ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​បំភ្លេច​គុណ​អ្នក​ដទៃ​ដែល​គេ​បាន​ធ្វើ​ល្អ​មក​លើ​ខ្លួន

2 ឆ្នាំ មុន

អ្នក​ទស្សនវិជ្ជា​ពុទ្ធសាសនា​បាន​ទូន្មាន​ថា បើ​អ្នក​ដទៃ​ធ្វើ​គុណ ធ្វើ​សេចក្តី​ល្អ​មក​លើ​ខ្លួន ចូរ​ចង​ចាំ​ជាប់​ក្នុង​ចិត្តជា​និច្ច និង​មិន​ត្រូវ​យកទោស​ទៅ​សងគុណ​ឡើយ បើ​មិន​អាច​តបស្នង​សងគុណ​គេ​វិញ​ទេ​នោះ ហើយ​ក៏​មិន​ត្រូវ​បំភ្លេច​គុណ​គេ​ចោល​ដែរ ។ ខាងក្រោម​នេះ​ជា​ទស្សនទាន​៩​ចំណុច​ដែល​ខេមរជន​គ្រប់​រូប​គួរ​សិក្សា​ឈ្វេងយល់​ឱ្យ​បាន​ស៊ីជម្រៅ​៖ ១….

អ្នក​ទស្សនវិជ្ជា​ពុទ្ធសាសនា​បាន​ទូន្មាន​ថា បើ​អ្នក​ដទៃ​ធ្វើ​គុណ ធ្វើ​សេចក្តី​ល្អ​មក​លើ​ខ្លួន ចូរ​ចង​ចាំ​ជាប់​ក្នុង​ចិត្តជា​និច្ច និង​មិន​ត្រូវ​យកទោស​ទៅ​សងគុណ​ឡើយ បើ​មិន​អាច​តបស្នង​សងគុណ​គេ​វិញ​ទេ​នោះ ហើយ​ក៏​មិន​ត្រូវ​បំភ្លេច​គុណ​គេ​ចោល​ដែរ ។ ខាងក្រោម​នេះ​ជា​ទស្សនទាន​៩​ចំណុច​ដែល​ខេមរជន​គ្រប់​រូប​គួរ​សិក្សា​ឈ្វេងយល់​ឱ្យ​បាន​ស៊ីជម្រៅ​៖

១. បើ​អ្នក​ដទៃ​ធ្វើ​គុណ ធ្វើ​សេចក្តី​ល្អ​មក​លើ​ខ្លួន ចូរ​ចង​ចាំ និង​ត្រូវ​តបស្នង​សងគុណ​បុគ្គល​នោះ​វិញ បើ​អាច​ធ្វើ​បាន ។

២. បើ​អ្នក​ដទៃ​ធ្វើ​គុណ ធ្វើ​សេចក្តី​ល្អ​មក​លើ​ខ្លួន ចូរ​ចង​ចាំ និង​មិន​ត្រូវ​យកទោស​ទៅ​សងគុណ​ឡើយ បើ​មិន​អាច​តបស្នង​សងគុណ​គេ​វិញ​ទេ ។

៣. បើ​គេ​ទុកចិត្ត​យើង ចូរ​កុំ​ធ្វើ​ឱ្យ​គេ​បាត់បង់​នូវ​ទំនុកចិត្ត​នោះ​ឱ្យ​សោះ ។

៤. បើ​គេ​ស្រលាញ់​អ្នក​ដោយ​ភាព​ស្មោះត្រង់ ចូរ​អ្នក​កុំ​តប​នូវ​សេចក្តី​ស្រលាញ់​ដោយ​សេចក្តី​ស្អប់ខ្ពើម ឬ​ទ​ង្វើ​ណាមួយ​ដែល​អាច​ធ្វើ​ឱ្យ​គេ​ខកចិត្ត ។

៥. បើ​ចង់ឱ្យ​មនុស្ស​ល្អ និង​មាន​សមត្ថភាព​នៅ​ក្បែរ​អ្នក ឬ​នៅ​ជាមួយនឹង​អ្នក អ្នក​ក៏​ត្រូវ​តែ​ខិតខំ ព្យាយាម ប្តេជ្ញា​ចិត្ត សាង​ខ្លួនឯង​ឱ្យ​ក្លាយទៅជា​មនុស្ស​ល្អ និង​មាន​សមត្ថភាព​ម្នាក់​ដូច​គេ​ដែរ ។

៦. ត្រូវ​ខិតខំ ព្យាយាម ធ្វើ​នូវ​ទ​ង្វើ​ល្អ ដោយ​កាយ វាចា និង​ចិត្ដ ព្រមទាំង​សេពគប់​តែ​កល្យាណមិត្ត វៀរចាក​នូវ​បាបមិត្ត និង​អំពើ​អបាយមុខ​ផ្សេង​ៗ ។

៧. នៅ​ក្នុង​ស្ថានភាព​ដ៏​អាក្រក់​បំផុត បើសិនជា​អ្នក​ត្រូវ​តែ​ក្បត់ អ្នក​អាច​ក្បត់​នរណា​ៗ​បាន​ទាំងអស់ ប៉ុន្តែ​ចូរ​កុំ​ក្បត់​មនសិការ ឬ​ឧត្តមគតិ​របស់​ខ្លួនឯង គឺ​កុំ​ក្បត់ខ្លួនឯង កុំ​ក្បត់ប្រទេសជាតិ ឬ​ជាតិ​សាសន៍​របស់​ខ្លួនឯង​ឱ្យ​សោះ ។

៨. បើសិនជា​អ្នក​ទៅ​រស់នៅ​ក្នុង​ប្រទេស​ណា ឬ​ស្ថាប័ន​ណា ចូរ​កុំ​បង្ក​អសន្តិសុខ ឬ​ភាព​គ្មាន​សណ្តាប់ធ្នាប់ និង​ចូរ​កុំ​ប្រព្រឹត្ត​បំពាន​ច្បាប់ ឬ​វិន័យ​នៅ​ក្នុង​ប្រទេស ឬ​ស្ថាប័ន​នោះ​ឱ្យ​សោះ ពីព្រោះ​ច្បាប់​មិន​ត្រូវ​បំពាន និង​គុណ​ផ្តល់​ជម្រក​ស្នាក់​អាស្រ័យ រស់នៅ​ដោយ​សម​ស្រប​ក្នុង​តម្លៃ​ជា​មនុស្សជាតិ ។

៩. នៅ​ក្នុង​ទំនាក់ទំនង​ល្អ មិន​មាន​ភាគី​ណាមួយ​ដែល​ត្រូវ​បង់ខាត​ជាង​ភាគី​ណាមួយ​ដទៃ​ទៀត​ឡើយ ។

សូម​ជួយ​ពិចារណា​និង​ស្វែង​យល់​ឱ្យ​បាន​ហ្មត់ចត់ និង​បែប​ស៊ីជម្រៅ​ទៅ​ក្នុង​ទស្សនៈ​ទាំង​៩​ចំណុច​នេះ ដើម្បី​បានជា​គុណប្រយោជន៍​ដល់​ខ្លួនឯង​ផង និង​អ្នក​ដទៃ​ផង ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ