ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដាំ​ឈូ​ក​​កំពុង​រីករាយ​​សប្បាយ​​ចិត្ត​ ប្រមូល​ផល​ម្តង​បានកម្រៃជាង​៤លាន​​រៀល​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​រាំង ឃុំ​ទឹកហូត ស្រុក​រលាប្អៀរ ដែល​មានមុខ​របរ​ដាំ​ឈូកយក​គ្រាប់​ទុំ​លក់ មាន​ក្តី​រីករាយ​សប្បាយចិត្ត​ ព្រោះតែ​ដំណាំ​ឈូករបស់​ពួកគាត់​លូតលាស់​បាន​ល្អ​ និង​មានតម្លៃ​លើ​ផ្សារ​ដែល​អាច​រកចំណូល​មក​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើងបាន​ ។…

ខេត្ត​កំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក​រាំង ឃុំ​ទឹកហូត ស្រុក​រលាប្អៀរ ដែល​មានមុខ​របរ​ដាំ​ឈូកយក​គ្រាប់​ទុំ​លក់ មាន​ក្តី​រីករាយ​សប្បាយចិត្ត​ ព្រោះតែ​ដំណាំ​ឈូករបស់​ពួកគាត់​លូតលាស់​បាន​ល្អ​ និង​មានតម្លៃ​លើ​ផ្សារ​ដែល​អាច​រកចំណូល​មក​ផ្គត់​ផ្គង់​ជីវភាព​គ្រួសារ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើងបាន​ ។

កសិករ​ឈ្មោះ យាន យ៉ន់ អាយុ៤៥ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​រាំង ឃុំ​ទឹកហូត ស្រុក​រលាប្អៀរ បាន​បញ្ជា​ក់​ថា រូប​គាត់​ធ្វើស្រែ​និង​ដាំ​ឈូក ប៉ុន្តែ​ឈូក​របស់​គាត់​មិនទាន់​ទុំ​នៅ​ឡើ​យ​ទេ អាច​ប្រហែល​ជា​ង​មួយ​ខែ​ទៀត​ទើប​ប្រមូល​ផល ។​ ដោ​យឡែក ប្អូនប្រុស​របស់​គាត់​ឈ្មោះ សាន ស៊ី​ម ដែល​មាន​ដី​ដាំ​ឈូក ជាប់​ចំការ​គាត់ ដែរ​គឺ​បាន​ប្រមូល​ផល​រួ​ច​ហើយ បាន​ប្រមា​ណ​ជាង​៦០០​គីឡូ​ក្រា​មនៃ​គ្រាប់ឈូក​ទុំ លើ​ផ្ទៃដី​ដែល​ដាំដុះ​ប្រមា​ណ​តែ​កន្លះ​ហិ​ក​តា​ប៉ុណ្ណោះ ។

គ្រាប់ឈូកប្រមូល​ផល​ពីដើ​មដៃ​លក់​បាន​ថ្លៃ​ពី៨​ពាន់​ទៅ៩ពាន់​រៀល ក្នុង១គីឡូក្រាម ឬ​អាច​ច្រើនជាង​នេះ ។ បើ​គិតជា​មធ្យម​ត្រឹមតែ៨ពាន់ រៀល​ក្នុង១គីឡូក្រាម ។ ប្អូនប្រុស​គាត់បាន​ទទួល​បាន​បា្រក់​ជាង៤លាន៨០ម៉ឺន​រៀល ក្នុង​គ្រាប់ឈូកតែ៦០០គីឡូ​ក្រាម​តែប៉ុណ្ណោះ ។​ បើ​កាត់ថ្លៃ​ចាក់​ប្រេង​បូមទឹក​និង​ដាក់ជី អាច​នៅសល់​ចំណេញ​ពី​ការ​ដាំ​ឈូក​ប្រមាណ​ជាង៣លាន​រៀល ។​សម្រាប់​គាត់​អាច​បាន​ច្រើនជាង​នេះ ព្រោះ​គាត់​មានផ្ទៃ​ដី​ធំ​ជាង ។

លោក យាន យ៉ន់ ក៏បាន​បញ្ជាក់​ដែរ​ថា ​មុខរបរ​ដាំ​ឈូក​នេះ គឺ​យើង​ដាំ​កូនក្នុងរយៈពេល​តែ ៣ខែ​គឺ​បាន​ប្រមូល​ផល​ហើយ ដោយ​​ប្រមូល​ផល​រហូតដល់​ខែទី៥​។ នៅពេល​ដែល​ប្រមូល​ផល​រួចហើយ​ ដើ​ម​ឈូក​ចាស់​ទាំងអស់ ត្រូវ​ម្ចាស់​ចម្ការ​រាស់​សម្លាប់​ចោល រួច​ដាក់​ទឹក​ថ្មី ក្រោយមក​កូន​ឈូក​និង​ដុះ​លាស់​ថ្មី ចេញ​មក​មួយ​សារ​ទៀត ដែល​នឹង​ត្រូវ​ប្រមូល​ផល ជា​លើក​ទី​២ នៅ​ប្រមាណ​ជាង៣ខែក្រោយ ។ ​ដូច្នេះ​ ក្នុង១ឆ្នាំ​អាច​ប្រមូល​ផល​បាន២ដង ។

ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ព្រែក​រាំង ដែល​មានមុខ​របរ​ដាំ​ឈូក​មាន​ប្រមាណ​ជាង១០០គ្រួសារ ។​ ដោយឡែក ក្រុម​គ្រួសារ​គាត់​ដែល​នៅ​លើ​ទីទួល​ខ្ពស់ជាងគេ នេះ​មាន​ប្រមាណ​តែ ៦ គ្រួសារ​ប៉ុណ្ណោះ ពួកគាត់​អាច​ប្រមូល​ផល​បាន​មុនគេ ។ មូលហេតុ​ដោយសារតែ​ដី​គាត់​ខ្ពស់ គាត់​លើក​ជា​ភ្លឺ​ខ្ពស់ បូមទឹក​ដាក់ រួច​យកកូន​ឈូក មក​ដាំ​តែម្ដង ។ ចំណែក​អ្នក​ដែល​មាន​ដី​ទំនាប​ត្រូវ​រង់ចាំ​ទឹ​ក​ស្រក ទើប​ដាំ​បាន ។ និយាយ​ជា​រួម​គឺ​ដាំ​តាម​ទឹកស្រក ដូច​ធ្វើស្រែ​បណ្តេញ​ទឹក​ដែរ ។

គួរ​បញ្ជាក់​ដែរ​ថា ដំណាំ​ឈូក ត្រូវ​បាន​ប្រជាកសិករនៅ​គ្រប់​ភូមិ​ឃុំ ដែល​អាច​មាន​ទឹក​ស្រោច​ស្រប់ ទាំង​ប្រាំង​និង​វស្សា ។​ ចំណែក​​​​ឈ្មួ​ញ​បាន​ចុះ​ទិញ​គ្រប់​ទី​កន្លែង ដោយ​ឈ្មួញ​ខ្លះ​មាន​ឱ្យប្រាក់​ដល់​កសិករ​អ្នក​ដាំ​ខ្ចី​មុន ដើម្បី​ធ្វើ​ទុន​ក្នុង​ការ​ទិញ ប្រេង​
បួ​មទឹ​ក និង​ជី​ជាដើម លុះ​ពេល​ប្រមូល​ផល ត្រូវលក់​ឱ្យ​ឈ្មួញ ដែល​ជា​អ្នក​ឱ្យប្រាក់​ខ្ចី​វិញ រួច​កាត់កង​ប្រាក់​ជំពាក់តាម​ហ្នឹង​ទៅ ៕

​​

អត្ថបទសរសេរ ដោយ