ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បង្កើន​ការប្រុងប្រយ័ត្ន អ្នកធ្វើដំណើរ​ពេលយប់​! បើកបរ​ដោយ​ការទទួលខុសត្រូវ ពិសេស​ពេល​វ៉ា​ជែង​!

2 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង កាលពី​ម៉ោង ១៩ និង ៣០​នាទី ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២…

​ខេត្ត​ព្រះសីហនុ​៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង កាលពី​ម៉ោង ១៩ និង ៣០​នាទី ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២២ នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១៩៩-២០០ ស្ថិតនៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ គ្រោះថ្នាក់​នោះ កើតឡើង​ដោយសារតែ​អ្នកបើកបរ​រថយន្ត វ៉ា​ជែង រំលោភ​ចូល​គន្លង​ផ្លូវ​ម្ខាង​ទៀត បុក​ជាមួយ​ម៉ូតូ ដែល​ធ្វើដំណើរ​បញ្ច្រាសទិស​គ្នា​។​

​គ្រោះថ្នាក់​ចរាចរណ៍​នោះ កើតឡើង​រវាង​រថយន្ដ​១​គ្រឿង ម៉ាក TOYOTA TACOMA ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AY-8257 ដែលមាន​ទិសដៅ​ពី​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅ​រាជធានី​ភ្នំពេញ​។  អ្នកបើកបរ​រថយន្ត មិន​ស្គាល់​អត្តសញ្ញាណ​។ លុះ​មកដល់​ចំណុច​ខាងលើ រថយន្ដ​បាន​វ៉ា​ជែង ចូល​ទៅបុក​ម៉ូតូ ១​គ្រឿង​ទៀត ម៉ាក HONDA DREAM C125 ពណ៌​ខ្មៅ គ្មាន​ពាក់​ផ្លាកលេខ ដែលមាន​ទិសដៅ​ពី​ផ្ទុយគ្នា​។  អ្នកបើកបរ​ម៉ូតូ ឈ្មោះ តុង សិទ្ធិ ភេទ​ប្រុស អាយុ ៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំការលើ ឃុំ​បឹង​សាឡាង​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បណ្ដាលអោយ​អ្នកបើកបរ​ម៉ូតូ​ស្លា​.​ប់ នៅ​កន្លែងកើតហេតុ​ ដោយដាច់ជើងខាងឆ្វេង ត្រឹមស្មងជើង។​

​ក្រោយ​កើតហេតុ​ភ្លាមៗ ប៉ូលិស​បាន​ស្វែងរក​សាច់ញាតិ ដើម្បី​យក​សព ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​។  រឺ​ឯ​វត្ថុតាង គឺ​រថយន្ត និង​ម៉ូតូ ត្រូវបាន​ប៉ូលិស​អូស​យកទៅ​រក្សាទុក​បណ្ដោះ​អាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​។ ដោយឡែក អ្នកបើកបរ​រថយន្ត បាន​រត់​គេចខ្លួនបាត់ ក្រោយពេល​កើតហេតុ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ