ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តីប៉ងប្រាថ្នាតែ ១គត់របស់កម្ពុជា គឺជួយ​មីយ៉ាន់ម៉ា ឱ្យវិលត្រឡប់ទៅរកប្រក្រតីភាព​ឡើងវិញ បញ្ចប់អំពើហិ.ង្សា

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ «​សេចក្តីប៉ងប្រាថ្នា​តែ ១​គត់​របស់​កម្ពុជា គឺ​ជួយ​មី​យ៉ាន់​ម៉ា ឱ្យ​វិលត្រឡប់​ទៅរក​ប្រក្រតីភាព​ឡើងវិញ បញ្ចប់​អំពើហិង្សា និង​សម្រេចបាន​នូវ​សន្តិភាព ការបង្រួបបង្រួម​ជាតិ​យូរអង្វែង​»​។ នេះ​បើតាម​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក…

ភ្នំពេញ​៖ «​សេចក្តីប៉ងប្រាថ្នា​តែ ១​គត់​របស់​កម្ពុជា គឺ​ជួយ​មី​យ៉ាន់​ម៉ា ឱ្យ​វិលត្រឡប់​ទៅរក​ប្រក្រតីភាព​ឡើងវិញ បញ្ចប់​អំពើហិង្សា និង​សម្រេចបាន​នូវ​សន្តិភាព ការបង្រួបបង្រួម​ជាតិ​យូរអង្វែង​»​។ នេះ​បើតាម​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន​។​

​លោក​ប្រមុខ​ការទូត​កម្ពុជា បានលើកឡើង​ដូច្នេះ កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២២ ក្នុងពេល​បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី អា​ម៉ាន់​ដា មី​ល​លីង (Amanda Milling) អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​អាស៊ី នៃ​ក្រសួងការបរទេស កំ​មិន​វ៉ែល និង​អភិវឌ្ឍន៍​នៃ​ចក្រភព​អង់គ្លេស នៅ​ទីស្តីការ​ក្រសួងការបរទេស​កម្ពុជា​។​

​ក្រសួងការបរទេស បានប្រកាស នៅ​ថ្ងៃទី​១២ ខែមករា​នេះ​ថា «​ចំពោះ​ការវិវត្ត​សភាពការណ៍ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ឯកឧត្តម ប្រាក់ សុខុន បាន​ជម្រាបជូន​លោកជំទាវ អា​ម៉ាន​ដា មី​ល​លីង អំពី​គោលបំណង​ដ៏​សំខាន់ និង​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​មី​យ៉ាន់​ម៉ា កាលពី​ថ្ងៃទី ០៧-០៨ ខែមករា ឆ្នាំ​២០២២​។ ឯកឧត្តម បាន​សង្កត់ធ្ងន់ថា សេចក្តីប៉ងប្រាថ្នា​តែ​១​គត់​របស់​កម្ពុជា គឺ​ជួយ​មី​យ៉ាន់​ម៉ា​ឱ្យ​វិលត្រឡប់​ទៅ រក​ប្រក្រតីភាព​ឡើងវិញ បញ្ចប់​អំពើហិង្សា និង​សម្រេចបាន​នូវ​សន្តិភាព និង​ការបង្រួបបង្រួម​ជាតិ យូរអង្វែង ហើយ​ដើម្បី​សម្រេច​គោលបំណង​នេះ​បាន ត្រូវមាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ទាំងអស់​នៅក្នុង​ដំណើរការ​នៃ​កិច្ចចរចា​»​។​

 លោក ប្រាក់ សុខុន ដែលជា​ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន បាន​បន្ថែមថា  «​ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី គឺ​ដើម្បី​បំបែក​ការជាប់គាំង សម្រាប់​វឌ្ឍន​ភាពជា ជំ​ហ៊ានៗ លើ​ការអនុវត្ត​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ ប្រាំ​ចំណុច​។ ដំណើរការ​សន្តិភាព​ណាមួយ​ក៏ដោយ ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​មី​យ៉ាន់​ម៉ា ត្រូវតែ ដឹកនាំ​ដោយ​មី​យ៉ាន់​ម៉ា និង​ធ្វើជា​ម្ចាស់​ដោយ​មី​យ៉ាន់​ម៉ា​»៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ