ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្មេងប្រុស អាយុ ១៣ឆ្នាំ រពិសដៃ យកគីបគ្រាប់ មកតថ្មពិល​លេង ផ្ទុះ

2 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ៖ ករណីផ្ទុះគីបគ្រាប់ បណ្តាលអោយក្មេងប្រុសម្នាក់ ស្លា.ប់ កាលពីវេលាម៉ោង ១៣ និង ៣០នាទី រសៀលថ្ងៃទី១២ ខែមករា…

ខេត្តកំពង់ធំ៖ ករណីផ្ទុះគីបគ្រាប់ បណ្តាលអោយក្មេងប្រុសម្នាក់ ស្លា.ប់ កាលពីវេលាម៉ោង ១៣ និង ៣០នាទី រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅ​ភូមិឈូក ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ស.ពជនរងគ្រោះ ឈ្មោះ ឡាយ សីហា ភេទប្រុស អាយុ ១៣​ឆ្នាំ ជាសិស្ស រស់នៅភូមិ ឃុំកើតហេតុខាងលើ​។

ក្មេងប្រុសម្នាក់ ឈ្មោះ នូ រស់នៅភូមិ​ឈូក ឃុំសណ្ដាន់ ស្រុកសណ្តាន់ បានអោយដឹងថា នៅថ្ងៃ​កើតហេតុ ពេលហូបបាយ​ថ្ងៃត្រង់ហើយ រូបគេបានមករត់លេងនៅផ្ទះជាមួយនឹងជនរងគ្រោះ ពេលនោះ គេបានឃើញជនរងគ្រោះ ឈ្មោះ សីហា កាន់ខ្សែភ្លើងមួយដុំតូច មានទាំងកូនពិល ប្រើថ្មពីរគ្រាប់ផង មិនដឹងថា រើសមកពីណាទេ។ ពេលនោះ រូបគេបានប្រាប់ថា កុំដោតភ្លើងលេងវ៉ើយ ប្រយ័ត្នឆក់ណា! ឮដូច្នេះ ឈ្មោះ សីហា និយាយថា បើអាខ្លាច ថយចេញទៅ អាញ់លេងតែឯង បានហើយ។ ខ្លួនគេ ក៏បានគេចចេញឆ្ងាយ បានតែបន្តិច បន្ទាប់មក ស្រាប់តែឮ​ផ្ទុះ​សូភីងឡើង។ គេឃើញឈ្មោះ សីហា ដួលលើដី ខ្លួនគេភ័យណាស់ ក៏រត់ទៅផ្ទះទៅ។

នៅពេលទទួលបានព័ត៌មាននេះ កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ និងអាជ្ញាធរភូមិឃុំ ចុះពិនិត្យដល់កន្លែងកើតហេតុ និងពិនិត្យសាកសព ក៏ឃើញមានស្នាមមុតចំចន្លោះ​ចិញ្ចើមទំហំ ៤ស.ម ជម្រៅ ១ស.ម មុខមុតសុះតូចៗ ផ្នែកដើមទ្រូង មុតសុះរន្ធតូច និងមុតដាច់​សាច់​បាតដៃ ត្រង់រង្វះ​មេដៃឆ្វេង ក្រៅពីនេះ ពុំមានស្លាកស្នាមអ្វី គួរឲ្យកត់សម្គាល់ឡើយ។

កម្លាំងជំនាញ សន្និដ្ឋានថា ក្មេងប្រុសរងគ្រោះ បានស្លា.ប់ ដោយសារយកគីបគ្រាប់ មកតភ្ជាប់​ថ្មពិល បណ្តាលឲ្យ​ផ្ទុះ ត្រូវស្លា.ប់ខ្លួនឯង។ ក្រោយពិនិត្យចប់ អាជ្ញាធរសមត្ថកិច្ច បានធ្វើកំណត់​ហេតុ ប្រគល់ស.ពជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕ ថុក សុខា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ