ទៅងូតទឹកយូរពេកបងប្អូនតាមរក ផ្អើលឆោឡោ
ខេត្តកណ្តាល ៖ បុរសម្នាក់បានដើរទៅងូតទឹកស្រះឪពុកបង្កើតខ្លួនឯងដែលជីកនៅក្រោយផ្ទះ ហើយមិនឃើញត្រឡប់មកវិញក៏បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង៤០នាទីល្ងាច
ខេត្តកណ្តាល ៖ បុរសម្នាក់បានដើរទៅងូតទឹកស្រះឪពុកបង្កើតខ្លួនឯងដែលជីកនៅក្រោយផ្ទះ ហើយមិនឃើញត្រឡប់មកវិញក៏បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង៤០នាទីល្ងាច
ខេត្តកណ្តាល ៖ បុរសម្នាក់បានដើរទៅងូតទឹកស្រះឪពុកបង្កើតខ្លួនឯងដែលជីកនៅក្រោយផ្ទះ ហើយមិនឃើញត្រឡប់មកវិញក៏បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ និង៤០នាទីល្ងាច ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចស្រះទឹករបស់ឈ្មោះ ម៉ៅ សុខន ភេទប្រុស អាយុ៥៩ឆ្នាំ ស្ថិតនៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនរងគ្រោះឈ្មោះ ស្រូយ សុខុម ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបានចេញពីផ្ទះទៅចុះងូតទឹកស្រះរបស់ឳពុកបង្កើតខ្លូនដែលជីកយូរហើយនៅក្រោយផ្ទះ ។ មួយសន្ទុះធំដោយបាត់ជនរងគ្រោះយូរមិនឃើញត្រឡប់មកផ្ទះវិញក៏មានការភ្ញាក់ផ្អើលឆោឡោឡើងដល់សាច់ញាត្តិបងប្អូនជិតខាងចុះជួយមុជរាវរកក្នុងទឹកស្រះ ទើបប្រទះឃើញសពជនរងគ្រោះលង់ទឹកស្លាប់បាត់បង់ជីវិតទៅហើយ ។
ក្រោយទទួលបានព័ត៌មាន កម្លាំងនគរបាលប៉ុស្តិ៍សហការជាមួយផ្នែកនគរបាលជំនាញស្រុក គ្រូពេទ្យឃុំ និង អាជ្ញាមូលដ្ឋាន ចូលរួមជាមួយក្រុមគ្រួសារ បានចុះធ្វើកោសល្យវិច្ច័យពិនិត្យសាកសពផងដែរ ។ ក្រោយពិនិត្យរួចបានបញ្ជាក់ថា នៅលើដងខ្លួនសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ទេ ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ៕
ចែករំលែកព័តមាននេះ