ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យោធា​ថៃ​ នៅ​តែ​បន្ត​ការ​បាញ់ប្រហារ ដើម្បី​ឈ្លានពាន​​ដែន​អធិបតេយ្យ​របស់​កម្ពុជា ​នៅ​ទិស​យោធភូមិ​ភាគ​ទី​៤ និង​​ទី​៥

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ សង្ខេប​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​យោធា​ថៃ​ នៅ​តែ​បន្ត​ការ​បាញ់ប្រហារ ដើម្បី​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា ​នៅ​ទិស​យោធភូមិ​ភាគ​ទី​៤ និង​យោធភូមិ​ភាគ​ទី​៥ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ សង្ខេប​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​យោធា​ថៃ​ នៅ​តែ​បន្ត​ការ​បាញ់ប្រហារ ដើម្បី​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា ​នៅ​ទិស​យោធភូមិ​ភាគ​ទី​៤ និង​យោធភូមិ​ភាគ​ទី​៥ ។

១. ស្ថានការណ៍​ជួរ​មុខ​នៅ​សមរភូមិ​ទិស​យោធភូមិ​ភាគ​ទី​៤ ក្នុងភូមិ​សាស្ត្រ​ខេត្តឧត្តរមានជ័យ និង​ខេត្តព្រះវិហារ ភាគី​ថៃ​នៅ​តែ​បន្ត​ការ​បាញ់ប្រហារ ដើម្បី​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​៖ គិត​ចាប់ពី​ម៉ោង ១២:០០​នាទី​រំលង​អា​ធ្រា​ត្រ រហូត​ដល់​ម៉ោង ១៧:០០​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ ២០២៥ ។

  • ចាប់ពី​ម៉ោង ១២:០០​នាទី​រំលង​អា​ធ្រា​ត្រ ដល់​ម៉ោង ៥:៣៩​នាទី​ទៀប​ភ្លឺ យោធា​ថៃ​បាន​បាញ់កាំភ្លើង​ធំ និង​រថក្រោះ​ចូល​ភូមិសាស្ត្រ​ប្រាសាទ​តា​មាន់​។
  • ម៉ោង ៤:០០​នាទី យោធា​ថៃ​បាន​បាញ់កាំភ្លើង​ធំ​ពី​ចម្ងាយ​ចូល​ក្នុងភូមិ​សាស្ត្រ​ប្រាសាទព្រះវិហារ និង​តា​ថាវ​។
  • ម៉ោង ៥:៣០​នាទី យោធា​ថៃ​បាន​បាញ់កាំភ្លើង​ធំ និង​រថក្រោះ​ចូល​ភូមិសាស្ត្រ​ប្រាសាទ​តា​មាន់​។
  • ចាប់ពី​ម៉ោង ៧:០០​នាទី ដល់​ម៉ោង ៨:០០​នាទី យោធា​ថៃ​បាន​បន្ត​បាញ់កាំភ្លើង​ធំ​ពី​ចម្ងាយ​ចូល​ក្នុងភូមិ​សាស្ត្រ​ប្រាសាទព្រះវិហារ និង​តា​ថាវ និង​បន្ត​បាញ់កាំភ្លើង​ធំ​, រថក្រោះ និង​ប្រើប្រាស់​ដ្រូ​ន​ចូល​ភូមិសាស្ត្រ​ប្រាសាទ​តា​មាន់​។
  • ម៉ោង ៨:២៣​នាទី យោធា​ថៃ​បាន​សម្រុក​បាញ់កាំភ្លើង​ធំ និង​រថក្រោះ​ចូល​ក្នុងភូមិ​សាស្ត្រ​ប្រាសាទព្រះវិហារ​។
  • ចាប់ពី​ម៉ោង ១០:០០​នាទី ដល់​ម៉ោង ១១:០០​នាទី យោធា​ថៃ​នៅ​តែ​បន្ត​បាញ់កាំភ្លើង​ធំ​, រថក្រោះ រួម​ទាំង​ប្រើប្រាស់​ដ្រូ​ន​ហោះ​ស៊ើបការណ៍ និង​ទម្លាក់​គ្រាប់​ចូល​ភូមិសាស្ត្រ​ប្រាសាទព្រះវិហារ និង​បន្ត​បាញ់កាំភ្លើង​ធំ​ពី​ចម្ងាយ​ចូល​ភូមិសាស្ត្រ​ប្រាសាទ​តា​មាន់​។
  • ចាប់ពី​ម៉ោង ១៤:៣០​នាទី ដល់​ម៉ោង ១៥:១០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​ចំនួន ៦​គ្រាប់​នៅ​ភូមិសាស្ត្រ​គោល​៨ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។
  • ម៉ោង ១៥:០០​នាទី យោធា​ថៃ​បាន​បន្ត​បាញ់​ផ្លោង​កាំភ្លើង​ធំ និង​ប្រើប្រាស់​ដ្រូ​ន​ទម្លាក់​គ្រាប់​អត្តឃាត​បាញ់​ចូល​ភូមិសាស្ត្រ​ប្រាសាទព្រះវិហារ​, គោល​៨, ភ្នំ​ត្រ​ង៉ោ​ល និង​តា​ថាវ និង​បន្ត​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ប្រាសាទ​តា​មាន់​។
  • ម៉ោង ១៥:៣០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​ចំនួន ៤​គ្រាប់​ចូល​ភូមិសាស្ត្រ​ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ និង​បន្ត​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ប្រាសាទ​តា​មាន់​។
  • គិត​ត្រឹម​ម៉ោង ១៧:០០​នាទី យោធា​ថៃ​នៅ​តែ​បន្ត​ផ្លោង​កាំភ្លើង​ធំ​, រថក្រោះ​បាញ់​បុក​, ដ្រូ​ន​ទម្លាក់​គ្រាប់​អត្តឃាត និង​ដ្រូ​ន​បាញ់​ផ្សែង​ពុល​ជា​ច្រើន​ចូល​ភូមិសាស្ត្រ​ប្រាសាទព្រះវិហារ​, គោល​៨, ភ្នំ​ត្រ​ង៉ោ​ល និង​បន្ត​បាញ់កាំភ្លើង​ធំ និង​រថក្រោះ​ចូល​ភូមិសាស្ត្រ​ជប់​គគីរ​។

២. ស្ថានការណ៍​ជួរ​មុខ​នៅ​សមរភូមិ​ទិស​យោធភូមិ​ភាគ​ទី​៥ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់ ភាគី​ថៃ​នៅ​តែ​បន្ត​បាញ់ប្រហារ ដើម្បី​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​៖ គិត​ចាប់ពី​ម៉ោង ១៧:២៥​នាទី​ល្ងាច ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥ រហូត​ដល់​ម៉ោង ១៧:០០​នាទី​ល្ងាច ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ ២០២៥ ។

ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥

  • ម៉ោង ១៧:២៥​នាទី យោធា​ថៃ​បាន​បន្ត​បាញ់​ផ្លោង​ចូល​ទីតាំង​របស់​ប្រជាជន​ស៊ី​វិល​កម្ពុជា​ក្នុងភូមិ សាស្ត្រ​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយ​ប៉ែ​ត​។
  • ម៉ោង ២០:៥៩​នាទី យោធា​ថៃ​បាន​បាញ់​គ្រាប់​ភ្លើង​បំភ្លឺ​ចំនួន ២​គ្រាប់​នៅ​ភូមិសាស្ត្រ​ទីប្រជុំជន​ស៊ី​វិល​រស់នៅ ក្នុង​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត (​ផ្លូវ​លេខ​៥៨) ខេត្តបន្ទាយមានជ័យ​។

ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៥

  • ចាប់ពី​ម៉ោង ១:១៦​នាទី​រំលង​អា​ធ្រា​ត្រ រហូត​ដល់​ម៉ោង ១:៤០​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចំនួន ១៣​គ្រាប់​ចូល​ក្នុងភូមិ​សាស្ត្រ​ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។
  • ចាប់ពី​ម៉ោង ៧:០១​នាទី ដល់​ម៉ោង ១៦:០០​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ជាង ៨០​គ្រាប់​ចូល​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
  • ចាប់ពី​ម៉ោង ៧:០១​នាទី ដល់​ម៉ោង ១៦:០០​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ជាង ១០០​គ្រាប់​ចូល​ភូមិសាស្ត្រ​បឹង​ត្រកួន​។
  • ចាប់ពី​ម៉ោង ៧:៣០​នាទី ដល់​ម៉ោង ៩:០០​នាទី យោធា​ថៃ​បាន​ផ្លោង​ចំនួន ៥​គ្រាប់​ចូល​ភូមិសាស្ត្រ​ស្រុក​ស្វាយចេក​។
  • ម៉ោង ៧:៣៥​នាទី យោធា​ថៃ​បាន​បាញ់កាំភ្លើង​យន្ត​នៅ​ភូមិសាស្ត្រ​អូរ​ភ្លុក​ដំរី​។
  • ម៉ោង ៨:០០​នាទី ដល់​ម៉ោង ១៦:០០​នាទី យោធា​ថៃ​បាន​បន្ត​បាញ់​ផ្លោង​ប្រមាណ ៦១​គ្រាប់​ចូល​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ​។
  • ចាប់ពី​ម៉ោង ៨:០១​នាទី ដល់​ម៉ោង ១៦:១០​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចំនួន ៣៣​គ្រាប់​ចូល​ភូមិសាស្ត្រ​ក្រុង​ប៉ោយ​ប៉ែ​ត​។
  • ចាប់ពី​ម៉ោង ៩:៤៣​នាទី ដល់​ម៉ោង ១៥:១៥​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចំនួន ៥៩​គ្រាប់​ចូល​ភូមិសាស្ត្រ​ស្រុក​ភ្នំព្រឹក​។
  • ម៉ោង ១០:៤៥​នាទី ដល់​ម៉ោង ១១:២៣​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចំនួន ១៦​គ្រាប់​ចូល​ភូមិសាស្ត្រ​ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។
  • ម៉ោង ១០:៥៤​នាទី យោធា​ថៃ​បាន​បាញ់កាំភ្លើង​ធំ​លើ​រថក្រោះ​បុក​ចូល​ភូមិសាស្ត្រ​បឹង​ត្រកួន​។
  • ម៉ោង ១៥:៣០​នាទី យោធា​ថៃ​បាន​ធ្វើ​សកម្មភាព​ចល័ត​កម្លាំង​, រថពាសដែក និង​រថក្រោះ​ចូល​ភូមិ សាស្ត្រ​ច្រក​ជ័យ​ជំនះ​។

កងកម្លាំង​របស់​យើង​បាន​ប្រយុទ្ធ​តស៊ូ​យ៉ាង​ស្វិតស្វាញ​ប្រឆាំង​នឹង​សត្រូវ​ឈ្លានពាន និង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច​ក្នុង​ការ​បំពេញ​តួនាទី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ