ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​រកឃើញ​​អាយុ​​កាល​​​ទូក​​​​បុរាណ​មួយ​​​នេះ​​​​​​ហើយ​

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ក្នុង​ឱកាស​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​២៦ នៃ​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល ការ​គាំពារ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ (ICC-Angkor) ​កាលពី​​ថ្ងៃ​ទី​២៣ ​មិថុនា ​២០១៦ កន្លងមក ​លោក​សាស្ត្រាចារ្យ Azedine Bechaouch

ខេត្តសៀមរាប ៖ ក្នុង​ឱកាស​កិច្ចប្រជុំ​បច្ចេកទេស​លើក​ទី​២៦ នៃ​គណៈកម្មាធិការ​អន្តរជាតិ​សម្របសម្រួល ការ​គាំពារ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ (ICC-Angkor) ​កាលពី​​ថ្ងៃ​ទី​២៣ ​មិថុនា ​២០១៦ កន្លងមក ​លោក​សាស្ត្រាចារ្យ Azedine Bechaouch លេខាធិការ​វិទ្យាសាស្ត្រ​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរបាន​ប្រកាស​ថា ទូក​បុរាណ​ដែល​បាន​​ប្រទះ​ឃើញ​នៅ​ក្នុង​ការដ្ឋាន​បូម​ខ្សាច់ ស្ថិត​ក្នុងភូមិ​បំពេញរាជ្យ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប ហើយ​​​ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​ យក​មក​រក្សា​ទុក​បណ្តោះ​អាសន្ន​​នៅ​ក្នុង​កសិណ​អង្គរវត្ត​ កាលពី​ថ្ងៃ​ទី​៨ ​មេសា ​កន្លង​មក ត្រូវបាន​ដឹងថា គឺ​មាន​​កាលបរិច្ឆេទ​នៅ​​ឆ្នាំ​១២​០៧ ក្នុង​រាជ្យ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​ ។

លទ្ធផល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​​នេះ ត្រូវ​​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​ បាន​សម្តែង​ការ​អបអរសាទរ និង​គាំទ្រ​យ៉ាង​ខ្លាំង ចំពោះ​ការ​ប្រទះ​ឃើញ​នូវ​ទូក​​បុរាណ​ដ៏​កម្រ​ដំបូង​បំផុត ដែល​មាន​អាយុកាល​ចាស់​ជាងគេ​ ក្នុង​តំបន់​អង្គរ ​។

លោក​សាស្ត្រាចារ្យ Azedine Bechaouch បញ្ជាក់​ថា អាយុកាល​នេះ បាន​មក​ពី​លទ្ធផល​នៃ​ការ​វិភាគ​ នៅ​មន្ទីរពិសោធន៍​ប្រទេស​ញូ​វ​ហ្សេ​ឡែ​ន​ ដោយ​ប្រព័ន្ធ​វិទ្យាសាស្ត្រ​កាបូន​១៤ ដែល​មាន​ភាព​សុក្រឹត​និង​ច្បាស់​បំផុត ហើយ​មានការ​ទទួលស្គាល់​ជា​លក្ខណៈ​សកល ។