រាជធានីភ្នំពេញ ៖ សកម្មភាពសេដ្ឋកិច្ច និងសង្គមបានកំពុងមានភាពរស់រវើកនៅក្នុងខេត្តព្រះសីហនុ ។ អ្វីដែលគួរឲ្យកត់សម្គាល់នៅដើមឆ្នាំ ២០២២ ខេត្តបានដាក់ឱ្យដំណើរនៅមជ្ឈមណ្ឌលកម្សាន្តដ៏ធំមួយជាមួយការលេចរូបរាងនូវអគារធំៗ ខ្ពស់ច្រូងច្រាង ។
![Picture]()
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានឲ្យដឹងថា នៅឆ្នាំ ២០២២ នេះ ខេត្តសង្ឃឹមថា នៅទទួលបានអ្នកវិនិយោគបរទេសបន្ថែមទៀត ។ ខេត្តបានស្ថាបនាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបានល្អ បានរៀបចំប្រព័ន្ធបរិស្ថានមានលក្ខណៈល្អប្រសើរ នៅតាមកោះជាច្រើនសម្រាប់សក្តានុពលទេសចរណ៍ ។
![Picture]()
សព្វថ្ងៃនេះថ្នាក់ដឹកនាំខេត្តកំពុងតែធ្វើមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដីនគរូបីយកម្មនិងសំណង់ និងជាមួយនឹងវិទ្យាស្ថាននគរូបនីយកម្មនិងឌីសាញស៊ិនជិន (UPDIS) ដើម្បីរៀបចំប្លង់គោលអភិវឌ្ឍន៍ខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូបហុបំណង ។ ប្លង់គោលនេះកំពុងតែដំណើរការ ហើយប្រហែលជាង ១ ឆ្នាំកន្លះទៀតខេត្តនឹងមានឯកសារសម្រាប់អភិវឌ្ឍន៍ស្របតាមគោលនយោបាយរបស់យើង ។ នេះជាការបញ្ជាក់របស់ថ្នាក់ដឹកនាំខេត្ត ។
![Picture]()
វិទ្យាស្ថាន UPDIS ដែលរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ជាស្ថាប័នមាន បទពិសោធន៍ជាង ៣០ ឆ្នាំ និងបានរៀបចំគម្រោងប្រមាណ ៥ ៨០០ នៅលើពិភពលោក ជាពិសេសជាស្ថាប័នដឹកមុខក្នុងការរៀបចំផែនការអភិវឌ្ឍទីក្រុងស៊ិនជិនប្រទេសចិន ។
![Picture]()
រដ្ឋាភិបាលមានគម្រោងអភិវឌ្ឍន៍ខេត្តព្រះសីហនុនេះ ជាទីក្រុងដ៏ល្បី និងសំខាន់មួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តំបន់ដែលប្រើប្រាស់បច្ចេកវិទ្យាវ័យឆ្លាត និងបំពាក់ដោយសេវាសាធារណៈ បរិក្ខាសម្រាប់រស់នៅលំដាប់ពិភពលោក និងជាតំបន់ប្រកបដោយបរិស្ថានបៃតង និងតំបន់ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ ចូលរួមបម្រើឱ្យខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ និងសកលលោក និងជាពិសេសប៉ូលសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការផ្តល់ការងារជូនដល់ប្រជាពលរដ្ឋ និងជាប្រភពចំណូលជាតិ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាទាំងមូល ៕
ចែករំលែកព័តមាននេះ