ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ព្រមាន​ពី​ប្រតិកម្ម​ប្តូរ​ផ្ដាច់​ ក្រោយ​ទណ្ឌកម្ម​ថ្មី​អា​មេ​រិ​ក

2 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង​ បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​១៤​ ខែ​មក​រា ឆ្នាំ​២០២២នេះ​ថា ខ្លួន​នឹង​បញ្ចេញ​ប្រតិកម្ម​ពោរ​ពេញ​ដោយ​ភាព​ម៉ឺ​ង​ម៉ាត់​ និង​ប្ដូរផ្ដាច់ ក្រោយ​ពី​សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ ប្រឆាំង​នឹង

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​ បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​១៤​ ខែ​មក​រា ឆ្នាំ​២០២២នេះ​ថា ខ្លួន​នឹង​បញ្ចេញ​ប្រតិកម្ម​ពោរ​ពេញ​ដោយ​ភាព​ម៉ឺ​ង​ម៉ាត់​ និង​ប្ដូរផ្ដាច់ ក្រោយ​ពី​សហរដ្ឋអាមេរិក​ដាក់​ទណ្ឌកម្ម​ថ្មី​ៗ ប្រឆាំង​នឹង​ការ​បាញ់​សាកល្បង​នា​ពេល​ថ្មី​ៗ​នេះ នូវ​មី​ស៊ី​ល​បាលី​ស្ទិ​ក​លឿន​ជាង​សំឡេង​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង ​KCNA អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េ​ខាងជើង​ បាន​​ថ្លែង​ថា ការ​បាញ់​សាកល្បង​នា​ពេល​ថ្មី​ៗ​នេះ នូវ​មី​ស៊ី​ល​លឿន​ជាង​សំឡេង​ គឹ​ជា​ការ​អនុវត្ត​សិទ្ធិ ស្វ័យការពារ​មួយ​ប៉ុណ្ណោះ​។ ប្រសិន​បើ​សហរដ្ឋអាមេរិក​ប្រកាន់​យក​ជំហរ​ប្រឈម​មុខ​ដាក់​គ្នា​មួយ​បែប​នេះ នោះ​កូរ៉េ​ខាងជើង​នឹង​បង្ខំចិត្ត​បញ្ចេញ​ប្រតិកម្ម​តបត​​វិញ​ដោយ​ម៉ឺ​ង​ម៉ាត់​បំផុត​ និង​ប្ដូរផ្ដាច់​។

រដ្ឋការ​លោក​ចូ​បៃ​ដិ​ន ​កាលពី​ថ្ងៃ​ទី​១២ ខែ​មក​រា ​បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​ជនជាតិ​កូរ៉េ​ខាងជើង​៦​នាក់ ដែល​ចូលរួម​ក្នុង​កម្ម​វី​ធី​អាវុធ​សម្លា.ប់​រង្គាល​ និង​មី​ស៊ី​ល​បាលី​ស្ទិ​ក​។ សេចក្ដី​សម្រេចចិត្ត​នេះ​កើត​មាន បន្ទាប់​ពី​ក្រុង​ព្យុ​ង​យ៉ាង​បាញ់​សាក កាលពី​ថ្ងៃ​ទី​១១​ ខែមក​រា ​នូវ​អ្វី​ដែល​ជា​មី​ស៊ី​ល​លឿន​ជាង​សំឡេង ទើប​ផលិត​បាន​ថ្មី ​ហើយ​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​ប្រភេទ​នោះ​ដែរ ធ្វើ​ឡើង​មិន​ដល់​១​ស​ប្ដា​ហ៍​ផង​ក្រោយ​ការ​បាញ់​លើក​ទី​មួយ​។

ក្នុង​សេចក្ដី​ប្រកាស​អ្នកនាំពាក្យ​ក្រសួង​ការ​បរទេស​កូរ៉េ​ខាងជើង​ពន្យល់​ថា ការ​ផលិត​អាវុធ​ប្រភេទ​ថ្មី​របស់​ក្រុង​ព្យុ​ង​យ៉ាង គ្រាន់តែ​ជា​​ផ្នែក​មួយ នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ ដើម្បី​ធ្វើ​ទំនើប​កម្ម សមត្ថភាព​ការពារ​ជាតិ​។ វា​មិន​សំដៅ​ប្រឆាំង​ប្រទេស​ណាមួយ​ឬ​កងកម្លាំង​ណាមួយ​ជា​ពិសេស​ឡើយ រួច​ក៏​មិន​ប៉ះពាល់​ដល់​សន្តិសុខ​របស់​បណ្ដា​ប្រទេស​ជិតខាង​ដែរ​។ កូរ៉េ​ខាងជើង​ចាត់​ទុក​ការ​សម្រេច​​របស់​អា​មេ​រិ​កថា ជា​ការ​បង្កហេតុ​មួយ​ដ៏​ច្បាស់ ​និង​បែប​ជា​អ្នកលេង​ហើយ​ចោទប្រកាន់​ក្រុង​វ៉ា​ស៊ិ​ន​តោន​ថា មាន​បំណង​ធ្វើ​ឲ្យ​ធ្ងន់ធ្ងរ​ដល់​សភាពការណ៍​នៅ​ឧបទ្វីប​កូរ៉េ​។

ចំណែក​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​ អ​.​ស​.​ប លោកស្រី ​LINDA THOMAS GREENFIEKD បាន​ស្នើ​ដល់​កូរ៉េ​ខាងជើង ឲ្យ​ផ្អាក​ការ​បង្ក​ហេតុ​ និង​សន្យា​ចូលរួម​ក្នុង​ការ​ចរចា​។ ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​អា​មេ​រិ​ក​ក៏​អះអាង​ជា​ថ្មី​ដែរ ពី​ការ​ថ្កោលទោស​របស់​អា​មេ​រិ​ក​ចំពោះ​ការ​បាញ់​សាកល្បង​មី​ស៊ី​ល​នា​ពេល​ថ្មី​ៗ​នេះ​របស់​ក្រុង​ព្យុ​ង​យ៉ាង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ