ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ស្រី​ល្បីឈ្មោះ​ខាង​លួច តាំងពី​ក្មេង​រហូត​ដល់​ចាស់ យក​គុក​ធ្វើ​ផ្ទះ សមត្ថកិច្ច​តាម​ចាប់​ទាំង​គូកន ១១​នាក់​ទៀត

2 ឆ្នាំ មុន

ខេត្តកំពត ៖ ចោរ​ស្រី​ល្បីឈ្មោះ តាំងពី​ក្មេង រហូត​ដល់​ចាស់ ខាង​បន្លំ​លួច នឹង​លូក​ហោប៉ៅ តាម​ផ្សារ​នៅ​រាជធានី​ភ្នំពេញ នឹង​តាម​បណ្តា​ខេត្ត​នានា ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ…

ខេត្តកំពត ៖ ចោរ​ស្រី​ល្បីឈ្មោះ តាំងពី​ក្មេង រហូត​ដល់​ចាស់ ខាង​បន្លំ​លួច នឹង​លូក​ហោប៉ៅ តាម​ផ្សារ​នៅ​រាជធានី​ភ្នំពេញ នឹង​តាម​បណ្តា​ខេត្ត​នានា ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ នឹង​អាជីវករ​ខ្លះ​ទឹកភ្នែក ដោយសារ​ការ​បាត់បង់​មាស នឹង​ប្រាក់​រាប់រយ​រាប់​ពាន់​ដុល្លារ ពី​ស្នាដៃ​ស្ត្រី​ឈ្មោះ សុខ វណ្ណ​នី ហៅ​ភិន ដែល​អ្នក​ណា​ៗ ក៏​ធ្លាប់​ឮ ធ្លាប់​ស្គាល់ យាយ​ភិន នោះ​ដែរ​ថា​ជា​ចោរហារយ ល្បីល្បាញ​យក​គុក​ធ្វើ​ផ្ទះ ពេល​នេះ យាយ​ភិន នឹង​គូកន​ចំនួន ១១​នាក់​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន នាំ​ឲ្យ​ទៅ​ដេក​គុក​ទៀត ។

កាលពី​វេលា​១២ និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​នគរបាល​ផែនការ​ងារ​ព្រហ្មទណ្ឌ​ខេត្តកំពត សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​នគរបាល​ខេត្តកំពង់ធំ បាន​ធ្វើការ​ឃាត់ខ្លួន មុខសញ្ញា​ជា​ចោរលួច ១​ក្រុម​ជា​បន្ដបន្ទាប់ មាន​ប្រុស​មាន​ស្រី សរុប​១២​នាក់ ក្នុង​នោះ មាន​ម្នាក់​ជា​មេ​ក្លោ​ង គឺ​យាយ​ភិន ។

ជនសង្ស័យ​ទាំង​ទាំង ១២​នាក់​មាន ៖
១. ឈ្មោះ សុខ សុវណ្ណ​នី ហៅ ឈុំ ភិន ហៅ កៅ វ៉ា​ន់​នី ភេទ​ស្រី អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វែង សង្កាត់​ពន់​សាំង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ជា​(​មេ​ក្លោ​ង​) មាន​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ។
២. ឈ្មោះ គឿ​ន ចរិយា ភេទ​ស្រី អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ម្ដុំ​វត្ត​ភ្នំ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។
៣. ឈ្មោះ អ៊ុ​ន យ៉ា​ណូ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​២ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។
៤. ឈ្មោះ ស្រី សំ​អឿ​ន ហៅ​ពីង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ នៅ​ភូមិ​២៣ សង្កាត់​បឹង​ង​កក់​២ ខណ្ឌ​ទួល​គក រាជធានី​ភ្នំពេញ ។
៥. ឈ្មោះ យ័ន វ៉ា ភេទ​ប្រុស អាយុ​៦១​ឆ្នាំ នៅ​ភូមិ​ថ្មី​លើ ឃុំ​ប្រ​ធាតុ ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ។
៦. ឈ្មោះ ទី ឆុង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ស្នាក់​នៅ​ម្ដុំ​វត្ត​ភ្នំ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។
៧. ឈ្មោះ វ៉ា វិចិត្រ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ថ្មី​លើ ឃុំ​ប្រ​ធាតុ ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ។
៨. ឈ្មោះ ចាន់ ដា ភេទ​ស្រី អាយុ​៤២​ឆ្នាំ ភូមិ​២៣ សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួល​គក រាជធានី​ភ្នំពេញ ។
៩. ឈ្មោះ ហុង ឡា​ម ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម នៅ​ភូមិ​វែង សង្កាត់​ព​ញ៉ា​ពន ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។
១០. ឈ្មោះ សុខ ចាន់​វ៉ែន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​៦ សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។
១១. ឈ្មោះ សុខ រ៉ា ហៅ​តួ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​វែង សង្កាត់​ព​ញ៉ា​ពន ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។
១២. ឈ្មោះ ដេ​ត ផា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ថ្មី​លើ ឃុំ​ប្រ​ធាតុ ស្រុក​អូរ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ។

ជនសង្ស័យ​ទាំងអស់ ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ នឹង​តាម​ចាប់ខ្លួន តាម​ដីកា​របស់​តុលាការ ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទ​ម្ថ​ន់​ទោស នៅ​ទីតាំង​ផ្ទេរ​ប្រាក់​វី​ង អ៊ី​ម៉ា​ន់​នី ទ្រូ​ម៉ា​ន់​នី និង​ធ្វើ​សកម្មភាព​នៅ​តាម​ផ្សារ បណ្ដា​ខេត្ត​នានា និង​រាជធានី​ភ្នំពេញ ។

ក្រុម​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ឃុំខ្លួន​ក្នុង​ពន្ធនាគារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ