ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈ​ខុស​គ្នា​រវាង​ការ​សប្បាយ​នឹង​លោភៈ​និង​កុសលធម៌

2 ឆ្នាំ មុន

ការ​សប្បាយ ឬ​ក៏​ការ​រីករាយ​នៅ​ក្នុង​លោភៈ​គឺជា​សេចក្តី​ប្រាថ្នា​របស់​ពួក​ជន​ដែល​មិន​ឆ្អែត ស្កប់ស្កល់​នឹង​លាភសក្ការៈ មិន​ឆ្អែត​នឹង​ការ​ចង់បាន ចំណែកឯ​ការ​សប្បាយ​នៅ​ក្នុង​កុសលធម៌​វិញ​ជា​បំណងប្រាថ្នា​របស់​ពួក​ជន​ដែល​ស្គាល់​ដំណើរ​ជីវិត​ពិត មិន​ប្រាថ្នា​ទ្រ​ព្យ​សម្បត្តិ​ច្រើន​ហួសប្រមាណ​ពេក​ទេ ព្រោះ​ការ​អស់​ទៅ​នៃ​អាយុជីវិត​គឺ​មិន​អាច​យក​អ្វី​ទៅ​ជាមួយ​បាន​ឡើយ​ក្រៅពី​ផល​នៃ​អំពើ​ល្អ និង​អាក្រក់ ។ ខាងក្រោម​នេះ​ជា​ការ​ផ្ទុយ​គ្នា​រវាង​ការ​សប្បាយ​នៅ​ក្នុង​លោភៈ…

ការ​សប្បាយ ឬ​ក៏​ការ​រីករាយ​នៅ​ក្នុង​លោភៈ​គឺជា​សេចក្តី​ប្រាថ្នា​របស់​ពួក​ជន​ដែល​មិន​ឆ្អែត ស្កប់ស្កល់​នឹង​លាភសក្ការៈ មិន​ឆ្អែត​នឹង​ការ​ចង់បាន ចំណែកឯ​ការ​សប្បាយ​នៅ​ក្នុង​កុសលធម៌​វិញ​ជា​បំណងប្រាថ្នា​របស់​ពួក​ជន​ដែល​ស្គាល់​ដំណើរ​ជីវិត​ពិត មិន​ប្រាថ្នា​ទ្រ​ព្យ​សម្បត្តិ​ច្រើន​ហួសប្រមាណ​ពេក​ទេ ព្រោះ​ការ​អស់​ទៅ​នៃ​អាយុជីវិត​គឺ​មិន​អាច​យក​អ្វី​ទៅ​ជាមួយ​បាន​ឡើយ​ក្រៅពី​ផល​នៃ​អំពើ​ល្អ និង​អាក្រក់ ។ ខាងក្រោម​នេះ​ជា​ការ​ផ្ទុយ​គ្នា​រវាង​ការ​សប្បាយ​នៅ​ក្នុង​លោភៈ និង​ការ​សប្បាយ​នឹង​កុសលធម៌​៖

លក្ខណៈ​នៃ​ការ​សប្បាយ​នៅ​ក្នុង​លោភៈ​គឺជា​ការ​សប្បាយ​រីករាយ​ដោយ​អំណាច​នៃ​ការ​ត្រេកត្រអាល​, រីករាយ​ផង​រសាប់រសល់​ផង ប្រសិនបើ​ពេញចិត្ត​ខ្លាំង​គឺ​រឹតតែ​ប្រាថ្នា​ឡើង​កាន់តែ​ខ្លាំង​, រឹតតែ​ជាប់​ស្អិត​យ៉ាង​ក្រៃ​លែង​, សប្បាយ​នឹង​របស់​ណា​គឺ​ពេញចិត្ត​នឹង​របស់​នោះ​យ៉ាង​ងប់​ង​ល់​តែ​ម្តង​, ចាប់ចិត្ត​នឹង​របស់​ណា ជាប់​ស្អិត​នឹង​របស់​នោះ ។

រីឯ​លក្ខណៈ​នៃ​ការ​សប្បាយ​នៅ​ក្នុង​កុសល​វិញ​គឺជា​ការ​ប្រាថ្នា​ប្រកបដោយ​សេចក្តី​ស្ងប់ មិនមែន​ជា​ការ​សប្បាយ​ដោយ​អំណាច​នៃ​លោភៈ​ទេ ជា​ការ​សប្បាយ​ដោយ​អំណាច​នៃ​ការ​យល់​ដឹង​អំពី​កិច្ច​ផ្សេង​ៗ​ដែល​ត្រូវធ្វើ ហើយ​រមែង​មិន​មាន​សភាព​អន្ទះអន្ទែង​ក្នុង​អារម្មណ៍ ឬ​ក៏​ចង់បាន​ទៅ​ក្នុង​អារម្មណ៍ គឺ​គ្មាន​ឡើយ បាន​សេចក្តី​ថា កុសល​ហ្នឹង​មិន​បាន​ចាប់​យក​ទៅ​ក្នុង​អារម្មណ៍ ហើយ​ប្រាថ្នា​ចង់បាន​ចិត្ត​ត្រេកត្រអាល​ដូច​លោភៈ​នោះ​ក៏​ទេ​ដែរ ។

សូម​អរ​ព្រះ​គុណ​ព្រះសម្មាសម្ពុទ្ធ ដែល​ព្រះ​អង្គ​បាន​បន្សល់​ទុក​នូវ​មេរៀន​ដ៏​មាន​តម្លៃ​នេះ​សម្រាប់​សត្វលោក​សិក្សា​ឈ្វេងយល់ យើង​គួរ​សិក្សា​រៀនសូត្រ​ទ្រឹស្តី​អប់រំ​តាម​បែប​ព្រះពុទ្ធ​សាសនា​ដើម្បី​សន្សំ​នូវ​ពូជ​យល់​ត្រូវ​នេះ​ទៅ​ជាតិ​មុខ​ៗ​ទៀត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ