ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីសឹង្ហបុរី លោក លី ស៊ានឡុង គាំទ្រសម្តេចតេជោ ក្នុងការដោះស្រាយវិបត្តិ​មីយ៉ាន់ម៉ា

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូ ជាមួយនាយករដ្ឋមន្ត្រី​សិង្ហបុរី​ លោក លី ស៊ានឡុង…

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូ ជាមួយនាយករដ្ឋមន្ត្រី​សិង្ហបុរី​ លោក លី ស៊ានឡុង ( Lee Hsien Loong ) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី។ នៅក្នុងជំនួប នារសៀលថ្ងៃសុក្រ ទី១៤ ខែមករានេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏មានការផ្លាស់ប្ដូរមតិជុំវិញស្ថានភាពវិវត្តន៍នៃជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា ក៏ដូចជា​នៅប្រទេសសិង្ហបុរី ហើយនាយករដ្ឋមន្ត្រីសិង្ហបុរី ក៏បាន​បង្ហាញការគាំទ្រ​សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ាន ដើម្បីដោះស្រាយវិបត្តិ​មីយ៉ាន់ម៉ា​។

នៅក្នុងជំនួបនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនទៅឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី អំពីលទ្ធផល និងគោលបំណងនៃដំណើរបំពេញទស្សនកិច្ចការងារ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីពេលថ្មីៗកន្លងទៅនេះ។

សម្ដេចតេជោ បានមានប្រសាសន៍ថា គោលបំណងរបស់សម្ដេច ទៅមីយ៉ាន់ម៉ានោះគឺ ដើម្បីជួយដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ជាពិសេសធ្វើយ៉ាងណាបញ្ឈប់អំពើហិង្សា និងបទឈប់បាញ់នេះ និងមួយទៀតទាក់ទងទៅនឹងការផ្ដល់អំណោយមនុស្សធម៌ ដែលប្រជាជនមីយ៉ាន់ម៉ា កំពុងត្រូវការជាចាំបាច់នោះ ព្រមទាំងជំរុញឲ្យមានការសន្ទនា ដែលជាការងារចាំបាច់​ក្នុងនាមសម្ដេចជាប្រធានអាស៊ានក្នុងឆ្នាំ២០២២នេះ។

នៅក្នុងឱកាសនោះផងដែរ ឯកឧត្តម Lee Hsien Loong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី បានអរគុណសម្ដេចតេជោ​នាយករដ្ឋមន្ត្រី ដែលបានជម្រាបជូនអំពីលទ្ធផលនៃដំណើរទស្សនកិច្ច ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ហើយឯកឧត្តម ក៏បានអរគុណចំពោះគោលបំណងរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ានេះ។

ឯកឧត្តម Lee Hsien Loong ក៏បានគូសបញ្ជាក់ផងដែរថា ឯកឧត្តមពិតជាមានការគាំទ្រចំពោះការខិតខំប្រឹងប្រែង​របស់ប្រទេសកម្ពុជា ជាពិសេសក្នុងនាមជាប្រធានអាស៊ាន រួមទាំងការងារប្រេសិតពិសេសរបស់ប្រធានអាស៊ាននេះ។

ពាក់ព័ន្ធទៅនឹងដំណើរការខាងមុខ តើត្រូវធ្វើដូចម្ដេចទៀតនោះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានផ្លាស់ប្ដូរមតិយោបល់គ្នាផងដែរ ដើម្បីស្វែងរកដំណោះស្រាយ។

ជាចុងក្រោយ ឯកឧត្តម Lee Hsien Loong ក៏បាន​ឯកភាពជាមួយ​សម្ដេចតេជោ នាយករដ្ឋមន្ត្រីថា ការងារបន្ត គឺទុកឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន ​ប្រជុំ ដើម្បីពិនិត្យមើលការងារបន្តទៀត ជាពិសេសការងាររបស់ប្រេសិត​ពិសេសនៃប្រធានអាស៊ាននេះ ដែលក្នុងកាលៈទេសៈនេះ ត្រូវតែមានការជួយដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីដោះស្រាយ​វិបត្តិនយោបាយនេះ​​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ