ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សា.ក.ស.ព អណ្តែត​ទឹក​ស្រះ នៅ​ក្បែរមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត

4 ខែ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ គ្រូ​ពេទ្យ​ បាន​ប្រទះ​ឃើញ​​​សាក.ស.ពអណ្តែតទឹកស្រះ នៅក្បែរមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត នៅវេលាម៉ោង ៥ និង​៤០នាទី ល្ងាចកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២…

បន្ទាយមានជ័យ៖ គ្រូ​ពេទ្យ​ បាន​ប្រទះ​ឃើញ​​​សាក.ស.ពអណ្តែតទឹកស្រះ នៅក្បែរមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែត នៅវេលាម៉ោង ៥ និង​៤០នាទី ល្ងាចកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ស្ថិតភូមិប្រជាធម្ម សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

កម្លាំងនគរបាលប៉ុស្តិ៍សង្កាត់ប៉ោយប៉ែត បានប្រាប់ថា ក្រោយទទួលព័ត៌មានពីមន្ត្រីពេទ្យបង្អែកក្រុងប៉ោយប៉ែត ថាមាន​សាក​ស.ពអ​ណ្តែតទឹកស្រះ ក្រោយមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ហើយកម្លាំងជំនាញ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានស្រង់សាកសពពីទឹក ដាក់លើគោក ពិនិត្យ ហើយក៏ដឹងថា សាកស.ពនោះ មានឈ្មោះ អែល សីហា ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិ សង្កាត់ ក្រុង​ប៉ោយប៉ែត។

កម្លាំងនគរបាលប៉ុស្តិ៍ បានបញ្ជាក់ថា ក្រោយពិនិត្យពីមន្ត្រីជំនាញ គឺបាន​សន្និដ្ឋានថា ជនរងគ្រោះ​ អាចបណ្តាល​មកពីលង់​ទឹក​ស្រះ ស្លា.ប់ រហូតអណ្តែត ទើបគ្រូពេទ្យបង្អែកក្រុងប៉ោយប៉ែត​ ប្រទះឃើញ។ មន្ត្រីជំនាញ ពិនិត្យមិនឃើញ មានស្លាកស្នាម​អ្វីមួយឡើយ គឺជនរងគ្រោះស្លា.ប់​ដោយលង់​ទឹកស្រះ ក្រោយពិនិត្យពីមន្ត្រីជំនាញហើយ បាន​ប្រគល់​សាកស.ព​ជូនសាច់ញាតិ ទទួលយកទៅធ្វើបុណ្យ តាមប្រពៃណី​៕ ​ប៊ុន ធឿន​

Picture
Picture