ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្លែក​ណាស់​! ជំនួប​ទុ​យ​នេ​ស៊ី​នឹង​ម៉ា​លី អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​មុន​៩០​នាទី

2 ឆ្នាំ មុន

កា​ម៉េ​រូ​ន ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ា​លី បាន​យកឈ្នះ​លើ​ទុ​យ​នេ​ស៊ី​សម្រាប់​ជំនួប​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល F ពានរង្វាន់ Africa Cup of

កា​ម៉េ​រូ​ន ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​ម៉ា​លី បាន​យកឈ្នះ​លើ​ទុ​យ​នេ​ស៊ី​សម្រាប់​ជំនួប​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល F ពានរង្វាន់ Africa Cup of Nations 2021 (AFCON 2021)​ដោយ​លទ្ធផល ១-០ កាលពី​យប់មិញ ដែល​ជា​ការ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​ពី​សំណាក់​កីឡាករ Ibrahima Koné នៅ​នាទី​៤៨ នៅ​ក្នុង​ការ​ប្រកួត​ដែល​មានរឿង​ប្លែក​គួរ​ឱ្យ​អស់សំណើច​កើតឡើង​។

រឿ​ចម្រូងចម្រាស​នៅ​ក្នុង​ជំនួប​នេះ​កើតឡើង បន្ទាប់​ពី​លោក​អាជ្ញាកណ្តាល Janny Sikazwe សញ្ជាតិ​ហ្សំ​ប៊ី​បាន​សាង​កំហុស​គួរ​ឱ្យ​អស់សំណើច ដោយ​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​នៅ​នាទី​៨៥ លុះ​ក្រោយមក​ការ​ប្រកួត​ត្រូវ​សម្រេច​ឱ្យ​លេង​បន្ត​ទៀត​។ ប៉ុន្តែ​ទោះ​យ៉ាងណា អាជ្ញាកណ្តាល​រូប​នេះ បាន​បង្កើត​កំហុស​ម្តងទៀត ដោយ​លើក​នេះ សម្រេច​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​មុន​នាទី​៩០ ពោល​គឺ​នៅ​នាទី​៨៩ និង​៤៥​វី​នាទី ដោយ​ពុំ​មាន​ម៉ោង​បន្ថែម​នោះ​ទេ​។

លោក Mondher Kebaier គ្រូបង្វឹក​ទុ​យ​នេ​ស៊ី រួម​និង​ជំនួយការ​គាត់​សម្តែង​ការ​ខឹងសម្បារ​យ៉ាង​ខ្លាំង និង​រត់​ចូល​ទីលាន​ដើម្បី​តវ៉ា​ជាមួយ​អាជ្ញាកណ្តាល ដោយសារ​ការ​ប្រកួត​នេះ បាន​ចំណាយ​ពេលវេលា​ច្រើន​មាន​ទាំង​ការ​ពិន័យ​បាល់​ប៉េ​ណា​ល់​ទី​ចំនួន​២​លើក​, ការ​ពិនិត្យ VAR និង​ការ​ផ្តល់​កាត​ក្រហម​ដល់​កីឡាករ​ម៉ា​លី​ម្នាក់ ប៉ុន្តែ​ការ​ប្រកួត​បែរជា​បញ្ចប់​មុន​ពេល​កំណត់​ទៅ​វិញ​៕ (​ដកស្រង់​ចេញពី CNN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ