ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន៥នាក់​ខណៈម្នាក់​ជា​ជន​ដៃដល់​​ដ៏​សា.​ហា.វ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយមានជ័យ ​៖ មានការ​ឃាត់ខ្លួន​ជនសង្ស័យចំនួន​៥នាក់ ក្នុងនោះម្នាក់គឺជា​​ជា​ជន​ដៃ​បាន​កា.ប់.​ទៅលើ​យុវជន​ម្នាក់​បណ្តា​លឱ្យ​​ធ្លា.យ.​ពោះវៀន​ចេញ​មក​​ក្រៅ​ ហើយបានព្យាយាម​បញ្ជូន​ទៅសង្គ្រោះនៅ​​មន្ទី​ពេទ្យដែរ ​តែស្ថានភាពធ្ងន់ធ្ងរពេកក៏​ដាច់​ខ្យល់​ស្លា.ប់តែម្តង ​កាលពី​វេលា​ម៉ោង​១១​ថ្ងៃទី​១៧ ខែមករា ឆ្នាំ២០២២ ស្ថិតនៅ​ភូ​មិ​ប្រជា​ធម្ម​លិច…


ខេត្ត​បន្ទាយមានជ័យ ​៖ មានការ​ឃាត់ខ្លួន​ជនសង្ស័យចំនួន​៥នាក់ ក្នុងនោះម្នាក់គឺជា​​ជា​ជន​ដៃ​បាន​កា.ប់.​ទៅលើ​យុវជន​ម្នាក់​បណ្តា​លឱ្យ​​ធ្លា.យ.​ពោះវៀន​ចេញ​មក​​ក្រៅ​ ហើយបានព្យាយាម​បញ្ជូន​ទៅសង្គ្រោះនៅ​​មន្ទី​ពេទ្យដែរ ​តែស្ថានភាពធ្ងន់ធ្ងរពេកក៏​ដាច់​ខ្យល់​ស្លា.ប់តែម្តង ​កាលពី​វេលា​ម៉ោង​១១​ថ្ងៃទី​១៧ ខែមករា ឆ្នាំ២០២២ ស្ថិតនៅ​ភូ​មិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តា​ល ក្រុង​ប៉ោយប៉ែត​ ។

លោក​វរៈ​សេនីយ៍​ឯក សៅ សា​រឿន អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ថា ជនសង្ស័យ៥នាក់​ ១-ឈ្មោះ តិ អ៊ី​ន អាយុ២៦ឆ្នាំ (ជន​ដៃដល់) ២-ឈ្មោះ ពាន សុ​ផាន់​ណា អាយុ២២ឆ្នាំ ៣-ឈ្មោះ ធុច ឆាត ​អាយុ១៨ឆ្នាំ ៤-ឈ្មោះ តាក់ ដារ៉ា អាយុ ១៧ឆ្នាំ ៥.ឈ្មោះ ឡឹ​ក សា​វុធ ហៅ​ប៊ិ​ឡិ អាយុ១៩ឆ្នាំ​ រស់នៅ​ភូមិ.សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត​ ។

លោក​បាន​បញ្ជាក់​ថា​ ​ដោយឡែក ​ជនរងគ្រោះ​ដែលស្លា.ប់មាន​ឈ្មោះ ផន ឌីស្កូ ហៅ​តួ ភេទប្រុស ​អាយុ២៣ឆ្នាំ ​រស់នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត បណ្តាល​ធ្លា.យ.​ពោះវៀន​ចេញ​មក​ក្រៅ ។

លោក​វរ​សេនីយ៍​ឯក សៅ សា​រឿន បាន​បញ្ជាក់​ថា​ ​ក្រោយ​ពី​ទទួល​ពាក្យ​បណ្តឹង​ ហើយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​​​ប៉ែត​បាន​ចុះ​ស្រាវជ្រាវ​និង​កំណត់​មុ​ខ​សញ្ញាឃាត់ខ្លួន​ជនសង្ស័យ៥នាក់​ តែ​បក្សពួក​មួយចំនួន​ទៀត​បាន​រត់គេច​ខ្លួន ។


​តាមឆ្លើយ​សារភាព​​ជនសង្ស័យថា «​មូលហេតុ​ដែលបក្សពួក​ខ្លួន​យក​ដុំ​ថ្ម ​​ដំបង​ឈើ និងមាន​កាំបិត​គប់​ទៅ​ជនរងគ្រោះ​​ដល់​ស្លា.ប់. នេះ គឺផ្តើមចេញពីរឿង​​គំ​នុំកាលពី​កន្លងមក ដែល​ធ្លាប់​នាំ​បក្ស​ពួក​​ដេញ​វ៉ៃ​ពួកខ្លួន ទើប​ធ្វើការសងសឹកបែបនេះ​ ។

អត្ថបទសរសេរ ដោយ