ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំរុញ​វិស័យ​ទេសចរណ៍​ ៖ ​កម្ពុជា​-​ឥណ្ឌូ​ណេ​ស៊ី នឹង​ភ្ជាប់​ជើងហោះហើរ​ត្រង់ ជាមួយ​គ្នា

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ កំលុង​ពេល​ចូលរួម​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី ​៤០ នៅ​ខេត្ត​ព្រះ​សីហ​នុ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា និង​លោក…

ខេត្ត​ព្រះ​សីហ​នុ​ ៖ កំលុង​ពេល​ចូលរួម​វេទិកា​ទេសចរណ៍​អាស៊ាន​លើក​ទី ​៤០ នៅ​ខេត្ត​ព្រះ​សីហ​នុ លោក ថោ​ង ខុន រដ្ឋមន្ត្រី​ទេសចរណ៍​កម្ពុជា និង​លោក សេន​ឌី​យ៉ា​ហ្កា សាលា​ហ៊ូ​ឌី​ន អ៊ូ​ណូ (Sandiaga Salahudin Uno) រដ្ឋមន្ត្រី​ទេសចរណ៍ និង​សេដ្ឋកិច្ច​ច្នៃប្រឌិត​ឥណ្ឌូ​ណេ​ស៊ី បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍ ពិសេស​គឺ​ដើម្បី​ជំរុញ​កា​រត​ភ្ជាប់​ជើង ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ​ ។

អនុស្សា​រណៈ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​កម្ពុជា​-​ឥណ្ឌូ​ណេ​ស៊ី​ នេះ មាន​គោលបំណង​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់តែ​ស៊ីជម្រៅ និង​រួម​គ្នា​ស្តារ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ឆាប់រហ័ស នៅ​ក្នុង​នោះ​មាន​សកម្មភាព​រួម​គ្នា​ផ្សព្វផ្សាយ និង​ទីផ្សារ​នៅ​ពិ​ព័រ​ណ៌​ទេសចរណ៍​ថ្នាក់​តំបន់ និង​អន្តរជាតិ ផ្លាស់​ប្តូរ​បទ​ពិសោធន៍​លើ​ការ​រៀបចំ​ផែនការ និង​គ្រប់គ្រង​គោលដៅ​ទេសចរណ៍​ ។

កិច្ច​ព្រម​ព្រៀម​លើ​វិស័យ​ទេសចរណ៍​ប្រទេស​ក្នុង​អាស៊ាន​ទាំង​ពីរ​នេះ​ក៍​នឹង​ជំរុញ និង​លើកទឹកចិត្ត​ផ្នែក​ឯកជន ដើម្បី​វិនិយោគ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​កសាង​សមត្ថភាព​ដល់​អ្នកជំនាញ ជំរុញ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍ សន្និសីទ ពិព័រណ៍​ទេសចរណ៍ និង​កិច្ចប្រជុំ​ផ្សេង​ៗ និង​ជំរុញ​កា​រត​ភ្ជាប់​ជើងហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ​ ។

លោក​រដ្ឋមន្ត្រី​ឥណ្ឌូ​ណេ​ស៉ី សេន​ឌី​យ៉ា​ហ្កា សាលា​ហ៊ូ​ឌី​ន អ៊ូ​ណូ ក៏​បាន​កោតសរសើរ​កម្ពុជា​ដែល​បាន​ដាក់​ចេញ និង​អនុវត្ត​នីតិវិធី​ស្តង់ដា (SOP) និង​វិធាន​សុវត្ថិភាព​របស់​កម្ពុជា​ប្រកបដោយ​ប្រសិទ្ធភាព និង​ឈានមុខ​គេ​ក្នុង​ចំណោម​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់​ ។

សូម​បញ្ជាក់​ថា ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​នៅ​ឆ្នាំ​ក្រោយ ឥណ្ឌូ​ណេ​ស៊ី​នឹង​រៀបចំ​ព្រឹត្តិការណ៍​រាត្រី​ឥណ្ឌូ​ណេ​ស៊ី​នៅ​យប់​ថ្ងៃ​ទី​ ១៩ ខែមករា ឆ្នាំ​ ២០២២ នៅ​សណ្ឋាគារ​ព្រី​ន​ស៍ ថា​ម ខេត្ត​ព្រះ​សីហ​នុ ដោយ​នឹង​មាន​អ្នកចូលរួម​ប្រមាណ ​២៥០​ នាក់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ