ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រណ្តៅ​ដី​ដ៏​ធំ​មហាសាល​របស់​តា​កៅ​លើ​ផ្ទៃ​បឹង​តា​មោក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រណ្តៅ​ដីដ៏ធំ​មហាសាល​មួ​យ​ជា​ស្នាដៃ​ដ៏​ល្បីល្បាញ​របស់​លោក​ឧកញ៉ា ញឹក ផន ហៅ​តា​កៅ កំពុងតែ​ជី​កលុង​ដល់​ក្បាល​ប្រែតលើ​ផ្ទៃ​បឹង​តា​មោក​លាតសន្ធឹង​រាប់​រយ​ហិ​ក​តា ដែល​ការ​ជីក​ជ្រៅ​បែបនេះ ហា​ក់ដូចជា​គ្មាន​គម្រោង​ច្បា​ស់​លាស់​ណាមួយ​ទេ ព្រោះតែ​ការ​ចង់បាន​អាចម៍ដី​ពី​ដី​សាធារណៈ​របស់​រដ្ឋ…

រាជធានី​ភ្នំពេញ ៖ រណ្តៅ​ដីដ៏ធំ​មហាសាល​មួ​យ​ជា​ស្នាដៃ​ដ៏​ល្បីល្បាញ​របស់​លោក​ឧកញ៉ា ញឹក ផន ហៅ​តា​កៅ កំពុងតែ​ជី​កលុង​ដល់​ក្បាល​ប្រែតលើ​ផ្ទៃ​បឹង​តា​មោក​លាតសន្ធឹង​រាប់​រយ​ហិ​ក​តា ដែល​ការ​ជីក​ជ្រៅ​បែបនេះ ហា​ក់ដូចជា​គ្មាន​គម្រោង​ច្បា​ស់​លាស់​ណាមួយ​ទេ ព្រោះតែ​ការ​ចង់បាន​អាចម៍ដី​ពី​ដី​សាធារណៈ​របស់​រដ្ឋ ។ សកម្មភាព​នេះ មហាជន​វាយតម្លៃ​ថា វា​អាច​ប៉ះពាល់​
យ៉ា​ង​​ធ្ងន់ធ្ងរ​ដល់​ផែនការ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​នៅ​ពេល​អនាគត ។ ម្យ៉ាងទៀត គេ​ពុំ​ដឹង​ឱ្យ​ប្រាកដ​ថា តើ​រណ្តៅ​ដី​នោះ មាន​ច្បាប់​អ​នុញ្ញ​ត​កម្រិត​ណា​នោះ​ឡើយ ? បាន​ជា​វាតទី​ដី​បឹង​តា​មោក​ជីក​ម៉ា​សេរី​ដឹក​យក​ដី​លក់​ចាក់​លុប​បឹង​តា​មោក និ​ង​លុប​តំបន់​នានា​នៃ​ភាគ​ខាងជើង​រាជធានី​ភ្នំពេញ ។

បើ​យើង​ធ្វើដំណើរ​តាម​មហា​វិថីឈ្នះឈ្នះ(ផ្លូវ​ទំនប់​កប់​ស្រូវ)ខាងលិច​ស្ពាន​ព្រែកព្នៅ ​យើង​នឹង​ឃើញ​រណ្តៅ​ដី​ដ៏​ធំ​មហាសាល​មួយ ដែល​ជីក​ហួស​ក្បាល​ប្រែត​នោះ លាតសន្ធឹង​លើ​ផ្ទៃ​បឹង​តា​មោក ដែល​ជា​ដី​របស់​រដ្ឋ ក្នុង​សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ដែលគេ​ឱ្យ​ដឹង​ថា មាន​ម្ចាស់​ជា​អ្នកមាន​ឥទ្ធិ​ពល​ម្នាក់​ដែល​ស្និ​ទស្នាល​នឹង​អភិបាល​រាជធានី​ភ្នំពេញ​គ្រប់​ជំនាន់​ដែល​មន្ត្រី​ខណ្ឌ​ខ្លះ​និយាយ​បែប​លេងសើច​ថា តា​កៅ​ជាន់​ម្តង​ៗ​ផ្អៀង​សាលា​ក្រុង ចំណែក​ខណ្ឌ​ឯណា​ហ៊ាន​ជាមួយ​គាត់​នោះ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា រណ្តៅ​នេះ​បាន​ដំណើរ​កាល​ជីកកកាយ​យក​ដី​រយៈពេល​ប្រមាណ៥ទៅ៦ឆ្នាំ​​មក​ហើយ ដោយ​កាយដី​លុប​ផ្ទៃ​ទឹកបឹង​វាតទី​ជីក​យក​ដី ។ នៅក្នុង​ការ​ជីក​នោះ​មុ​នដំ​បូង ត្រូវ​គេ​អះអាង​ថា ក្រោម​ច្បាប់​អនុញ្ញាត​ ដើម្បី​ជីក​យក​ដី​ទៅ​ចាក់​លុប​អភិវឌ្ឍន​ដី​លោក​ឧកញ៉ា​លី យ៉ុង​ផាត់ ដែល​ស្ថិតនៅ​ខាងកើត​ស្ពាន​ព្រែកព្នៅ តែ​តា​កៅ​បាន​ជីក​យក​ទៅ​លក់​ចាក់​នៅ​តំបន់​នានា​នៅ​ក្បែរ​នោះ ។ លុះក្រោយមក រដ្ឋាភិបាល ក៏បាន​ប្រគល់​ដី​បឹង​តា​មោក ទៅ​ឱ្យ​ក្រុមហ៊ុន​ឯកជន ​និង​អង្គភាព​រដ្ឋ​អភិវឌ្ឍ បាន​ធ្វើ​ឱ្យ​អាជីវកម្ម​ជីក​ដី​របស់​តា​កៅ​កាន់តែ​កាក់កប​ដោយ​ជីកដី​លុប​ដី​បឹង មាន​ជម្រៅ​ប្រមាណ៣០ទៅ៤០ម៉ែ​ត្រ (ហួស​ក្បាល​ប្រេត) ដែល​រណ្តៅ​នោះ​មាន​ទំហំ​ប្រមាណ៤០០ហិ​ក​តា លាតសន្ធឹង​តាម​មហាវិថី​ឈ្នះ ឈ្នះ​ប្រមាណ២គ.ម និង​ចូល​ទៅ​ផ្ទៃ​បឹង​ប្រមាណ២គីឡូម៉ែត្រ(នេះ​បើ​តាម​ការ​វាស់​កុងទ័រ​ម៉ូតូ) ។

ជុំវិញ​ការ​វាតទី​ជីកដី​បឹង​ដែល​មាន​ជម្រៅ​ជ្រៅ​នេះ​គេ​ពុំ​ដឹង​ថា លោក​ឧកញ៉ា ញឹក ផន ហៅ​តា​កៅ​ទទួល​សិទ្ធិ​បាន​ដី​បឹង​ប៉ុន្មាន​
ហិ​ក​តា​ពី​រាជរដ្ឋាភិបាល​នៅពេល​ណា​ឡើយ​ដើម្បី​ជីក ? ចំណែក​ការ​ជីកលុង​ដល់​ក្បាល​ប្រេត​ទៀតសោត មិនដឹង​ថា មានច្បាប់​ឯណា​ឱ្យ​ជីក​ជ្រៅ​បែប​នោះ​ទេ ? ម្យ៉ាងទៀត រណ្តៅ​ជ្រៅ​បែបនេះ​តាម​មន្ត្រី​ជំនាញ​មន្ទីរ​រៀបចំ​ដែនដី​និយាយ​ថា វា​នឹងអាច​ប៉ះ​ពាល់​​ផែនការ​អភិវឌ្ឍ​រាជធានី​ភ្នំពេញ​ទៅ​ថ្ងៃ​អនាគត ។ បើសិន​ការ​ជីក​នោះ​គ្មាន​គម្រោង​ផែនការ​ច្បាស់លាស់​ថា ទីតាំង​នោះ​ត្រូវ​ធ្វើអ្វី មិនមែន​ចេះតែ​ជី​ក​លុប​ៗ​នោះ​ទេ ។

បើ​តាម​ព័ត៌មាន​ដែល​បង្ហើប​ឱ្យ​ដឹង​ថា បាន​ជាតា​កៅ​មានសំណាង​បែបនេះ ដោយសារតែ​លោក​មាន​ខ្នងបង្អែក​សែន​រឹ​ង​មាំ តាំងពី​លោក​ជីក​នៅក្នុង​ភូមិ ព្រែក​រាំង សង្កាត់​ឃ្មួញ​កាលពី​នៅក្នុង​ខណ្ឌឫស្សីកែវ​កំឡុង​ឆ្នាំ២០០០ជាង​មក​ម៉្លេះ ។ តា​កៅ ត្រូវ​គេ​ដឹង​ថា ជា​អ្នក​ស្និទ្ធ​គ្រប់​អភិបាល​រាជធានី​ទាំង​មុន​និង​ក្រោយ គឺ​ស្និទ្ធ​បំផុ​ត ។ គួរ​បញ្ជាក់​ថា លោក​ឧកញ៉ា ញឹក ផន ហៅ​តា​កៅ មាន​រណ្តៅ​​ដី​ដ៏​ធំ​មហាសាល​មួយទៀត​នៅ​ខាងត្បូង​មហាវិថី​ឈ្នះ ឈ្នះ ក្នុង​ភូមិ​ត្រពាំងរាំង​ចាស់ សង្កាត់​ឃ្មួញ ដែល​បច្ចុប្បន្ន​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ រណ្តៅ​ដី​នោះ បាន​ជីក​ដល់​ក្បាល​ប្រេត​ដូចគ្នានឹង​រណ្តៅ​ដី​បឹង​តា​មោក ។ ដែល​កាល​កំឡុង​២០​ឆ្នាំមុន រណ្តៅ​ដី​នោះ​បាន​លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ​ជិត១០០ហិ​ក​តា ។

ក្រោយមក​ រណ្តៅ​ដី​នោះ​បង្ក​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អ្នក​​ជិតខាង នៅពេល​ដែល​ទឹកភ្លៀង​ច្រោះ​បាក់​ដី ហើយ​ប្រជាពលរដ្ឋ​ក៏​ធ្លាប់​ផ្ទុះ​ការ​តវ៉ា ។ បច្ចុប្បន្ន​នេះ ​រណ្តៅ​ដី​នោះ​បាន​ក្លាយជា​បឹង​ក៏​ធំ​មួយ ដែល​មាន​ជម្រៅ​យ៉ាង​ជ្រៅ ហើយ​ថ្មី​ៗ​នេះ លោក​ឧកញ៉ា ផឹក ផន ហៅ​តា​កៅ​ក៏បាន​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​បុ​រីដ៍​ធំ​មួយ ធ្វើ​របង​ព័ទ្ធជុំវិញ​និង​កំពុងតែ​ដឹក​ដី​ពី​រណ្តៅ​ដី​បឹង​តា​មោក មក​ចាក់​ដី​លុប​បណ្តើរ​ៗ​ហើយ ។ ទោះបីជា​យ៉ាងណា កោះសន្តិភាព ពុំ​ទទួល​បានការ​បំភ្លឺ​ណាមួយ​ពីរ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​និង​លោក​ឧកញ៉ា ញឹក ផន នៅឡើយ​ទេ ។ ដរាបណា​មានការ​បំភ្លឺ​ណាមួយ​យើង​នឹង​ផ្សាយ​ជូន​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ