រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋចំនួន២៦គ្រួសារអបអរសារទរម្ចាស់ផ្ទះឱ្យវាយរបង ដើម្បីតភ្ជាប់ពីផ្លូវបេតុងម្ខាងទៅផ្លូវបេតុង
ម្ខាងទៀត បែរជាលេចមុខអ្នកលក់មាសផ្សារជម្ពូវ័នម្នាក់ចេញមករារាំង និងអះអាងថា ខ្លួនជាម្ចាស់ផ្លូវមានប័ណ្ណកម្មសិទ្ធិប្លង់រឹង មកធ្វើរបងបិទមិនអោយដើរវិញ ដោយទ្រាំរស់នៅក្នុងតំបន់ផ្លូវលំតូចចង្អៀត និងជាផ្លូវទាល់ពិបាកក្នុងការធ្វើដំណើរទៅណា
ម្តងៗ អស់រយៈរាប់សិបឆ្នាំមកហើយ របស់ប្រជាពលរដ្ឋប្រមាណ២៦គ្រួសារ រួមទាំកម្មករ កម្មការិនីរោងចក្ររាប់រយនាក់ នៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
![Picture]()
ពេលនេះដែរ ពួកគាត់ទាំងអស់គ្នាមានការសប្បាយត្រេកអរយ៉ាងខ្លាំងទៅដល់ម្ចាស់ផ្ទះមួយកន្លែង បានយល់ព្រមចំណាយដីដែលមានក្បាល៤ម៉ែត្របណ្តោយ៦០ម៉ែត្រ ដើម្បីអោយវាយទម្លុះរបងថ្មតភ្ជាប់ពីផ្លូវបេតុងម្ខាងទៅផ្លូវបេតុងម្ខាងទៀត ដើម្បីផ្តល់អោយបងប្អូនប្រជាពលរដ្ឋរស់ក្នុងតំបន់នោះ រួមទាំងអ្នកដំណើរផ្សេងទៀតធ្វើដំណើរឆ្លងកាត់ និងបញ្ចៀសការកកស្ទះចរាចរណ៍ទៀតផងដែរ ។ ដោយកាលពីព្រឹកថ្ងៃទី១៦ មករា ឆ្នាំ២០២២ នេះ ខណៈដែលបងប្អូនប្រជាពលរដ្ឋសប្បាយ និងការអនុញ្ញាតអោយវាយរបងបើកផ្លូវនោះ ក៏ស្រាប់តែលេចមុខបុរសម្នាក់ឈ្មោះ ឡេង ជាអ្នកលក់មាសនៅផ្សារជម្ពូវ័ន និងជាម្ចាស់តារាងបាល់ទាត់មួយកន្លែងនៅម្ខាងផ្លូវ រួមទាំងកូនចៅ៣ ទៅ៤នាក់នាក់ ជិះម៉ូតូមកធ្វើការរារាំងហើយអះអាងថា ខ្លួនជាម្ចាស់ផ្លូវនេះ និងមិនអនុញ្ញាតអោយធ្វើភ្ជាប់ឡើយ និងបញ្ជាអោយកូនចៅធ្វើរបងបិទមិនអោយដើរឆ្លងកាត់ភ្លាមៗផងដែរ ថ្វីបើមានការចុះមកធ្វើអន្តារគមន៍អំពីសំណាក់លោកចៅសង្កាត់ចោមចៅ៣ ដោយផ្ទាល់ក៏ដោយ ។
![Picture]()
លោក ភី ផល អាយុ៤៥ឆ្នាំ បានប្រាប់ឧ្យដឹងថា កាលពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២២ កន្លងមកនេះ ខាងសង្កាត់ចោមចៅទី៣ បានបញ្ជូនត្រាក់ទ័រមួយគ្រឿងមកធ្វើការឈូសឆាយដីក្នុងគម្រោងចាក់ផ្លូវបេតុងមួយខ្សែតភ្ជាប់ពីផ្លូវបេតុងម្ខាង ទៅផ្លូវបេតុងម្ខាងទៀត ដែលមានទំហំ៤ម៉ែត្រ និងមានប្រវែងជាង២០០ម៉ែត្រក្នុងភូមិ ។ ដោយបានឃើញអាជ្ញាធរយកគ្រឿងចក្រមកឈូសឆាយក្នុងគោលបំណងចាក់ផ្លូវបេតុងថ្មីនោះ ម្ចាស់ដីឡូតិ៍មួយកន្លែងក៏អនុញ្ញាតអោយប្រជាពលរដ្ឋនាំគ្នាវាយរបងទម្លុះ ដើម្បីបើកផ្លូវកំអោយទាល់ទៀត និងម្យ៉ាងដើម្បីសម្រួលដល់ការកកស្ទះចរាចរណ៍ដែលតែងតែស្ទះរាល់ថ្ងៃនៅលើផ្លូវបេតុងខាងមុខរោងចក្របីជាន់ផងដែរ ។
![Picture]()
ពេលដែលរូបលោកផ្ទាល់ និងប្រជាពលរដ្ឋជាច្រើននាក់ទៀតមានការសប្បាយត្រេកអរ ក្នុងការដែលម្ចាស់ផ្ទះគេអោយវាយរបងធ្វើផ្លូវតភ្ជាប់ពីផ្លូវបេតុងម្ខាង ទៅផ្លូវបេតុងម្ខាងទៀត ដែលបែកចេញតាំងពីផ្លូវជាតិលេខ៤ ពុះកាត់កណ្តាលផ្សារជម្ពូវ័នមកនោះ ក៏ស្រាប់តែលេចមុខបុរសវ័យចំណាស់ឈ្មោះ ឡេង ជាអ្នកលក់មាសនៅផ្សារជម្ពូវ័ន និងជាម្ចាស់តារាងបាល់ទាត់មួយកន្លែងនៅម្ខាងផ្លូវ រួមទាំងកូនចៅ ចំនួន ៤ ទៅ ៥នាក់ បាននាំគ្នាជិះមូតូមកដល់និយាយស្ការដៃស្ការជើងរារាំងមិនអោយធ្វើផ្លូវតភ្ជាប់ដោយអះអាងថា ខ្លួនគឺជាម្ចាស់ផ្លូវបេតុងមួយខ្សែនេះ និងមិនអនុញ្ញាតអោយធ្វើឡើយ។
![Picture]()
លោកក៏បានប្រាប់បន្តទៀតថា ក្រោយពីលោក ឡេង ជាអ្នកលក់មាសផ្សារជម្ពូវ័ន នាំកូនចៅមកធ្វើការរាំងប្រជាពលរដ្ឋមិនអោយធ្វើផ្លូវភ្ជាប់ជាមួយ និងផ្លូវបេតុងដែលអះអាងថា ជាម្ខាងផ្លូវ ដែលមានប័ណ្ណកម្មសិទ្ធប្លង់រឹង កាន់កាប់ និងមិនអោយដើរលើផ្លូវនោះបានទេ។ លុះដល់រសៀលថ្ងៃទី៦ ខែមករា ឆ្នាំ ២០២២ ដដែល បុរសម្នាក់នោះ ក៏បានចាត់អោយកូនប្រុសម្នាក់ដឹកនាំជាងមួយក្រុម មកចាក់បេតុងរៀបរបងថ្ម និងសំណាញ់ដែកបិទខាងមុខរបងថ្ម ដែលប្រជាពលរដ្ឋបានវាយបើកផ្លូវ កាលពីព្រឹក ក្រោយពីមានការអនុញ្ញាតពីម្ចាស់ដីចិត្តធ៌មមួយកន្លែងខាងលើ ដែលបានអោយវាយបើករបងធ្វើជាផ្លូវសារធារណៈនោះវិញភ្លាមដែរ។
![Picture]()
តាមប្រភពដដែលបានប្រាប់បន្តទៀតថា នៅថ្ងៃនោះដែរ ប្រជាពលរដ្ឋទាំង២៦គ្រួសាររួមទាំងកម្មករ កម្មការិនីរោងចក្រដែលស្នាក់នៅផ្ទះជួលក្នុងប្លុកផ្លូវទាល់នោះក៏បានសុំការអន្តរាគមន៍ពីលោក វ៉ា សាវឿន ជាចៅសង្កាត់ ក៏បានចុះមកធ្វើការហាមឃាត់អោយផ្អាកការធ្វើរបងបិទអំពីសំណាក់លោក ឡេង ជាថៅកែហាងមាសផ្សារជម្ពូវ័ន ដើម្បីរង់ចងាំការដោះស្រាយគ្នាផងដែរ។ តែក្រោយពីការហាមឃាត់របស់អាជ្ញាធរសង្កាត់អោយផ្អាកធ្វើរបងបិទ ដើម្បីរង់ចាំធ្វើការដោះស្រាយនោះ តែភាគីខាងលោកម្ចាស់ហាងមាសផ្សារជម្ពូវ័ន ហាក់មិនអើពើនិងស្តាប់ទេ ដោយព្រឹកថ្ងៃទី១៨ ខែ មករា ឆ្នាំ ២០២២ បានអោយកូនបង្កើត ប្រុស ស្រី កូនប្រសារ ខ្លះស្លៀកពាក់ឯកសណ្ឋានប៉ូលិស ខ្លះជាមេធាវី មកឈរអោយជាងមកធ្វើរបងស័ង្កសីបិទថែមមួយជាន់ទៀត និងស្រែកជេរប្រមាថ គំរាមប្តឹង ចាប់ដាក់គុក ទៅលើប្រជាពលរដ្ឋណាម្នាក់ ដែលហ៊ានប៉ះពាល់របងរបស់គេផងដែរ។
![Picture]()
ពេលដែលក្រុមកូនៗប្រុសស្រី របស់លោក ឡេង ថៅកែមាសផ្សារជម្ពូវ័ន មកធ្វើរបងបិទមិនអោយប្រជាពលរដ្ឋដើរលើផ្លូវរបស់គេបន្ថែមមួយជាន់ទៀតនោះ ប្រជាពលរដ្ឋក៏បានរាយការជូនទៅលោក ហែម ដារិទ្ធ ជាអះភិបាលខណ្ឌពោធិ៍សែនជ័យ ក្នុងគោលបំណងចង់អោយចុះមកដល់ទីតាំងផ្លូវ ដែលមានជម្លោះ រឿងផ្លូវនេះដែរ តែលោកហាក់បីជាមិនមានវិធានការអ្វីមួយច្បាស់លាស់ ក្នុងការដោះស្រាយអោយប្រជាពលរដ្ឋដើរទេ ។
ព័ត៌មានបន្ថែមមានផ្សាយជូននៅកាសែតកោះសន្តិភាព ។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ