ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីបានជាការឱប ជួយដល់សុខភាពផ្លូវកាយនិងផ្លូវចិត្ត?

1 ឆ្នាំ មុន

ពេលខ្លះរឿងដែលល្អបំផុត ដែលអ្នកអាចធ្វើបានសម្រាប់មនុស្សជាទីស្រឡាញ់ គឺផ្តល់ការលួងលោម ភាពកក់ក្តៅ និងសេចក្តីស្រឡាញ់ ដល់ពួកគេ ដោយអ្វីមួយដែលសាមញ្ញដូចជាការឱប។ ប្រសិនបើអ្នកមិនចូលចិត្តការឱបទេ អ្នកអាចនឹងផ្លាស់ប្តូរគំនិតរបស់អ្នក នៅពេលអ្នកស្គាល់ពីគុណប្រយោជន៍របស់វាសម្រាប់សុខភាពផ្លូវកាយនិងផ្លូវចិត្ត។…

ពេលខ្លះរឿងដែលល្អបំផុត ដែលអ្នកអាចធ្វើបានសម្រាប់មនុស្សជាទីស្រឡាញ់ គឺផ្តល់ការលួងលោម ភាពកក់ក្តៅ និងសេចក្តីស្រឡាញ់ ដល់ពួកគេ ដោយអ្វីមួយដែលសាមញ្ញដូចជាការឱប។ ប្រសិនបើអ្នកមិនចូលចិត្តការឱបទេ អ្នកអាចនឹងផ្លាស់ប្តូរគំនិតរបស់អ្នក នៅពេលអ្នកស្គាល់ពីគុណប្រយោជន៍របស់វាសម្រាប់សុខភាពផ្លូវកាយនិងផ្លូវចិត្ត។ តើការឱបមានប្រយោជន៍ដល់ផ្លូវកាយនិងចិត្តយ៉ាងណាខ្លះ?

១. ការ​ឱប​អាច​កាត់​បន្ថយ​ភាព​តានតឹង ដែល​នឹង​បង្កើន​សុភមង្គល

ការឱបបង្កើតនូវ “អរម៉ូនរីករាយ” ឬអុកស៊ីតូស៊ីន ដែលជារឿយៗត្រូវបានគេហៅថា អរម៉ូន “អោប” ឬ “ស្នេហា” ។ កាលណាយើងស្ទាប ឬអោបយូរៗ វាកាន់តែផលិត ហើយយើងមានអារម្មណ៍កាន់តែប្រសើរឡើង។ វា​ត្រូវ​បាន​បង្ហាញ​ថា ​អរម៉ូន​នេះ​មាន​ឥទ្ធិពល​ប្រឆាំង​នឹង​ភាព​តានតឹង។

២. អំណាចនៃការឱបប្រឆាំងនឹងការថប់បារម្ភ និងការភ័យខ្លាច

ការ​ឱប​អាច​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​សំខាន់​សម្រាប់​អ្នក​ដែល​មាន​ការ​ថប់​បារម្ភ ការ​ជឿជាក់​លើ​ខ្លួន​ឯង​ទាប និង​ពិសេស​ជាង​នេះ​ទៅ​ទៀត​ គឺ​អ្នក​ដែល​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​ការ​ស្លាប់​របស់​ពួកគេ។ ការស្រាវជ្រាវនេះបង្ហាញថា មនុស្សដែលកំពុងជួបប្រទះនូវអារម្មណ៍ទាំងនោះ ប្រហែលជាចង់ឱ្យគេស្ទាបអង្អែល ជាមធ្យោបាយនៃការលួងលោមចិត្ត។ លទ្ធផលបានបង្ហាញថា អ្នកដែលត្រូវបានឱបញឹកញាប់ មានបទពិសោធន៍នៃការថប់បារម្ភតិចជាងអ្នកផ្សេងទៀតដែលមិនបានឱបជាមួយមនុស្សម្នាក់ទៀត។

៣. ការឱបអាចកាត់បន្ថយឱកាសនៃការឈឺ

ការសិក្សាមួយបានបង្ហាញថា អ្នកដែលទទួលបានការគាំទ្រពីសង្គម និងការឱប មានការឆ្លងជំងឺតិចតួចជាងអ្នកដែលមិនបានសោះ។ មនុស្សពេញវ័យដែលមានសុខភាពល្អចំនួន ៤០៤នាក់ បានចូលរួមក្នុងការពិសោធន៍ ហើយបន្ទាប់ពីទទួលបានការឱប ពួកគេត្រូវបានដាក់ឱ្យប៉ះពាល់នឹងមេរោគផ្តាសាយធម្មតា ហើយបន្ទាប់មកត្រូវបានត្រួតពិនិត្យរកមើលសញ្ញានៃជំងឺ។ លទ្ធផលបានបង្ហាញថា ការឱបបានកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ៕