ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឆ្នាំ​ទាំង​នេះ​សំណាងល្អ​ហូរចូលចាប់ពី​ថ្ងៃ​នេះរហូត​ដល់ថ្ងៃ៣១

2 ឆ្នាំ មុន

គេហទំព័រ​ហោរាសាស្ត្រ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា អ្នក​កើត​ឆ្នាំ​ទាំង​៧​នេះ​លេខ​នាំ​ហេង​១៥១​សុទ្ធតែ​ជា​កំពូល​ឆ្នាំ​ប្រចាំ​ខែមករា ជួប​មហាលាភ​សំណាង មាសប្រាក់​ហូរ​ចូល​ចាប់ពី​ថ្ងៃ​១៥​រហូត​ដល់​៣១​មក​រា ដែល​ជា​ការ​ផ្លាស់​ប្ដូរ​ខ្សែជីវិត​ដ៏​អស្ចារ្យ​មហាលាភ​ជ័យ ។ តម្រា​សាស្ត្រ​បាន​បញ្ជាក់​យ៉ាងនេះ​ថា បើ​ឆ្នាំ​ទាំង​៧​នេះ​ធ្លាប់​មានទុក្ខ ទោស គ្រោះភ័យ…

គេហទំព័រ​ហោរាសាស្ត្រ​ចិន​សែ​បាន​ទស្សន៍​ទាយ​ថា អ្នក​កើត​ឆ្នាំ​ទាំង​៧​នេះ​លេខ​នាំ​ហេង​១៥១​សុទ្ធតែ​ជា​កំពូល​ឆ្នាំ​ប្រចាំ​ខែមករា ជួប​មហាលាភ​សំណាង មាសប្រាក់​ហូរ​ចូល​ចាប់ពី​ថ្ងៃ​១៥​រហូត​ដល់​៣១​មក​រា ដែល​ជា​ការ​ផ្លាស់​ប្ដូរ​ខ្សែជីវិត​ដ៏​អស្ចារ្យ​មហាលាភ​ជ័យ ។

តម្រា​សាស្ត្រ​បាន​បញ្ជាក់​យ៉ាងនេះ​ថា បើ​ឆ្នាំ​ទាំង​៧​នេះ​ធ្លាប់​មានទុក្ខ ទោស គ្រោះភ័យ ឧបទ្រពចង្រៃ​ពី​មុន​មក​នោះ គ្រោះអាក្រក់​ទាំងឡាយ​នោះ​នឹង​ត្រូវ​វិនាស​សាបសូន្យ អន្តរធាន​គ្មាន​សល់​អ្វី​ឡើយ លោក​អ្នក​ក៏​នឹង​ងើបឡើង​វិញ​ខ្លាំង​តែ​ម្តង ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត​គ្មាន​អ្វី​ប្រៀប មាន​មហា​ទ្រព្យ មានយស​ស័ក្តិធំ ឋានៈ​ខ្ពង់ខ្ពស់ មុខមាត់​កិត្តិយស​លេចឡើង​ធ្លោ មាន​មនុស្ស​ល្អ​ៗ​ជា​ច្រើន​ចូល​មក​រាប់អាន និង​មាន​អ្នក​ក្រោម​បង្គាប់​ព្រោងព្រាត ដែល​ក្រុម​មនុស្ស​ទាំងនោះ​សុទ្ធតែ​ជា​អ្នក​ស្មោះត្រង់ ជួយ​លើក​កិត្តិយស​កាន់តែ​ប្រសើរ​ខ្ពង់ខ្ពស់​ហួស​ឆ្នាំ​ទាំងពួង​ទាំងឡាយ ។

ឆ្នាំម្សាញ់ ស្តេចពស់​មានសំណាង​ជាងគេ ចាប់ពី​ថ្ងៃ​១៥​រហូត​ដល់​ថ្ងៃ​៣១​មក​រា​នេះ​លោក​អ្នក​ជួប​តែ​សំណាងល្អ ទទួល​បាន​លាភសក្ការៈ​មាសប្រាក់​ចូល​មហាសាល ។ នៅ​រង្វង់​ពេល​នេះ​លោក​អ្នកមាន​បំណង​ធ្វើ​អ្វី​ក៏​ដោយ សូមកុំ​រារែក​ឱ្យ​សោះ គឺ​ត្រូវ​តែ​សម្រុក​ធ្វើ​ទៅ​តាម​ការ​ប៉ង​មក​នោះ​ចុះ​ប្រាកដជា​បាន​ជោគ​មាន​ជ័យ​ជួប​លាភ​សំណាង ។

ឆ្នាំមមែ ពពែ​មាស នៅ​រង្វង់​កន្លះ​ខែ​នេះ លោក​អ្នកមាន​ឫ​ទ្ធី​បារមី​តេជះ​ខ្លាំងក្លា ប្រាជ្ញ​ឈ្លាសវៃ អារម្មណ៍​ភ្លឺ​ថ្លា មានជោគ​ជតារាសី ខ្ពស់ត្រដែត នឹង​បាន​ជួប​ក្រុម​មនុស្ស​ល្អ​រង់ចាំ​ជួយ​ជា​និច្ច ហើយ​រឿង​អាក្រក់​ៗ​ទាំង​ប៉ុន្មាន​ដែល​កើត​មាន​តាំងពី​ខែ​ចាស់ នឹង​ត្រូវ​រលាយ សាបសូន្យ​អស់ ហើយ​ជំនួស​មក​វិញ​នូវ​លាភ​ធំ សំណាង​ធំ​ធ្វើ​ឱ្យ​ក្តី​បំណង​ដែល​ប៉ង​ទុក​តាំងពី​ដើម​មក​នោះ​នឹង​បាន​សម្រេច​ដូច​ការ​គិត ការ​ប្រាថ្នា ។

ឆ្នាំរោង លាភ​ធំ​ចាំង​ចូល​ក្នុង​ជីវិត​មាន​ហុងស៊ុយ​ល្អ​ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា ។ តាម​ជើង​លេខ​បាន​បញ្ជាក់​ថា​មហា​ឆ្នាំរោង​នៅ​រង្វង់​កន្លះ​ខែ​នេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​លុយ​ចូល​មក​ហៀរ​ដៃ និង​បាន​សម្រេច​រាល់​ការងារ​សព្វគ្រប់​បែប​យ៉ាង ។

ឆ្នាំច ដែល​មាន​ពង្ស​សត្វ​សុនខ​ជា​តំណាង​ឆ្នាំ ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់​ខ្លាំង​ណាស់​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ ហើយ​ដំណើរ​ជីវិត​មាន​ភាព​សុខដុម​គាប់ប្រសើរ​ខ្លាំង ។ នៅ​កំលុង​ពេល​នេះ​បើ​លោក​អ្នក​ចង់​ទំនាក់ទំនង ឬ​ចរចា​កិច្ចការ​អ្វី​ក៏​រមែង​ទទួល​បាន​ផ្លែផ្កា​ជោគជ័យ​ភ្លាម​ៗ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​ច្រើន ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​រកគ្នា​ជា​និច្ច ។

ឆ្នាំខាល នៅ​ក្នុង​រង្វង់​កន្លះ​ខែ​នេះ​លោក​អ្នកមាន​លាភ​មាន​លុយ​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពីលើ​មេឃ ។ តាម​ទំនាយ​កំពូល​ហោរា​ចិន​សែ​បាន​បង្ហាញ​ថា លោក​អ្នកមាន​លាភ​មាន​លុយ​ធំ​សំណាងល្អ​ហូរ​ចូល​កាន់តែ​ខ្លាំង​រាសី​ឡើង​ខ្ពស់ត្រដែត បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួលទាន​មាន​លាភ​មាន​លុយ​ចូល​ច្រើន​និង​មាន​អ្នក​នាំ​ប្រាក់​មក​ឱ្យ​ផ្ទាល់​ដៃ ។

ឆ្នាំជូត តំណាង​ដោយ​ស្តេច​កណ្តុរស នៅ​កំលុង​ពេល​នេះ​ដួង​រាសី​របស់​លោក​អ្នក​ឡើង​ស្រឺ​ត​តែ​ម្តង លោក​អ្នកមាន​លាភ​មានសំណាង​ធំ​លុយកាក់ មាស ប្រាក់​ហូរ​ចូល​ជាប់​មិន​ដាច់ ដែល​ជា​ការ​កែប្រែ​ជោគវាសនា​ដ៏​ត្រចះត្រចង់ ។ នៅ​រង្វង់​ពេល​នេះ ទោះជា​លោក​អ្នក​ប្រកបការងារ​អ្វី​ក៏​តោង​បាន​សម្រេច​ផល​ល្អ ឯ​បុរស​នារី​ណា​ដែល​មិន​ទាន់​មាន​គូគាប់​ភ្ជាប់​និស្ស័យ​ប្រាកដជា​នឹង​ជួប​មហាលាភ​រស់ ចូល​មក​កៀក​កិត​ជាប់​ជិត​នឹង​ប្រាណ​ពេញ​ដោយ​ក្តី​សុខសាន្ត ។

ឆ្នាំកុរ ដែល​មាន​សត្វ​ជ្រូក​គជ់​ជា​តំណាង លើក​ជោគជតារាសី​ចាប់​ថ្ងៃ​១៥​រហូត​ដល់​៣១​មក​រា​អណ្តែត​ឡើង​ខ្ពស់​ត្រដឹម និង​ជួប​ព្រេង​សំណាងល្អ​ៗ​ខុស​ពី​ខែ​ចាស់​ដាច់​ស្រឡះ ។ នៅ​ចន្លោះ​ពេល​នេះ​ទោះជា​លោក​អ្នក​ប្រកបការងារ​អ្វី​ក៏​ដោយ​ក៏​តែង​ទទួល​បាន​ជោគជ័យ​គ្រប់​កិច្ចការ​ព្រោះ​មាន​មនុស្ស​ល្អ​ៗ​ជា​ច្រើន​នៅ​រង់ចាំ​ជួយ​យិ​ត​យោង​ជា​និច្ច ។ សម្រាប់​លោក​អ្នកជា​មន្ត្រីរាជការ​វិញ​ក៏​បាន​ឡើងបុណ្យស័ក្ដិ យស​សរសើរ​ដោយសារ​អ្នកមាន​អំណាច​នៅ​ចាំ​ជួយ​ជំរុញ ជួយ​ជ្រោង​ឡើង ៕ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ