រាជធានីភ្នំពេញ ៖ យោងតាមលិខិតរបស់លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វ័យយ័តក្រុងភ្នំពេញ ស្ដីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាត មួយរយៈពេលខ្លី នៅសង្កាត់មួយ ក្នុងក្រុងតាខ្មៅ និងនៅខណ្ឌចំនួន ៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីតភ្ជាប់បំពង់ចែកចាយទឹកថ្មី ។
លិខិតផ្ញើជូនអភិបាលក្រុងតាខ្មៅ និងអភិបាលខណ្ឌទាំង៤ បានបញ្ជាក់អំពីការដាច់ទឹក មួយរយៈពេលខ្លី ប្រមាណជា០៤ម៉ោង គឺចាប់ពីម៉ោង ២០និង០០នាទីយប់ ដល់ម៉ោង ២៤និង០០នាទីយប់កណ្ដាលអាធ្រាត្រ និងអាចធ្វើអោយគុណភាពទឹកមានភាពល្អក់កករក្នុងពេលខ្លីនោះផងដែរ ។ ទីតាំង និងពេលវេលាមានដូចជា ៖
១. លើផ្លូវលេខ ៥៥KK នៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅយប់ថ្ងៃចន្ទ ទី១៧ ខែមករា ឆ្នាំ២០២២ ។
២. លើផ្លូវលេខ ៥៨D សង្កាត់ដង្កោ ខណ្ឌដង្កោ នៅយប់ថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ ។
៣. លើផ្លូវលេខ ២០១TKM សង្កាត់តាខ្មៅ ក្រុងតាខ្មៅ នៅយប់ថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ ។
៤. លើ ផ្លូវលេខ ១៣៦cc សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ ។
៥. លើផ្លូវលេខ ១២៣Ka សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២ ។
៦. លើផ្លូវលេខ ៤១៦K សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃពុធ ទី១៩ ខែមករា ឆ្នាំ២០២២ ។
៧. លើចិញ្ចើមផ្លូវជាតិលេខ១ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នៅយប់ថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ ។
ជម្រាបជូនដំណឹងនេះ ដើម្បីឲ្យប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលនឹងត្រូវរងការខ្វះទឹករយៈពេលខ្លីនេះ ត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើ ដោយក្តីអនុគ្រោះ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ