ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្សឯកភាពជាតិខ្មែរប្រកាសបណ្តេញអនុប្រធានទី១ បក្សចេញ បន្ទាប់ពីរកឃើញធ្វើបក្ស ប្រហារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណបក្ស​ឯកភាព​ជាតិខ្មែរ​បាន​ប្រកាស​បណ្តេញ​អនុប្រធាន ទី​១​គណបក្ស​ចេ ញ​ពី​បក្ស​បន្ទាប់​ពី​រក​ឃើញ​ថា មាន​បំណង​ធ្វើ​បក្ស​ប្រហារ និង​ធ្វើ​ខុស​បទបញ្ជាផ្ទៃក្នុង​បក្ស ។ យោង​តាម​សេចក្តី​ប្រកាស​របស់​លោក​នៅ សំអាត…

រាជធានី​ភ្នំពេញ ៖ គណបក្ស​ឯកភាព​ជាតិខ្មែរ​បាន​ប្រកាស​បណ្តេញ​អនុប្រធាន ទី​១​គណបក្ស​ចេ ញ​ពី​បក្ស​បន្ទាប់​ពី​រក​ឃើញ​ថា មាន​បំណង​ធ្វើ​បក្ស​ប្រហារ និង​ធ្វើ​ខុស​បទបញ្ជាផ្ទៃក្នុង​បក្ស ។

យោង​តាម​សេចក្តី​ប្រកាស​របស់​លោក​នៅ សំអាត ជា​ប្រធាន​គណបក្ស​ឯកភាព​ជាតិខ្មែរ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក បាន​លើក​ឡើង​ថា យោង​តាម​ការ​ប្រជុំ សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​ការ​ប្រជុំ​សម្រេច​របស់​គណៈកម្មាធិការ​នាយក​គណបក្ស​ឯកភាព​ជាតិខ្មែរ បាន​ឯកភាព​បណ្ដេញ​ឈ្មោះ អ៊ុ​ន ជឹ​ម ចេញពី​គណបក្ស​ឯកភាព​ជាតិខ្មែរ និង​មិន​ទទួលស្គាល់​ជា​អនុប្រធាន​ទី​១ នៃ​គណបក្ស​ឯកភាព​ជាតិខ្មែរ​ទៀត​ឡើយ ។

ប្រធាន​គណបក្ស​ក៏​បាន​លើក​ឡើង​ថា មូលហេតុ​បុគ្គល​ឈ្មោះ អ៊ុ​ន ជឹ​ម បាន​ប្រព្រឹត្តិ និង​សាង​កំហុស​យ៉ាងធ្ងន់ធ្ងរ​នៅ​ក្នុង​គណបក្ស​នឹង​បាន​ធ្វើ​ឲ្យ​ប៉ះពាល​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​គណបក្ស​ឯកភាព​ជាតិខ្មែរ រួម​មាន ៖ បាន​ក្លែង​សារ​សម្លេង​សម្តេច តេ​ជោ ហ៊ុន សែន ហើយ​ចែកចាយ​ដល់​សមាជិក​មូលដ្ឋាន និង​នៅ​សហរដ្ឋ​អាម​រិ​ក ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។ ធ្វើ​បក្ស​ប្រហារ ,​កោះ​ប្រជុំ​សមាជិក​ដោយ​គ្មាន​ការ​អនុញាត្ត​ពី​ប្រធាន​បក្ស និង​ប្រធាន​ស្តីទី​បង្កើត​គណៈបក្ស​ញុះញង់​នាំ​អោយ​មានការ​បែកបាក់​ផ្ទៃក្នុង​បក្ស នៅ​តាម​មូលដ្ឋាន​,​មាន​ចេតនា ដណ្តើម​តំណែង​ជា​ប្រធាន​បក្ស និង​ប្រធាន​ស្តីទី​ដោយ​គ្មាន​ការ​ឯកភាព​ពី​គណកម្មការ​អចិន្ត្រៃយ៍ និង​គណៈកម្មការ​នាយក ។

ប្រភព​បាន​លើក​ឡើង​ថា តាម​ហេតុផល​ខាងលើ​នេះ លោក​នៅ សំអាត ជា​ប្រធាន គណបក្ស​ឯកភាព​ជាតិខ្មែរ និង​តំណាង​អោយ សមាជិក (​គណបក្ស​ឯកភាព​ជាតិខ្មែរ​ទាំងអស់ ឈប់​ទទួលស្គាល់​បុគ្គល អ៊ុ​ន ជឹ​ម ជា​សមាជិក​បក្ស និង​បញ្ឈប់​តួនាទី​គ្រប់​ផ្នែក​នៅ​ក្នុង​បក្ស​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ ។

ទាក់ទង​ករណី​នេះ​ដែរ លោក ស្រី​ឡាក់ សុភាព​ប្រធាន​ស្តីទី​គណបក្ស​ថ្លែង​ក្នុង​ស​ន្នី​សិ​ទ​សារព័ត៌មាន កាលពី​រសៀល ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២២ បាន​ស្នើ​ដល់​ក្រសួងមហាផ្ទៃ និង​អគ្គស្នងការ​នគ​បាល​ធ្វើការ​ស្រាវជ្រាវ​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល អ៊ុ​ន ជឹ​ម ដែល​ធ្វើ​ឲ្យ​ប៉ះ ពាល់​គណបក្ស ឬ​ធ្វើការ​វឹកវរ​ដល់​សង្គម​ជាតិ ។

លោកស្រី​ក៏​បាន​លើក​ឡើង​ថា បើសិន​លោក អ៊ុ​ន ជឹ​ម​នៅ​តែ​រំលោភ និង​ធ្វើ​ល្មើស​មក​លើ​គណបក្ស​ទៀត​នោះ គណបក្ស​នឹង​រៀបចំ​ឯកសារ​ប្តឹង​លោក​អនុប្រធាន​ទី​១ ទៅ​តុលាការ​ផង​ដែរ ។

សូម​ជម្រាប​ថា គណបក្ស​ឯកភាព​ជាតិខ្មែរ​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​សម្រេច​ប្រកាស​ចុះបញ្ជី​គណបក្ស​នយោបាយ កាលពី​ខែតុលា ឆ្នាំ​២០២១ ដោយ​ក្រសួង​បាន​ឲ្យ​គណបក្ស​នេះ​ត្រូវធ្វើ​សកម្មភាព​ស្រប​តាម​ច្បាប់​គណបក្ស​នយោបាយ និង​លិខិត​បទដ្ឋាន​គតិយុត្តិ​នានា​ជា​ធរមាន និង​លក្ខន្តិកៈ​របស់​គណបក្ស​ដែល​កម្ក​ល់​នៅ​ក្រសួងមហាផ្ទៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ