ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ខុស​! ខឹង​ខាត​! ខឹង​ជាប់គុក

8 ឆ្នាំ មុន

ខេត្តកំពត ៖ ជនសង្ស័យ​២​នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​គូ​ជម្លោះ​ដោយ​ចេតនា ដែល​កើតឡើង​ដោយសារ​គំនុំ បន្ទាប់​ពី​យក​កាំបិត ពូថៅ ទៅ​កា.ប់​បំផ្លាញ​ផ្ទះ​របស់​ភាគី​ទំនាស់​នោះ ហើយ​ត្រូវ​ម្ចាស់​ប្តឹង​ឃាត់ខ្លួន​តែ​ម្តង

ខេត្តកំពត ៖ ជនសង្ស័យ​២​នាក់ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ពី​បទ​ធ្វើ​ឱ្យ​ខូចខាត​ទ្រព្យសម្បត្តិ​គូ​ជម្លោះ​ដោយ​ចេតនា ដែល​កើតឡើង​ដោយសារ​គំនុំ បន្ទាប់​ពី​យក​កាំបិត ពូថៅ ទៅ​កាប់​បំផ្លាញ​ផ្ទះ​របស់​ភាគី​ទំនាស់​នោះ ហើយ​ត្រូវ​ម្ចាស់​ប្តឹង​ឃាត់ខ្លួន​តែ​ម្តង ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី ថ្ងៃ​ទី​២៥​ខែមិថុនា​ឆ្នាំ​២០១៦​ថិ​ត​នៅ​ភូមិ​អង្កាញ់ ឃុំ​តេ​ជោ​អភិ វឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត ។

ប្រភព​ឱ្យ​ដឹង​ថា ជនសង្ស័យ​មាន​៣​នាក់ តែ​ត្រូវ​កម្លាំង​ឃាត់ខ្លួន​២​នាក់ ដោយ​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ។ ២​នាក់​ដែល​ចាប់ខ្លួន ១-​ឈ្មោះ​ហ៊ុន មុន្នី​ចិន្តា​បញ្ញា អាយុ​៣៧​ឆ្នាំ ជា​អ្នក​ធ្វើ​ចំការ និង​២-​ឈ្មោះ​ស៊ី សុខា អាយុ​៣១​ឆ្នាំ ជា​អ្នក​ធ្វើ​ចំការ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​ខាងលើ និង​ម្នាក់​ទៀត​គេចខ្លួន​ឈ្មោះ​ភី ។ រីឯ​ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ​ម៉ាង ចាន់ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កន្លែង​កើតហេតុ​ខាងលើ ។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ។