ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្រ្តធម្មជាតិ៣យ៉ាង ជួយបង្រួមរន្ធញើសលើស្បែកមុខ

2 ឆ្នាំ មុន

រន្ធញើស គឺជាផ្នែករចនាសម្ព័ន្ធនៃស្បែករបស់អ្នក ដែលមិនអាចបាត់ទៅណានោះទេ បើទោះបីជាអ្នកព្យាយាមកុំឱ្យគេមើលឃើញក៏ដោយ។ ពេលដែលអ្នកមិនថែមុខ វាអាចកាន់តែរីកធំ ហើយអាចនឹងស្ទះបង្កទៅជាការឡើងមុន។ មនុស្សភាគច្រើនចង់បានរន្ធញើសលើស្បែកមុខរួមតូច ព្រោះថាវាមើលទៅស្អាតនិងម៉ដ្ឋល្អ។ ជាការពិតណាស់…

រន្ធញើស គឺជាផ្នែករចនាសម្ព័ន្ធនៃស្បែករបស់អ្នក ដែលមិនអាចបាត់ទៅណានោះទេ បើទោះបីជាអ្នកព្យាយាមកុំឱ្យគេមើលឃើញក៏ដោយ។ ពេលដែលអ្នកមិនថែមុខ វាអាចកាន់តែរីកធំ ហើយអាចនឹងស្ទះបង្កទៅជាការឡើងមុន។ មនុស្សភាគច្រើនចង់បានរន្ធញើសលើស្បែកមុខរួមតូច ព្រោះថាវាមើលទៅស្អាតនិងម៉ដ្ឋល្អ។ ជាការពិតណាស់ យើងមានគ្រឿងសម្អាងជាច្រើន អាចដោះស្រាយបញ្ហានេះបាន តែថ្ងៃនេះអ្នកនឹងបានស្គាល់ពីវិធីសាស្រ្តធម្មជាតិ ដែលអាចដោះស្រាយបញ្ហាបានដូចគ្នា។

១. ទឹកឃ្មុំនិងស្ករ

យកទឹកឃ្មុំ ១ស្លាបព្រាបាយ ស្ករត្នោត ១ស្លាបព្រាបាយ លាយជាមួយនឹងទឹកក្រូចឆ្មា បន្តិច។​ លាងសម្អាតមុខរបស់អ្នកជាមួយនឹងទឹកធម្មតា លាបស្ក្រាប់លើមុខរបស់អ្នក ហើយម៉ាស្សាថ្នមៗ ជាពិសេសកន្លែងដែលមានរន្ធញើសរីកធំ។ លាងជម្រះជាមួយទឹកក្តៅ។

២. សូដាដុតនំ (Baking Soda)

​លាយ​ម្សៅ baking soda និង​ទឹក​ក្តៅឧណ្ណៗ (ប្រហែល ២ស្លាបព្រាបាយ)។ លាបម្សៅនេះនៅលើមុខ ហើយម៉ាស្សាថ្នមៗ ម្សៅ Baking Soda ចូលទៅក្នុងរន្ធញើសរយៈពេលមួយនាទី។ លាងមុខរបស់អ្នកឱ្យស្អាតដោយទឹកត្រជាក់។ វិធីនេះជួយកម្ចាត់កោសិកាស្បែកដែលងាប់ ធូលី និងសារធាតុមិនបរិសុទ្ធផ្សេងៗ។ សូដាដុតនំ គ្រប់គ្រងបរិមាណអុកស៊ីហ្សែននៅក្នុងស្បែក និងជួយគ្រប់គ្រងកម្រិត pH របស់វា។

៣. ប្រទាល​កន្ទុយក្រពើ

ការផ្តល់សំណើមដល់ស្បែកជាមួយនឹងទឹកប្រទាលកន្ទុយក្រពើ ក៏អាចជួយបង្រួមរន្ធញើសផងដែរ។ ទឹកប្រទាលកន្ទុយក្រពើ សម្អាត និងចិញ្ចឹមស្បែក ថែមទាំងកម្ចាត់ជាតិខ្លាញ់ និងកខ្វក់ចេញពីរន្ធញើសដ៏ជ្រៅបំផុត។ ចូរលាបវាលើស្បែកមុខរបស់អ្នក៥នាទី រួចលាងចោលជាមួយនឹងទឹកធម្មតា៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ