នៅពេលនិយាយអំពីការថែរក្សាសក់ វាត្រូវបានគេស្គាល់យ៉ាងច្បាស់ថា អ្វីដែលមានប្រសិទ្ធភាពសម្រាប់មិត្តរបស់អ្នកអាចខុសគ្នាទាំងស្រុងពីអ្វីដែលមានប្រសិទ្ធភាពសម្រាប់អ្នក។ ប៉ុន្តែមានរឿងទូទៅមួយចំនួន ដែលយើងធ្វើជារៀងរាល់ថ្ងៃ ឬម្តងម្កាល ដែលបំផ្លាញសក់របស់យើង។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីរឿងមួយចំនួននោះ។

១. អ្នកមិនចូលចិត្តកាត់សក់
ទោះបីជាអ្នកខំប្រឹងបណ្តុះសក់របស់អ្នកយ៉ាងលំបាកក៏ដោយ អ្នកនៅតែត្រូវការកាលវិភាគកាត់សក់ឱ្យបានត្រឹមត្រូវ។ ការកាត់សក់របស់អ្នកជាទៀងទាត់ផ្តល់ឱ្យ សរសៃសក់នូវទម្រង់ដែលមានសុខភាពល្អ ធ្វើឱ្យវាមើលទៅក្រាស់ និង រឹងមាំសម្រាប់ការលូតលាស់ ព្រោះអ្នកបានកម្ចាត់ផ្នែកដែលខូច។ អ្នកមិនចាំបាច់កាត់សក់ញឹកញាប់ទេ ការកាត់សក់ត្រឹមតែមួយសង់ទីម៉ែត្រនៅផ្នែកខាងចុង រៀងរាល់ ១២សប្តាហ៍ គឺគ្រប់គ្រាន់សម្រាប់ធ្វើឱ្យសក់មានសុខភាពល្អហើយ នេះបើតាមការណែនាំរបស់អ្នកជំនាញសក់។
២. អ្នកផឹកទឹកមិនគ្រប់គ្រាន់
យើងជឿថាមានហេតុផលរាប់មិនអស់ ដែលយើងត្រូវចងចាំពីការទទួលទានទឹកប្រចាំថ្ងៃ ប៉ុន្តែយើងដឹងតិចតួចថាការផឹកទឹកគ្រប់គ្រាន់មានប្រយោជន៍សម្រាប់សក់របស់យើង។ វាត្រូវបានគេបញ្ជាក់ថា ទឹកគឺជាសារធាតុសំខាន់ ដែលរួមចំណែកដល់ការលូតលាស់សក់របស់អ្នក។ ដូច្នេះ សក់របស់អ្នកមិនអាចលូតលាស់បានល្អទេ ប្រសិនបើអ្នកមិនបានទទួលទានទឹកគ្រប់គ្រាន់។
៣. អ្នកសិតសក់ញឹកញាប់ពេក
ការសិតសក់របស់អ្នក ត្រូវធ្វើឱ្យបានត្រឹមត្រូវ។ វាត្រូវបានគេដឹងថាការសិតសក់ អាចជួយដល់ស្បែកក្បាល ដោយជម្រុញការលូតលាស់សក់ ប៉ុន្តែអ្នកជំនាញបានរកឃើញថាការសិតសក់ច្រើនពេកអាចនាំឱ្យជ្រុះសក់ទៅវិញទេ។ នោះហើយជាមូលហេតុដែលពួកគេមិនណែនាំអ្វីលើសពីការកក់សក់របស់អ្នកពីរដងក្នុងមួយថ្ងៃ ពោលគឺពេលព្រឹកនិងពេលយប់៕
ចែករំលែកព័តមាននេះ