ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្រ្តធម្មជាតិ៣យ៉ាង ជួយបំបាត់ការដុះរោមលើមុខរបស់ស្រ្តី

2 ឆ្នាំ មុន

ការ​មានរោមមុខ​បន្តិចបន្តួច ​គឺ​ជា​រឿង​ធម្មតា និង​ធម្មតាសម្រាប់ស្រ្តី។ ប៉ុន្តែក្នុងករណីខ្លះ ស្រ្តីបែរជាមានរោមមុខក្រាស់ដូចបុរសទៅវិញ។ ស្ថានភាពមិនល្អនេះ ត្រូវបានគេហៅថាហឺស៊ូទីសឹម (hirsutism) ដែលជារឿយៗវាបណ្តាលមកពីអតុល្យភាពអរម៉ូន។ ពួកគេអាចធ្វើការកោរចេញដោយប្រើប្រាស់ឡាម…

ការ​មានរោមមុខ​បន្តិចបន្តួច ​គឺ​ជា​រឿង​ធម្មតា និង​ធម្មតាសម្រាប់ស្រ្តី។ ប៉ុន្តែក្នុងករណីខ្លះ ស្រ្តីបែរជាមានរោមមុខក្រាស់ដូចបុរសទៅវិញ។ ស្ថានភាពមិនល្អនេះ ត្រូវបានគេហៅថាហឺស៊ូទីសឹម (hirsutism) ដែលជារឿយៗវាបណ្តាលមកពីអតុល្យភាពអរម៉ូន។ ពួកគេអាចធ្វើការកោរចេញដោយប្រើប្រាស់ឡាម ឬក៏ អាចអនុវត្តវិធីងាយៗតាមធម្មជាតិដូចខាងក្រោម។

១. ហាត់ប្រាណ

ការរក្សាភាពសកម្ម គឺជារឿងដ៏ល្អបំផុតមួយដែលអ្នកអាចធ្វើសម្រាប់សុខុមាលភាពទូទៅរបស់អ្នក ហើយការបណ្តាក់ទុនប្រហែល ៣០នាទីក្នុងមួយថ្ងៃ ក្នុងការធ្វើលំហាត់ប្រាណកម្រិតមធ្យមនឹងជួយអ្នកគ្រប់គ្រងទម្ងន់របស់អ្នក និងរក្សារោមមុខរបស់អ្នកមិនឱ្យដុះក្រាស់។ ដោយសារការលើសទម្ងន់រួមចំណែកដល់ការលូតលាស់នៃរោមមុខច្រើនពេក ការសម្រកទម្ងន់ត្រឹមតែ ៥% នៃទំងន់រាងកាយរបស់អ្នកអាចធ្វើឱ្យមានតុល្យភាពអរម៉ូន និងកាត់បន្ថយរោមមុខ។

២. ផឹកទឹកឱ្យបានគ្រប់គ្រាន់

ការមានជាតិទឹកពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព និងសម្រស់របស់អ្នក។ ការផឹកទឹកឱ្យបានគ្រប់គ្រាន់ធ្វើអោយប្រសើរឡើងនូវការរំលាយអាហាររបស់អ្នក ជួយឱ្យស្បែករបស់អ្នកនៅក្មេងជាងវ័យ និងផ្តល់អត្ថប្រយោជន៍សុខភាពជាច្រើនទៀត រួមទាំងការការពារការរីកលូតលាស់នៃរោមមុខ។ ការ​ទទួលទានទឹកពី ៦ ទៅ ៨ កែវ ​ជា​រៀង​រាល់​ថ្ងៃ​អាច​ជួយ​ឱ្យ​ស្ថានភាព​កាន់​តែ​ប្រសើរ​ឡើង។

៣. ព្យាយាមកុំទទួលទានសារធាតុខ្លាញ់ចម្រាញ់ (​Trans Fat)

នំខេក ឬ នំសូកូឡា ឆ្ងាញ់ពីហាងនំប៉័ង ដែលនៅជិតបំផុតរបស់អ្នក អាចបង្កើនអារម្មណ៍របស់អ្នក និងបំពេញចិត្តដែលចូលចិត្តជាតិផ្អែមរបស់អញនក ប៉ុន្តែមានឱកាសដែលពួកវាមានផ្ទុកខ្លាញ់ចម្រាញ់ ដូចជាទំនិញដុតនំពាណិជ្ជកម្មភាគច្រើនដែរ។ បន្ថែមពីលើការបង្កើនកម្រិតកូឡេស្តេរ៉ុលរបស់អ្នក និងបង្កើនហានិភ័យនៃជំងឺបេះដូង ខ្លាញ់ចម្រាញ់ អាចរួមចំណែកដល់ការលូតលាស់នៃរោមដែលមិនចង់បាន។ ការ​កាត់​វា​ចេញពីរបបអាហារ ​គឺ​ជា​ការ​សម្រេច​ចិត្ត​មួយ​ដែល​រាងកាយ​របស់​អ្នក​នឹង​ដឹង​គុណ​អ្នក​ជា​ខ្លាំង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ