ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយនាំកូនតូច​ៗមកលេងជីដូនជីតា ស្រាប់តែ​កូន​ម្នាក់​ជួបគ្រោះអកុសល​យ៉ាងអាណោចអាធ័ម​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​កន្លះម្នាក់​ដើរ​លេ​ង​ជាមួយ​ក្មេងៗ​ក្នុងភូមិ​ ស្រាប់តែ​រអិល​ធ្លា.ក់​ចូល​ក្នុង​រណ្តៅ​ដី​មានទឹក​ បណ្តាល​

​រាជធានី​ភ្នំពេញ​ ៖​ក្មេង​ប្រុស​អាយុ​៥​ឆ្នាំ​កន្លះម្នាក់​ដើរ​លេ​ង​ជាមួយ​ក្មេងៗ​ក្នុងភូមិ​ ​ជួបគ្រោះអកុសល​​ធ្លា.ក់​ចូល​ក្នុង​រណ្តៅ​ដី​មានទឹក​ បណ្តាល​ឱ្យ​ល.ង់​ស្លា.ប់​យ៉ាង​អាណោចអាធ័ម​។

​ហេតុការណ៍​​ខាងលើ​នេះ​​បាន​បង្ក​ឱ្យ​​មានការ​ភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលា​ម៉ោង​៦​យប់​ថ្ងៃ​ទី​១៦ ​ខែមករា​ ឆ្នាំ​២០២២​ នៅ​ចំណុច​រណ្តៅ​ដី​ខាងក្រោយ​ឃ្លាំង​អេ​ត​ចាយ ស្ថិត​ក្នុង​ភូមិ​ទួល​តា​ឡា​ត់​ សង្កាត់​កំ​បូល​ ខណ្ឌ​កំ​បូល​ រាជធានី​ភ្នំពេញ ។

​ក្មេង​រង​គ្រោះ​ឈ្មោះ ចាន់ ណា​រ៉ុ​ង ភេទ​ប្រុស អាយុ​៥​ឆ្នាំ​កន្លះ​ ​មានឪពុក​​ឈ្មោះ ចាន់ ដា​រ៉ា អាយុ​៣៧​ឆ្នាំ​ មុខរបរ​លក់​ផ្លែ​ឈើ​ប​ន្តិ​ចប​ន្តួច​ជ​ញ្ចឹ​ម​ជីវិត មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​មាន ឃុំ​ជ​ម្រុ​ក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ និង​មានម្ដាយ​ឈ្មោះ ស៊ុន ស្រី​មី អាយុ​២៥​ឆ្នាំ​ មុខរបរ​នៅផ្ទះ​មើ​ល​ថែកូន​ពីរ​នាក់ មានស្រុក​កំណើត​នៅ​ភូមិ​កើត​ហេតុ​ខាងលើ​ សព្វថ្ងៃ​រស់នៅ​​ស្រុក​កំណើត​​ខាងប្ដី ។​

តាម​ប្រភព​ព័ត៌មាន​ពី​ម្តាយ​​ក្មេងរងគ្រោះ​​បានអោយ​ដឹង​ថា រូប​គាត់​ ព្រមទាំង​កូន​២​នាក់​រស់នៅ​ស្រុក​ខាង​ប្តី នៅ​ឯ​​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ តែ​ដោយ​សារ​ជីដូន​និ​ង​ជីតា ​នឹក​ចៅ​ពេក គាត់​ក៏​បាន​នាំ​ចៅ​មក​លេង​នៅផ្ទះ​ជីដូន​នឹង​ជីតា ដោយ​រូបគាត់​នាំ​កូនតូចៗទាំង​​២​នាក់ ក្នុង​នោះ​​កូនច្បង​អាយុ​៥​ឆ្នាំកន្លះ (ក្មេង​ប្រុសរងគ្រោះ​) ចំណែក​​កូន​ពៅ​អាយុ​១​ឆ្នាំ​កន្លះ ។

តាម​ប្រភព​ព័ត៌មាន​​ដដែល​បាន​បន្ត​ទៀត​ថា​ មុនពេលកើតហេតុ ខណៈ​ពេល​រូបគាត់​​កំពុង​​មើល​​​កូនប្អូន ​ចំណែក​កូនច្បង​បាន​រត់​លេង​ជាមួយ​ក្មេង​ៗ​ក្នុងភូមិ ​ដោយ​​រូបគាត់​​បាន​ទៅ​ហៅ​កូន​មក​ផ្ទះ​ម្តង​​ហើយ​ ។​ លុះ​នៅ​វេលា​ម៉ោង​៥​ល្ងាច ​រូបគាត់​​កំពុង​​មើល​កូន​ប្អូននៅផ្ទះ​ ចំណែក​​កូនច្បង​​បានរ​ត់ទៅ​លេង​ជាមួយ​ក្មេង​ៗ​ក្នុងភូមិ​ម្តងទៀត បន្ទាប់​មក​ជីដូន​និង​ជីតា​ ព្រមទាំងរូបគាត់ជា​​ម្តាយ នាំ​គ្នា​រក​អស់​រយៈពេល​ប្រមាណ​ប្រហែល​១​ម៉ោង ដោយ​ក្មេង​ៗ​ក្នុងភូមិ​បាន​ប្រាប់​ថា ​កូនរបស់គាត់​​លេង​នៅ​ម្តុំ​រោង​ឃ្លាំង​អេ​ត​ចាយ​ខាងលើ បន្ទាប់​មក​ម្ចាស់​ឃ្លាំង​អេ​ត​ចាយ​បាន​ជួយ​រក​គ្រប់កន្លែង​ដែរ តែ​មិន​ឃើ​​ញ ​លុះ​ម្ចាស់​ឃ្លាំង​អេ​ត​ចាយ​​ចុះ​រាវ​នៅ​ក្នុងទឹក​​រណ្តៅដី​ ក៏​ប្រទះ​ឃើញ​ស.ព​កូនរបស់គាត់​ល.ង់​ស្លា.ប់​នៅ​ក្នុង​ទឹក​រណ្តៅ​​ដី​​បាត់​ទៅ​ហើយ ទើ​ប​ជីតាបី​ស.ពយក​មក​ផ្ទះ​ភ្លាម​ៗ ។

ក្រោយ​ពេល​កើ​ត​ហេតុ​ ក្រុម​គ្រួសារ​ស.ព​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ភ្លាម​ៗ ​ហើយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បានចុះមកធ្វើការពិនិត្យ រួច​​ធ្វើ​លិខិត​ប្រគល់​ស.ព​អោយ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ភូមិ​​កើត​ហេតុ​ខាងលើ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ