ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខភាព​អ្នក​ហូប​ទៅ​ជា​យ៉ាងណា? រក​ឃើញ​បង្គា​ប្រមាណ​៨០​គីឡូ​ចាក់​ចា​ហ៊ួ​យ​ទៀត​ហើយ

4 ខែ មុន
  • កំពត

ខេត្តកំពត ៖ មន្ត្រី​ឃ្លាំមើល​ទំនិញ​ខូចគុណភាព​នៃ​ក្រសួងពាណិជ្ជកម្ម​ប្រចាំ​ស្នាក់​ការ ច្រក​ទ្វារ​ព្រំដែន អន្តរជាតិ​ព្រែក​ចាក កាលពី​រសៀល​ថ្ងៃ​ទី​១៧ និង​យប់​ថ្ងៃ​ទី​១៨ ខែមករា​នេះ បាន​ចាប់ រថយន្ត​ពីរ​គ្រឿង​ដឹក​គ្រឿង​សមុទ្រ​នាំ​ចូល​ពី​វៀតណាម​ចំនួន​១២​តោន…

ខេត្តកំពត ៖ មន្ត្រី​ឃ្លាំមើល​ទំនិញ​ខូចគុណភាព​នៃ​ក្រសួងពាណិជ្ជកម្ម​ប្រចាំ​ស្នាក់​ការ ច្រក​ទ្វារ​ព្រំដែន អន្តរជាតិ​ព្រែក​ចាក កាលពី​រសៀល​ថ្ងៃ​ទី​១៧ និង​យប់​ថ្ងៃ​ទី​១៨ ខែមករា​នេះ បាន​ចាប់ រថយន្ត​ពីរ​គ្រឿង​ដឹក​គ្រឿង​សមុទ្រ​នាំ​ចូល​ពី​វៀតណាម​ចំនួន​១២​តោន ក្រោម​បទ​សង្ស័យ​ទំនិញ​ទាំងនោះ​មាន​សារធាតុ​គីមី​ដែល​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ។

Picture

មន្ត្រី​នៃ​នាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ប្រចាំ ស្នាក់​ការ​ខាងលើ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ៖ រថយន្ត​ធុន​ធំ​ពីរ​គ្រឿង​នៅ​ក្នុង​ទឹកដី​ស្រុក​កំពង់ត្រាច ខេត្តកំពត​កំពុង​ដឹក​បង្គា​ចាក់​បញ្ចូល​សារធាតុ​គីមី​ត្រូវ​បាន​រក​ឃើញ​បង្គា​នៅ​ក្នុង​កេស នីមួយ​ៗ សុទ្ធតែ​ត្រូវ​បាន​ចាក់​ចាហួយ​ចូល​ក្នុង​ក្បាល​វា ។

Picture

មន្ត្រី ក​.​ប​.​ប​. ដដែល​បាន​បញ្ជាក់​ថា ៖ ការ​ចាក់​ចាហួយ​ក្នុង​ខួរក្បាល​បង្គា បើ​មាន​សារធាតុ​គីមី​បែប​នេះ​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ទូទៅ ក្រោយ​ពេល​ទទួលទាន ។

សូម​បញ្ជាក់​ថា ៖ រថយន្ត​ទាំង​ពីរ​គ្រឿង​ខាងលើ​បាន​ដឹក​បង្គា ក្ដាមថ្ម និង​មឹក ចំនួន​៦១០​កេស ដែល​ម្ចាស់​នាំ​ចូល​ដោយ​មិន​មានច្បាប់​ដឹក​ជញ្ជូន ។ បង្គា​នៅ​ក្នុង​កេស​នីមួយ​ៗ​មាន​ទម្ងន់ ខុស ប្រក្រតី ដែល​សរុប​មាន​ចំនួន​៦១០​កេស​ស្មើនឹង​១២​តោន ហើយ​មន្ត្រី ក​.​ប​.​ប​. នឹង​កម្ទេច​ចោល ក្រោយ​ធ្វើ​កំណត់ហេតុ​រួចរាល់ ។

Picture

សូម​បញ្ជាក់ ជុំវិញ​ការ​ចាប់​បង្គា និង​គ្រឿង​សមុទ្រ​ចំនួន​ជាង ៣​ពាន់​គីឡូក្រាម តាម​ការ​ពិនិត្យ​ធ្វើតេស្ត​របស់​មន្ត្រី​ជំនាញ​បង្គា​ដែល​ចាក់​ចាហួយ​មាន​ចំនួន​៨០​គីឡូក្រាម រីឯ​គ្រឿង​សមុទ្រផ្សេង​ទៀត​ដូច​ជា ក្តាម​មឹក​ជាង​ជាង​២​ពាន់​គីឡូក្រាម នោះ​មិន​មាន​សារធាតុ​គីមី​ទេ ប៉ុន្តែ​គ្រឿង​សមុទ្រ​ទាំងនោះ​ខុសច្បាប់ ដោយ​ដឹក​ជញ្ជូន​គ្មាន​ច្បាប់ ។

ដូច្នេះ​បង្គា​ដែល​មន្ត្រី​ជំនាញ​ដុត​កម្ទេច​ចោល​តែ ៨០​គីឡូក្រាម​ទេ រីឯ​ជាង ២​ពាន់​គីឡូក្រាម​ទៀត ជា​គ្រឿង​សមុទ្រ​ដែល​មិន​មានច្បាប់​ដឹក​ជញ្ជូន​ធ្វើ​អាជីវកម្ម​មិន​មានច្បាប់​ហើយ​មន្ត្រី​ជំនាញ​ត្រូវ​មាន​វិធានការ​ឲ្យ​បង់​ផាកពិន័យ​ជា​ទឹកប្រាក់​នៅ​ទំនិញ​ដែល​អត់​ច្បាប់​ទាំងនោះ​៕

Picture
Picture
Picture
Picture
Picture
Picture