ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ណាខ្លះ​ជា​ថ្ងៃ​លាភ​ថ្ងៃជ័យ​នៃ​ឆ្នាំជូត មមែ ច ថោះ រកា​មហា​មង្គល

2 ឆ្នាំ មុន

យោង​តាម​ក្បួនតម្រា​ចារ​ពី​កម្លាំង​ថ្ងៃ​នៃ​ឆ្នាំ​ទាំង​៥​យ៉ាងនេះ​ថា បណ្តា​ឆ្នាំ​ទាំង​១២​ក្នុង​នោះ​មាន​ឆ្នាំ​ចំនួន​ប្រាំ​ដែល​មាន​កម្លាំង​ថ្ងៃ​ល្អ ថ្ងៃ​លាភ ថ្ងៃជ័យ ថ្ងៃ​នាំ​សិរី​សួស្តី​ប្រសើរ​លើ​ឆ្នាំ​នានា និង​អម​ដោយ​លេខ​ហេង​ទៅ​តាម​កម្លាំង​ថ្ងៃ​គឺ​លេខ​២៤៧ ពណ៌​នាំ​សំណាង ខៀវ មាស និង​បៃតង​ជា​ពណ៌​លើករាសី…

យោង​តាម​ក្បួនតម្រា​ចារ​ពី​កម្លាំង​ថ្ងៃ​នៃ​ឆ្នាំ​ទាំង​៥​យ៉ាងនេះ​ថា បណ្តា​ឆ្នាំ​ទាំង​១២​ក្នុង​នោះ​មាន​ឆ្នាំ​ចំនួន​ប្រាំ​ដែល​មាន​កម្លាំង​ថ្ងៃ​ល្អ ថ្ងៃ​លាភ ថ្ងៃជ័យ ថ្ងៃ​នាំ​សិរី​សួស្តី​ប្រសើរ​លើ​ឆ្នាំ​នានា និង​អម​ដោយ​លេខ​ហេង​ទៅ​តាម​កម្លាំង​ថ្ងៃ​គឺ​លេខ​២៤៧ ពណ៌​នាំ​សំណាង ខៀវ មាស និង​បៃតង​ជា​ពណ៌​លើករាសី នាំ​លាភ​សំណាង​ចូល​មក​ក្នុង​ជីវិត​ជា​ប្រចាំ​ថ្ងៃ ។

១. ថ្ងៃ​ល្អ​សម្រាប់​ឆ្នាំជូត ថ្ងៃ​ព្រហស្បតិ៍ ធ្វើ​កិច្ចការ​នានា​បាន​ជោគជ័យ បើកមុខ​របរ​ក៏​ជោគជ័យ​, ថ្ងៃ​សុក្រ ធ្វើ​កិច្ចការ​នានា​មាន​សង់​លំនៅ​ឋាន​ជាដើម​បាន​សុខ ចម្រើន​កើន​ទ្រព្យសម្បត្តិ​, ថ្ងៃអាទិត្យ ធ្វើ​កិច្ចការ​នានា​មាន​ទិញ​ទ្រព្យ​ជាដើម​មាន​លាភ​មានសំណាង​, ថ្ងៃ​ចន្ទ ធ្វើ​កិច្ចការ​នឹង​បាន​ឡើងបុណ្យស័ក្តិ មាន​ឫ​ទ្ធី​បារមី ។

២. ថ្ងៃ​ល្អ​សម្រាប់​ឆ្នាំមមែ ថ្ងៃ​អង្គារ​ចាប់ផ្តើម​ធ្វើ​ការងារ​ផ្សេង​ៗ​បាន​ជោគជ័យ​, ថ្ងៃ​ពុធ ចាប់ផ្តើម​ធ្វើ​ការងារ​អ្វី​ៗ​បាន​សុខ បាន​ចម្រើន​, ថ្ងៃ​សុក្រ ចាប់ផ្តើម​ធ្វើ​អ្វី​ៗ​បាន​លាភ​(​ទិញ​របស់​ចូល​), ថ្ងៃ​សៅរ៍ ចាប់ផ្តើម​ការងារ​ផ្សេង​ៗ​មាន​ឫទ្ធិ​អំណាច​ខ្លាំង បាន​ឡើង​តំណែង ។

៣. ថ្ងៃ​ល្អ​សម្រាប់​ឆ្នាំច ថ្ងៃ​ចន្ទ​ចាប់ផ្តើម​ការងារ ឬ​បើក​របរ​រកស៊ី​កាក់កប​ខ្លាំង​, អង្គារ សាងសង់​ផ្ទះ​ថ្មី​រាសី​ល្អ​, ព្រហស្បតិ៍ ទិញ​របស់​ចូល​នាំ​ទាំង​សំណាង​, ថ្ងៃ​សុក្រ ធ្វើ​កិច្ចការ​ហុច​ផល​ល្អ បាន​ឡើងបុណ្យស័ក្តិ ។

៤. ថ្ងៃ​ល្អ​សំរាប់​ឆ្នាំថោះ សុក្រ​ជោគជ័យ​ជុំ​ចូល​, សៅរ៍ សុខ​ចម្រើន​, ចន្ទ មាន​លាភ​ហូរ​ចូល​, ថ្ងៃ​អង្គា​រ៍ ឫទ្ធិ​អំណាច​ខ្លាំងក្លា ។

៥. ថ្ងៃ​ល្អ​សម្រាប់​ឆ្នាំរកា ថ្ងៃ​ព្រហស្បតិ៍ ចាប់ផ្តើម​ការងារ​បាន​ផល​ល្អ​, ថ្ងៃ​សុក្រ​សង់ផ្ទះ​ថ្មី​រា​សីល​ខ្ពស់​, អាទិត្យ ទិញ​របស់​ចូល​នាំ​ទាំង​លាភ​សំណាង និង​ថ្ងៃ​ចន្ទ បាន​ឡើងបុណ្យស័ក្តិ ៕ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ