ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់៤យ៉ាង ធ្វើឱ្យបបូរមាត់ខ្មៅមិនដឹងខ្លួន

3 ឆ្នាំ មុន

បបូរមាត់ពណ៌ផ្កាឈូកដែលមានសុខភាពល្អ គឺជាលក្ខណៈពិសេសទាក់ទាញនៃមុខរបស់មនុស្ស។ ប៉ុន្តែកត្តាមួយចំនួនដូចជាភាពចាស់ និងការបំផ្លាញដោយពន្លឺព្រះអាទិត្យជាដើម ពិតជាអាចប៉ះពាល់ដល់បបូរមាត់ និងធ្វើឱ្យវាឡើងខ្មៅងងឹតទៅតាមពេលវេលា។ មាន​វិធី​ជាច្រើន​ដែល​អ្នក​ពិត​ជា​អាច​ធ្វើ​ឱ្យ​បបូរ​មាត់​របស់​អ្នក​ភ្លឺ​ថ្លា និង​មាន​ពណ៌​ផ្កាឈូក​ម្ដង​ទៀត។ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ​តើ​បបូរមាត់​ខ្មៅ​ដោយសារ​អ្វី​?…

បបូរមាត់ពណ៌ផ្កាឈូកដែលមានសុខភាពល្អ គឺជាលក្ខណៈពិសេសទាក់ទាញនៃមុខរបស់មនុស្ស។ ប៉ុន្តែកត្តាមួយចំនួនដូចជាភាពចាស់ និងការបំផ្លាញដោយពន្លឺព្រះអាទិត្យជាដើម ពិតជាអាចប៉ះពាល់ដល់បបូរមាត់ និងធ្វើឱ្យវាឡើងខ្មៅងងឹតទៅតាមពេលវេលា។ មាន​វិធី​ជាច្រើន​ដែល​អ្នក​ពិត​ជា​អាច​ធ្វើ​ឱ្យ​បបូរ​មាត់​របស់​អ្នក​ភ្លឺ​ថ្លា និង​មាន​ពណ៌​ផ្កាឈូក​ម្ដង​ទៀត។ ប៉ុន្តែ​តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា ​តើ​បបូរមាត់​ខ្មៅ​ដោយសារ​អ្វី​? ខាង​ក្រោម​នេះ​ជា​ទម្លាប់​៤​យ៉ាង ​ដែល​ធ្វើ​ឱ្យ​បបូរមាត់​ខ្មៅ។

១. មិនផ្តល់សំណើមដល់បបូរមាត់

បបូរមាត់ស្ងួត និងប្រេះ អាចបណ្តាលឱ្យបបូរមាត់ប្រែពណ៌។ ដើម្បីរក្សាបបូរមាត់របស់អ្នកឱ្យមានសុខភាពល្អ វាជារឿងសំខាន់ក្នុងការផ្តល់ជាតិទឹក និង លាបក្រែមលាបមាត់ល្អ ដើម្បីចិញ្ចឹមបបូរមាត់របស់អ្នក។ រកមើលគ្រឿងផ្សំដូចជា ប៊ឺកាកាវ និង ប្រេងអូលីវ ពេលទិញក្រែមលាបបបូរមាត់។

២. មិនបានប្រើប្រាស់ក្រែមការពារកម្តៅថ្ងៃ

ដូច​ជា​ស្បែក​របស់​អ្នក​ដែរ បបូរមាត់​របស់​អ្នក​អាច​ទទួល​បាន​ការ​រលាក​ដោយ​ពន្លឺព្រះអាទិត្យ​ផង​ដែរ​។ ដូច្នេះហើយ អ្នកត្រូវតែការពារបបូរមាត់របស់អ្នកពីកាំរស្មី UV ដ៏អាក្រក់។ លាបក្រែមលាបមាត់ការពារកម្តៅថ្ងៃ មុនពេលអ្នកចេញពីផ្ទះ។

៣. ការជក់បារី

បបូរមាត់ខ្មៅក៏អាចបណ្តាលមកពីការជក់បារីជាប្រចាំដែរ។ នៅពេលដែលអ្នកស្រូបផ្សែងបារី ជាតិនីកូទីន និង កៅស៊ូ នឹងមកជាប់នៅលើបបូរមាត់ ដែលបណ្តាលឱ្យប្រែពណ៌ជាយថាហេតុ។

៤. កង្វះការថែទាំបបូរមាត់

នៅពេលនិយាយអំពីការថែរក្សាស្បែក យើងតែងតែមិនអើពើនឹងការថែរក្សាបបូរមាត់។ អ្នកត្រូវតែបញ្ចូលបបូរមាត់ទៅក្នុងទម្លាប់ថែរក្សាស្បែករបស់អ្នកផងដែរ។ អ្នកអាចកែប្រែបបូរមាត់របស់អ្នកឱ្យមានពណ៌ស្រស់ស្អាតឡើងវិញ ដោយការម៉ាស្សាប្រេងអាល់ម៉ុនជារៀងរាល់យប់។ ការ​ម៉ាស្សា​ជា​ប្រចាំ​ នឹង​ជួយ​សម្រួល​ដល់​លំហូរ​ឈាម និង ឱ្យមានពណ៌ស្អាត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ