ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​មេត្តា ! ឆក់​កាបូប ស្ត្រី​ពោះធំ​ដួល​របួសធ្ងន់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ពោះធំ​ម្នាក់​​បាន​ដួល​ម៉ូតូ​បោក​ក្បាល​ទៅ​នឹង​ថ្នល់​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ភ្លាម​ៗ​ដោយសារ​តែ​ចោរឆក់​កាបូប​របស់​គាត់

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ពោះធំ​ម្នាក់​​បាន​ដួល​ម៉ូតូ​បោក​ក្បាល​ទៅ​នឹង​ថ្នល់​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ភ្លាម​ៗ​ដោយសារ​តែ​ចោរឆក់​កាបូប​របស់​គាត់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​កន្លែង​លក់​ឡាន ហាក់ ស្រ៊ុ​ន តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស ស្ថិត​ក្នុង​សង្កាត់​ច្រះ​ចក ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​គេ​បានឃើញ​ស្ត្រី​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1DE-1368 តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​កន្លែង​កើតហេតុ​ស្រាប់តែ​សង្ស័យ​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ បាន​ធ្វើ​សកម្មភាព​ឆក់​កាបូប​ស្ត្រី​រង​គ្រោះ​ប​ណ្តោ​ល​ឲ្យ​ស្ត្រី​រង​គ្រោះ​ដួល​បោក​ក្បាលរង​របួស​ធ្ងន់ ដោយ​​ហូរ​ឈាម​តាម​មាត់ និង ច្រមុះ ។ ចំណែក​ជនសង្ស័យ​ទាំង​២​នាក់​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​សង្គ្រោះ​របស់​មន្ទី​ពេទ្យ​កាល់​ម៉ែ​ត​បាន​មក​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ ៕