ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២៤​ក្លិប ប្រជែង​យក​មេដាយ​៣៥​វិញ្ញាសា ពី​ការ​ប្រកួត​កីឡា​កា​រ៉ា​តេ ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២១

4 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការ​ប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២១ បាន​ដំណើរ​ការ​បើក​ជា​ផ្លូវការ​ហើយ កាលពី​

រាជធានីភ្នំពេញ ៖ ការ​ប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២១ បាន​ដំណើរ​ការ​បើក​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ ទី​១៤ ខែមករា ឆ្នាំ​២០២១ ដោយ​មាន​កីឡាករ កីឡាការិនី​សរុប​១៥៣​នាក់​ចូលរួម​ប្រកួតប្រជែង​មេដាយ​លើ​វិញ្ញាសា​សរុប​ចំនួន​៣៥ ខណៈ​២​វិញ្ញាសា​ទៀត​មិន​ពេញ​លក្ខណៈ​។ កីឡាករ​កីឡាការិនី​មក​ពី​ក្លិប​ចំនួន​២៤ នៅ​ទូ​ទាំង​ប្រទេស ត្រូវ​គេ​ឃើញ​បង្ហាញ​វត្តមាន ដើម្បី​ប្រជែង​យក​មេដាយ​នេះ ក្នុង​ពេល​ដែល​ការ​ប្រកួត​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ផលិត​បាន​ធនធាន​ដ៏​ខ្លាំង​សម្រាប់​ស៊ី​ហ្គេ​ម និង ការ​ប្រកួត​សំខាន់​ៗ​ផ្សេង​ទៀត​នា​ពេល​ខាង​មុខ​។

ការ​ប្រកួត​កីឡា​កា​រ៉ា​តេ​ជើងឯក​ថ្នាក់​ជាតិ​នេះ នឹង​ដំណើរការ​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២២ នៅ​មជ្ឈមណ្ឌល​ហ្វឹកហាត់​កា​រ៉ា​តេ នៃ​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ ដោយ​មាន​កីឡាករ កីឡាការិនី​មក​ពី ២៤​ក្លិប និង​មាន​មន្ត្រី​អាជ្ញាកណ្តាល​-​ចៅក្រម ៩​នាក់​មក​ពី​៩​ក្លិប​។ នេះ​ជា​ការ​ការ​ប្រកួត​កម្រិត​ខ្ពស់​នៃ​ប្រភេទ​កីឡា​កា​រ៉ា​តេ​កម្ពុជា ដើម្បី​ស្វែងរក​ធនធាន​កីឡាករ កីឡា​កា​រិ​និ​ប្រកបដោយ​គុណភាព ដើម្បី​ត្រៀមលក្ខណៈ​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ តាម​ផែនការ​យុទ្ធសាស្ត្រ​របស់​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា​។ តាម​រយៈ​ព្រឹត្តិការណ៍​នេះ​ដែរ ក៏​សហព័ន្ធ​សម្រួច​បច្ចេកទេស​របស់​មន្ត្រី​រៀបចំ​ការ​ប្រកួត អាជ្ញាកណ្តាល​-​ចៅក្រម ត្រៀម​ឆ្ពោះទៅ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ក្នុង​ឋានៈ​ជា​ម្ចាស់ផ្ទះ​ដូច​គ្នា​ផង​ដែរ​។ កីឡាករ​កីឡាការិនី​ដែល​ចូល​ប្រកួត សុទ្ធតែ​ជា​ធនធាន​ក្មេង​ៗ ដែល​ពេញ​ដោយ​សមត្ថភាព និង ត្រូវ​បាន​គេ​មើលឃើញ​ថា សុទ្ធតែ​មាន​ថាមពល និង សក្កា​នុ​ពល​ធ្វើ​អោយ​កីឡា​នេះ មានការ​ឈាន​ឡើង និង មានការ​ចាប់អារម្មណ៍​នោះ​ផង​។

គួរ​បញ្ជាក់​ថា អ្នកចូលរួម​សុ​រប​មាន​ចំនួន ២៧១​នាក់ ក្នុង​នោះ​មាន​ប្រតិភូ​២១​នាក់ អាជ្ញាកណ្តាល​-​ចៅក្រម ៩​នាក់ គ្រូដឹកនាំ​-​គ្រូ​ជំនួយ ៣២​នាក់ មន្ត្រី​ផ្លូវការ​១៦​នាក់ កីឡាករ ១០៥​នាក់ និង​កីឡាការិនី ៤៨​នាក់​។ នៅ​ក្នុង​ពិធី​បើក​ការ​ប្រកួត​ជា​ផ្លូវការ​នេះ ទទួល​បានការ​អញ្ជើញ​ផ្តល់​កិត្តិយស​លើកទឹកចិត្ត និង​សំណេះសំណាល​ពី​លោក សាយ ណូ​រ៉ា អនុប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា​៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture
Picture