ទន្សោងគោព្រៃ
នៅតាមដងទន្លេ ក្រៅពីមុខរបរនេសាទត្រី…ក៏មានមុខរបរកសិកម្មដ៏ចម្បងដែរ…ចំណែកបទល្មើសតាមដងទន្លេនានាកើតមានប្រចាំខែ ប្រចាំឆ្នាំ…បទល្មើសធំជាងគេ គឺបទល្មើសនេសាទ
នៅតាមដងទន្លេ ក្រៅពីមុខរបរនេសាទត្រី…ក៏មានមុខរបរកសិកម្មដ៏ចម្បងដែរ…ចំណែកបទល្មើសតាមដងទន្លេនានាកើតមានប្រចាំខែ ប្រចាំឆ្នាំ…បទល្មើសធំជាងគេ គឺបទល្មើសនេសាទ
នៅតាមដងទន្លេ ក្រៅពីមុខរបរនេសាទត្រី…ក៏មានមុខរបរកសិកម្មដ៏ចម្បងដែរ…ចំណែកបទល្មើសតាមដងទន្លេនានាកើតមានប្រចាំខែ ប្រចាំឆ្នាំ…បទល្មើសធំជាងគេ គឺបទល្មើសនេសាទ ។
ច្បាប់ក៏មានកំណត់ពេលវេលាត្រូវនេសាទ…ត្រូវបិទការនេសាទ…រដូវបិទការនេសាទ…ក៏ជារដូវកើតមានបទល្មើសនេសាទដែរ…។ បើកុំមានច្បាប់ទប់ទល់ម្លឹងៗស្រុកយើងដែលថា«មានទឹកមានត្រី»
អាចនឹង«អត់ត្រី» ប្រសិនបើទប់បទល្មើសមិនបាន ។ ប៉ុន្តែកុំមើលរំលង…មន្ត្រីមានអំណាចខាងបង្ក្រាបក៏ទទួលផល…ទទួលលាភសក្ការមិនធម្មតាដែរ…លើបទល្មើសទាំងឡាយតាមដងទន្លេ ។
នៅតាមដងព្រៃភ្នំ ក្រំថ្ម…ព្រៃស្រោងនានា…នៅតំបន់ភ្នំនៃភូមិភាគឥសានប្រទេសសម្បូរទៅដោយព្រៃឈើតូចធំទាំងឡាយ…។ ក្រៅពីមុខរបរកសិកម្ម ក៏មានរបរពិសេសមួយទៀត គឺបទល្មើសព្រៃឈើ…បទល្មើសសត្វព្រៃ…។ ការកាប់ព្រៃ កាប់ឈើនិងការបរបាញ់…គ្មានរដូវបើកទេ ! មានតែច្បាប់ការពារមិនឱ្យកាប់ មិនឱ្យបរបាញ់តែប៉ុណ្ណោះ ។
ច្បាប់កាន់តែហាម…បទល្មើសកាន់តែកើតមាន…បទល្មើសខាងលើនេះធ្វើឱ្យសម្បត្តិធម្មជាតិរបស់សង្គមរលំរលាយស្ទើរវិនាសទៅហោង…។ គ្មានអំណាចណាមួយទប់បានដោយសុក្រិតទេ…គ្មានឥទ្ធិពលណាមួយជួយទប់គួរឱ្យជឿជាក់បានឡើយ…។ ចំណែកអ្នកការពារច្បាប់…អ្នកត្រួតត្រាបទល្មើស…ចូលរួមចំណែកតូចសីុតូច…ធំសីុធំ…ដូចទន្សោងគោព្រៃស្ទើរទាំងអស់ទៅហើយ…។ល។
កុំមើលឃើញតែបទល្មើសនេសាទពេក…ត្រូវមើលឱ្យឃើញបទល្មើសព្រៃឈើ…បទល្មើសសត្វព្រៃជាចម្បង ទើបមានយុត្តិធម៌ក្នុងសង្គម ។
អ្នករស់នៅតាមដងទន្លេទទួលទានត្រី…សាច់សត្វចិញ្ចឹម…ឯអ្នករស់នៅតាមព្រៃភ្នំ…មនុស្សខូចកាចគេស៊ីឈើ…ស៊ីសត្វព្រៃ…ជាពិសេសសេដ្ឋីខ្លះនោះបានទៅដណ្តើមបរិភោគឈើអត់ចេះឆ្អែតដែរ…។ អស់ឈើស្រុកឯងហើយមិនស្ងៀមទៀត…យកប្រាក់ទៅជះឱ្យទៅលួចកាប់ស្រុកគេទៀត…។ ទីបំផុតទៅប៉ោងពោះអ្នកបង្ក្រាបឯណោះមិនធម្មតាឡើយ ។
ហ្នឹងហើយច្បាប់ស្រុកយើង…ច្បាប់មាននៅក្នុងក្រដាស…នៅក្នុងក្រដាសមានច្បាប់…ហេ ! ហេ !
អាឡេវ
ចែករំលែកព័តមាននេះ