ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីដូន​រវល់​ទៅ​ចូលរួម​បុណ្យ​នៅ​វត្ត ស្រាប់តែ​ក្មេង​ម្នាក់​រត់​ប្រាប់រឿង​​ចៅ​​២​នាក់​ស្ទើរ​ស្លុត​ចិត្ត

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

មេង​ប្រុស​ស្រី​២​នាក់ ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​ និង​សុទ្ធតែ​មាន​អាយុ​៦​ឆ្នាំ​ដូច​គ្នា បាន​លង់ទឹក​ស្លា.ប់​ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ប្រុស​ស្រី​២​នាក់ ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​ និង​សុទ្ធតែ​មាន​អាយុ​៦​ឆ្នាំ​ដូច​គ្នា បាន​លង់ទឹក​ស្លា.ប់​ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​៣០​នាទី​រសៀល ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២២​ កន្លង​ទៅ នៅ​ទឹកស្រះ​ខាងក្រោយ​ផ្ទះ​ជីដូន​ឈ្មោះ ទេស វិត ស្ថិត​ក្នុងភូមិ​ជើងចាប​ឃុំ​គោក​បល្ល័ង្ក ស្រុក​មង្គលបុរី ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​ឃុំ​គោក​បល្ល័ង្ក​ បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ស្រី​ទាំង​២​នាក់​នេះ ក្មេង​ប្រុស​មាន​​ឈ្មោះ អ៊ីម ហុង​អ៊ី ដែល​មាន​ឪពុក​ឈ្មោះ​ខាន់ អ៊ី​ម អាយុ​៣៦​ឆ្នាំ និង​ម្តាយ​ឈ្មោះ សេក ជី​ញ អាយុ​៣២​ឆ្នាំ និង​ក្មេង​ស្រី​ម្នាក់​ទៀត​មាន​​ឈ្មោះ ឡ​ម ស្រី​នា ដែល​មាន​ឪពុក​ឈ្មោះ វ៉ា​យ ធួន អាយុ​៣២​ឆ្នាំ និង​ម្តាយ​ឈ្មោះ សេក សា​រ៉េ​ន អាយុ​៣៦​ឆ្នាំ ។

ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា ឪពុក​ម្តាយ​ក្មេងទាំង​២​នាក់​ខាងលើ​នេះ បាន​​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​ទុក​កូន​ៗ​ឲ្យ​នៅ​ជាមួយ​ជីដូន​ឈ្មោះ ទេស វុិ​ត អាយុ​៦១​ឆ្នាំ ជា​អ្នក​មើលថែ ។ ហើយ​មុន​ពេល​កើតហេតុ ជីដូន​រវល់​ទៅ​បុណ្យ​នៅ​ឯ​វត្ត​ស្រះ​ភ្លោះ នៅ​ក្នុង​ឃុំ​ចំណោម ស្រុក​មង្គលបុរី ដោយ​ទុក​ចៅ​ទាំង​២​នាក់​​ឲ្យ​បង​ៗ​​ជាអ្នក​មើល ។ ប៉ុន្តែ​​លុះ​ពេល​ដល់​ម៉ោង​ទៅ​រៀន ពួក​បង​ៗ​បាន​ទៅ​រៀន​បាត់​អស់​ទៅ ហើយ​ក្មេង​ប្រុស​ស្រី​ទាំង​២​នាក់​នោះ​ក៏​បាន​ដើរ​ទៅ​​លេង​នៅ​ក្បែរ​ៗ​ផ្ទះ ។

ប្រភពដដែល​បន្តថា លុះ​បន្តិច​ក្រោយមក ស្រាប់តែ​មាន​ក្មេង​ប្រុស​ម្នាក់​ឈ្មោះ យ៉ា​ន់ តូ​តា អាយុ​៦​ឆ្នាំ​ ដែល​បាន​​រត់​​លេង​ជាមួយ​គ្នា​​នោះ ក៏​បាន​រត់​​ទៅ​ប្រាប់​ជីដូន​ថា «ពួក​គេ​ទាំង​២​នាក់​នោះ​បាន​លិច​បាត់​ទៅ​ក្នុង​ទឹក​ហើយ» ។ ភ្លាម​ៗ​នោះ ជីដូន​បាន​ហៅ​បងប្អូន​​អ្នក​ជិតខាង​​នាំ​គ្នា​ចុះ​រាវរក​ក្នុង​ទឹក ក៏​ស្រាប់តែ​​ប្រទះ​ឃើញ​ពួក​គេ​ទាំង​២​នាក់ ​ទើប​ស្រង់ពី​​ក្នុង​ទឹកស្រះ រួច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​​កម្ពុជា​-​ជប៉ុន​ ក្នុង​ស្រុក​មង្គលបុរី តែ​ជា​អកុសល​ក្មេង​ទាំង​២​នាក់​នោះ​បាន​ស្លា.ប់​​បាត់​​ទៅ​ហើយ ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះភ្លាម សមត្ថកិច្ច​ក៏​​បាន​បង្កើត​គណៈ​កម្មការ​ពិនិត្យ​ស.ព​ដែល​មាន​មន្ត្រី​កោសល្យវិច័យ​ស្រុក នាយ​ប៉ុស្តិ៍ គ្រូពេទ្យ​ឃុំ មេ​ភូមិ និង​ក្រុម​គ្រួសារ​នៃ​ស.ព និង​បង្ហាញ​ថា ​ក្មេង​ប្រុស​ស្រី​ទាំង​២​នាក់នោះ​ ពិតជា​ស្លា.ប់​ដោយសារ​លង់ទឹក​​ពិត​ប្រាកដ​មែន និង​ពុំ​មាន​ស្លាកស្នាម​អ្វី​​ដែល​ជា​អំពើ​ទា.រុណក.ម្ ម​និង​ឃាតក.ម្ម​នោះ​​ឡើយ ។

ក្រោយ​ពី​ពិនិត្យ​ស.ព​ក្មេង​រងគ្រោះ​ទាំង​២​ខាងលើ​នេះ​រួច សមត្ថកិច្ច​ក៏​​​បាន​ប្រគ​ល់​ស.ព​ក្មេង​រងគ្រោះ​ទាំង​២​នាក់​​ជូនដល់​​ក្រុម​គ្រួសារ ​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ទាំង​ក្តី​សោកសង្រេង​ជា​ពន់ពេក ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ