ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ីជាមួយបងប្អូនថ្លៃ! ចុងក្រោយស្លា.ប់១ ចូលពេទ្យ១ តែគ្មានសង្ឃឹមរស់!

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

កំពង់ស្ពឺ៖ មនុស្សម្នាក់ បានស្លា.ប់ និងម្នាក់ទៀត ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ តែពេលទៅដល់ ពេទ្យប្រាប់ថា ហាក់មិនមានសង្ឃឹមរស់ឡើយ ធ្វើអោយសាច់ញាតិម្ខាងចង់បញ្ចេញកំហឹង ដាក់សាច់ញាតិម្ខាងទៀត…

កំពង់ស្ពឺ៖ មនុស្សម្នាក់ បានស្លា.ប់ និងម្នាក់ទៀត ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។ តែពេលទៅដល់ ពេទ្យប្រាប់ថា ហាក់មិនមានសង្ឃឹមរស់ឡើយ ធ្វើអោយសាច់ញាតិម្ខាងចង់បញ្ចេញកំហឹង ដាក់សាច់ញាតិម្ខាងទៀត ព្រោះតែ​មនោសញ្ចេតនា។ តែមានសមត្ថកិច្ចនៅការពារនៅទីតាំងកើតហេតុ និងនៅមន្ទីរពេទ្យ ទើបមិនមានរឿងអ្វីកើតឡើងនោះទេ។

ហេតុការណ៍ផឹកស៊ី កើតជម្លោះរវាងបងប្អូន​ថ្លៃ​នេះ បាន​កើតឡើង នៅវេលាម៉ោង ១៩ និង ៣៨នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ នៅភូមិអណ្តូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ប្រភព បានអោយដឹងថា មុនពេលកើតហេតុ ​ជនរងគ្រោះ និងជនបង្ក ដែលជាបងថ្លៃប្អូនថ្លៃនឹងគ្នា បានជួបជុំផឹកស៊ីជាមួយគ្នា។ ក្រោយមក ក៏មានទំនាស់ពាក្យសំដីជាមួយគ្នា។ ពេលនោះ ជនបង្ក​បានរត់ ទៅយកកាំបិត បម្រុងមកចាក់​គូភាគីម្ខាងទៀត​ឃើញ។ ដូច្នោះភាគីម្ខាងទៀត ក៏ស្ទុះទៅយកកាំបិត មកកាន់នៅដៃហើយបានបើកការវាយប្រហារទៅភាគីម្ខាងទៀត ដើម្បីការពារខ្លួន។

ប្រភពបន្តថា ក្រោយកើតហេតុជនបង្កមិនបានរត់ទៅណានោះទេ ព្រោះត្រូវរបួស​ធ្ងន់ ត្រូវបានបញ្ជូនទៅពេទ្យ ខណៈម្នាក់ទៀត បានស្លា.ប់។ នៅពេលដឹងថា រវាងអ្នកទាំង២ មានរបួស ស្លា.ប់ និងត្រូវសង្គ្រោះបន្ទាន់​។ សមត្ថកិច្ច បានត្រឹមឈរយាម នៅ​កន្លែង​​សង្រ្គោះបន្ទាន់ និងនៅផ្ទះកើត​ហេតុ​ ដើម្បីការពារ កុំអោយ​មានអំពើហិង្សាកើតឡើង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ