅ​ពេល​នេះ​ គឺ​សុទ្ធ​សឹង​ជា​តំបន់​ទេសចរណ៍​ដ៍​មាន​សក្តានុពល​សំ ខាន់ ដូច​តំបន់ឆ្នេរ កោះ ប្រាង្គ​ប្រាសាទ និង​ធនធានធម្មជាតិ​ជាដើម ​។ យើង​បាន​ចែក​ជូន​ភ្ញៀវ​នូវ​ព័ត៌មាន​សំខាន់​ៗ​ទាក់ទង​វិ​ស​យ័​ទេសចរណ៍​នៅ​កម្ពុជា ​។ តាម​រយៈ​ព័ត៌មាន​នោះ​ភ្ញៀវ​ទេសចរ​ និង​អាច​ស្វែង​យល់​ដឹង​អំពី​តំបន់​ទេសចរណ៍​និង​សេវាកម្ម​ទេសច រណ៍​ដែល​យើង​កំពុង​មាន​ ។

វេទិការ​ទេសចរណ៍​អាស៊ាន​លើក​ទី​ ៤០ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ទ្បើ​ង​នៅ​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​នេះ​នឹង​ប្រារព្ធ​ធ្វើ​ពី​ថ្ងៃ​ទី ​១៦ ដល់​ថ្ងៃ​ទី ​២២ ខែមករា ឆ្នាំ ​២០២២ ​។ ការ​ចូល​ទស្សនា​ពិព័រណ៍​នេះ​ប្រៀប​ដូច​គេ​បាន​ដើរ​កម្សាន្ត​នៅ​ក្នុង​តំបន់​ទេសចរណ៍​បណ្តា​ប្រទេស​អាស៊ាន​អ​ញ្ចឹ​ង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ