EPL ៖ Man City ដាច់១៣ពិន្ទុកំពូលតារាង ខណៈ Coutinho សង្គ្រោះ Aston Villa ពីបរាជ័យ
អង់គ្លេស ៖ ក្រុមមេឃខៀវ Manchester City ដាច់១៣ពិន្ទុលើកំពូលតារាងក្របខណ្ឌ English Premier League (EPL) គិតត្រឹមស
អង់គ្លេស ៖ ក្រុមមេឃខៀវ Manchester City ដាច់១៣ពិន្ទុលើកំពូលតារាងក្របខណ្ឌ English Premier League (EPL) គិតត្រឹមស
អង់គ្លេស ៖ ក្រុមមេឃខៀវ Manchester City ដាច់១៣ពិន្ទុលើកំពូលតារាងក្របខណ្ឌ English Premier League (EPL) គិតត្រឹមសប្តាហ៍ទី២២ ក្រោយយកឈ្នះលើក្រុមតោខៀវ Chelsea ក្នុងលទ្ធផល ១-០ កាលពីយប់មិញ។
៣ពិន្ទុរបស់ម្ចាស់ផ្ទះ Man City រកបានដោយខ្សែបម្រើ Kevin De Bruyne នៅនាទី៧០។ តាមរយៈជ័យជម្នះនេះ ក្រុមរបស់លោក Pep Guardiola មាន៥៦ពិន្ទុ តាមពីក្រោយដោយ Chelsea ដែលមាន៤៣ពិន្ទុ។
១គូទៀត ក្រុមបិសាចក្រហម Manchester United បានត្រឹមខកចិត្ត ក្រោយត្រូវក្រុមម្ចាស់ផ្ទះ Aston Villa វាយបកតាមស្មើនៅចុងម៉ោងដោយលទ្ធផល ២-២។
ខ្សែបម្រើ Bruno Fernandes ជាអ្នករកបាន២គ្រាប់នាំមុខមុនឱ្យ Man Utd នៅនាទី៦ និង៦៧។ ចំណែក២គ្រាប់វាយបករបស់ Aston Villa រកបានដោយខ្សែបម្រើ Jacob Ramsey នៅនាទី៧៧ ខណៈខ្សែបម្រើប្រយុទ្ធចំណូលថ្មី Philippe Coutinho ដែលផ្លាស់ពីក្លិប Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីថ្ងៃទី៧ ខែមករា រកគ្រាប់ថ្ងៃបង្ហាញខ្លួនលើកដំបូង និងជាគ្រាប់ទី២នៅនាទី៨១ សង្គ្រោះ Aston Villa ពីបរាជ័យសម្រាប់ជំនួបនេះ។ Man Utd ស្ថិតនៅលេខ៧ មាន៣២ពិន្ទុ រីឯ Aston Villa នៅលេខ១៣ មាន២៣ពិន្ទុ។
ដោយឡែកជំនួបរវាង Tottenham Hotspur នឹង Arsenal ដែលស្គាល់ថាជំនួប North London Derby ត្រូវសម្រេចពន្យារពេលជាផ្លូវការ បន្ទាប់ពី Arsenal ស្នើទៅក្របខណ្ឌ Premier League ដោយអះអាងថា ពួកគេមានកីឡាករជាច្រើនដែលឆ្លងកូវីដ-១៩, រងរបួស និងជាប់ភារកិច្ចជាមួយប្រទេសពួកគេក្នុងការប្រកួតពានរង្វាន់ Africa Cup of Nations 2021៕ (ដកស្រង់ចេញពី Sky Sports)
ចែករំលែកព័តមាននេះ