ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​ចាំ​ព្រះធម៌​ហើយ​ត្រូវ​ប្រតិបត្តិ​ផង​ទើប​ឃើញ​សេចក្តី​ពិត

1 ឆ្នាំ មុន

នៅ​ក្នុង​ទ្រឹស្តី​ព្រះធម៌ កាលណា​ចេះ​ហើយ​ក្ដី យល់​ហើយ​ក្ដី គឺ​ចាំបាច់​ត្រូវ​តែ​ប្រតិបត្តិ​ទៀត​ផង​ទើប​ឃើញ​សេចក្ដី​ពិត ហើយនឹង​អាច​យល់​បាន​ដល់​ជម្រៅ​ពិត​នៃ​ធម៌​បាន​ច្បាស់ ។ បុគ្គល​ចេះ​តែ​សូត្រធម៌ និង​ចេះ​តែ​អាន​សេចក្តី​ធម៌​ច្បាស់លាស់​ហើយ​នោះ តែបើ​មិន​បាន​ប្រតិបត្តិ​ឱ្យ​បាន​ត្រឹមត្រូវ​ទេ ក៏​មិន​អាច​នឹង​បានដឹង​នូវ​សេចក្តី​ពិត​ដែល​មាននៅ​ក្នុង​ជម្រៅ​នៃ​ព្រះធម៌​នោះ​បាន​ច្បាស់លាស់​ដែរ…

នៅ​ក្នុង​ទ្រឹស្តី​ព្រះធម៌ កាលណា​ចេះ​ហើយ​ក្ដី យល់​ហើយ​ក្ដី គឺ​ចាំបាច់​ត្រូវ​តែ​ប្រតិបត្តិ​ទៀត​ផង​ទើប​ឃើញ​សេចក្ដី​ពិត ហើយនឹង​អាច​យល់​បាន​ដល់​ជម្រៅ​ពិត​នៃ​ធម៌​បាន​ច្បាស់ ។

Picture

បុគ្គល​ចេះ​តែ​សូត្រធម៌ និង​ចេះ​តែ​អាន​សេចក្តី​ធម៌​ច្បាស់លាស់​ហើយ​នោះ តែបើ​មិន​បាន​ប្រតិបត្តិ​ឱ្យ​បាន​ត្រឹមត្រូវ​ទេ ក៏​មិន​អាច​នឹង​បានដឹង​នូវ​សេចក្តី​ពិត​ដែល​មាននៅ​ក្នុង​ជម្រៅ​នៃ​ព្រះធម៌​នោះ​បាន​ច្បាស់លាស់​ដែរ ។

Picture

បើកាលណា​មិន​បាន​ធ្វើ​សីល​សមាធិ​បញ្ញា​ទេ បុគ្គល​នោះ​ក៏​មិន​ចាត់​ទុក​បាន​ថា​ជា​ព្រះ​ញាតិ​បាន​ឡើយ ហើយ​បើ​បុគ្គល​នោះ​មាន​ចេតនា​ទៅ​បង្ហាត់បង្រៀន​គេ គឺជា​គំនិត​ក្នុង​បំណង​អំពើ​ល្អ​ដែរ ប៉ុន្តែ​មិន​ខុស​ពី​បុគ្គល​ដែល​ពិការ​ភ្នែក​មើល​មិនឃើញ ហើយ​បាន​ដឹក​ដៃ ចង្អុល​ប្រាប់ ដល់​ជន​ម្នាក់​ទៀត​ដែល​ពិការ​ភ្នែក​មើល​មិនឃើញ​ដូច​គ្នា​ឲ្យ​ដើរ​តាម​ខ្លួន​ដូច្នោះ​ដែរ ។

Picture

ហេតុនេះ​បើ​បុគ្គល​មាន​ចេតនា​ចង់​អប់រំ ប្រៀនប្រដៅ​អ្នក​ដទៃ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ហេតុផល​ពិត​នោះ គួរ​ណាស់​តែ​សិក្សាអប់រំ​ខ្លួនឯង​ឱ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន ព្រម​ដោយ​ធ្វើ​សីល​សមាធិ​បញ្ញា​ឱ្យ​បាន​ត្រឹមត្រូវ​តាម​គន្លង​ពុទ្ធោវាទ​ផង​ដែរ ៕ សាន សារិន