ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​វីរុស​ប្រភេទ​ «អូ​មី​ក្រុង» ​នឹង​ធ្វើ​ឲ្យ​កូ​វី​ដ​-១៩​ចេញ​​ផុត​ពី​ដំណាក់កាល​ឆ្លង​ឬ?

2 ឆ្នាំ មុន

យោង​តាម​ទីភ្នាក់ងារ​ឱសថ​អឹ​រ៉ុ​ប ​EMA​ បាន​ឱ្យ​ដឹង​ថា រលក​នៃ​ការ​ឆ្លង​វីរុស​ប្រភេទ​ «ដែល​តា» នៅ​តែ​មាន​ ហើយ​ការ​ឆ្លង​​វីរុស​ប្រភេទ «​អូ​មី​ក្រុង» ​នៅ​មិន​ទាន់​ដល់​កម្រិត​កំពូល​នៃ​ការ​ឆ្លង​នៅឡើយ ដែលលើ​ពិភពលោក រួច

កូ​វី​ដ​-១៩ ៖ យោង​តាម​ទីភ្នាក់ងារ​ឱសថ​អឹ​រ៉ុ​ប ​EMA​ បាន​ឱ្យ​ដឹង​ថា រលក​នៃ​ការ​ឆ្លង​វីរុស​ប្រភេទ​ «ដែល​តា» នៅ​តែ​មាន​ ហើយ​ការ​ឆ្លង​​វីរុស​ប្រភេទ «​អូ​មី​ក្រុង» ​នៅ​មិន​ទាន់​ដល់​កម្រិត​កំពូល​នៃ​ការ​ឆ្លង​នៅឡើយ ដែលលើ​ពិភពលោក រួច​សភាពការណ៍​នឹង​អាច​មានការ​កែ​លម្អ​នា​បណ្ដា​ខែ​ខាង​មុខ​។ តើ​មក​ពី​អ្វី​ទៅ​បានជា​យល់​បែប​នោះ? ព្រោះ​បើ​តាម ​EMA ថា ​ទោះបី​ជំងឺ​នោះ​នៅ​តែ​ស្ថិត​ក្នុង​​ដំណាក់កាល​ឆ្លង​ខ្លាំង​ក៏​ដោយ តែ​ការ​ឆ្លង «​អូ​មី​ក្រុង» ​នឹង​ត្រូវ​ប្រែក្លាយ​កូ​វី​ដ​-១៩ ឲ្យ​ទៅ​ជា​ជំងឺ​មួយ​ដែល​នឹង​លែង​ឆ្លង ដែល​ជាមួយ​គ្នា​នេះ ​មនុស្សជាតិ​អាច​រៀនសូត្រ​ពី​វិធី​រស់នៅ​។

EMA​ ក៏​​បាន​សម្ដែង​ផង​ដែរ​ ពី​ការ​សង្ស័យ​នានា ចំពោះ​ការ​ចាក់​វ៉ា​ក់សាំ​ង​ដូ​ស​ទី​៤ ​ដល់​ប្រជាជន​ ដោយ​អះអាង​ថា ការ​ចាក់​វ៉ាក់សាំង​ដូ​ស​​ជា​បន្តបន្ទាប់​មិនមែន​ជា​យុទ្ធសាស្ត្រ​យូរអង្វែង​មួយ​ឡើយ​។ លោក ​MARCO CAVALERI ​ប្រមុខ​ផ្នែក​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​របស់​ EMA មាន​មូលដ្ឋាន​នៅ​ក្រុង​អាម​ស្ទ័​រ​ដាម បាន​​ថ្លែង​ថា គ្មាន​មនុស្ស​ណា​ម្នាក់​អាច​និយាយ​ឲ្យ​ប្រាកដ​ថា ពេល​ណា យើង​ចាក​ចេញ​ផុត​ពី​វិបត្តិ​កូ​វី​ដ​នេះនោះ​ទេ​។

លោក​បន្ត​ថា ​ជាមួយ​ការ​កើនឡើង​នៃ​ភាព​ស៊ាំ​របស់​ប្រជាជន និង​ជាមួយ​ «អូ​មី​ក្រុង» នឹង​នាំ​ឲ្យ​មាន​ភាព​ស៊ាំ​ធម្មជាតិ​កាន់តែ​ច្រើន​​បន្ថែម​លើ​ការ​ចាក់​វ៉ាក់សាំង​។ យើង​កំពុង​ឈាន​ទៅ​មុខ​ដោយ​រហ័ស​ឆ្ពោះទៅ​រក​សេណា​រី​យ៉ូ​មួយ ដែល​នឹង​ខិត​កាន់តែ​ជិត​ដល់​ការ​​ឈប់​ឆ្លង​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​លោក​គូសបញ្ជាក់​ថា តែ​យើង​មិន​ត្រូវ​ភ្លេច​ថា​យើង​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ឆ្លង​នៅឡើយ​។

ចំណែក​អង្គការ​សុខភាព​ពិភពលោក​ WHO​ វិញ កាលពី​ថៃ្ង​ទី​១១ ខែ​​មក​រា ​បាន​អំពាវនាវ​ឲ្យ​មានការ​កែប្រែ​សមាសភាព​នៃ​បណ្ដា​វ៉ាក់សាំង ដើម្បី​ធានា​ថា​វ៉ាក់សាំង​ទាំងនេះ ជួយ​ថែម​ទៀត​ប្រឆាំង​កូ​វី​ដ​។

បណ្ដា​អ្នកជំនាញ​ការ​របស់ ​WHO បាន​ព្រមាន​ថា ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ឆ្លង​កូ​វី​ដ​ដោយ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នា​ពេល​បច្ចុប្បន្ន មិន​មែន​ជា​យុទ្ធសាស្ត្រ​គត់មត់​មួយ​ឡើយ​។ អ្នក​ជំនាញការ​ទាំងនោះ​ចាត់​ទុក​ថា បណ្ដា​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ​ពិតជា​មាន​ប្រសិទ្ធភាព​ខ្ពស់ ទប់​ការ​ឆ្លង​ និង​បង្ការ​ការ​ឆ្លង ហើយ​លើស​ពី​នេះ​អាច​បង្ការ​ករ​ណីធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ​និង​ការ​ស្លា.ប់ ដែល​យើង​ត្រូវការ​ចាំបាច់​ហើយ​ត្រូវ​តែ​ផលិត​។ បែប​នោះ​អាច​កម្រិត​ផល​ប៉ះពាល់​នៃ​កូ​វី​ដ តែ​ក៏​ចាំបាច់​មាន​វិធានការ​សុខាភិបាល​និង​សង្ក​ម​កិច្ច​ហ្មត់ចត់​នានា​និង​ក្នុង​ទ្រង់ទ្រាយ​ធំ​។

WHO​ ទាមទារ​ឲ្យ​មាន​វ៉ាក់សាំង​កាន់តែ​ល្អ​ ដើម្បី​បញ្ឈប់​ការ​ឆ្លង​។ ការ​ទាមទារ​បែប​នោះ​កើត​មាន​ខណៈ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូ​ស​​ជម្រុញ​កំពុង​តែ​បង្កើន​ ជា​ពិសេស​នៅ​ក្នុង​បណ្ដា​ប្រទេស​លោក​ខាងលិច​។ WHO​ បាន​ព្រមាន​ដល់​រដ្ឋាភិបាល​ប្រទេស​ទាំង​នះ​ថា ការ​ចាក់​ដូ​ស​រំឭក​ដូច​បច្ចុប្បន្ន​តែ​មួយ​មុខ​គត់ នឹង​មិន​គ្រប់គ្រាន់​ក្នុង​ការ​ប្រយុទ្ធ​នឹង​ការ​ឆ្លង​កូ​វី​ដ​ឡើយ​។ បណ្ដា​អ្នក​ជំនាញការ​WHO ទាមទារ​បណ្ដា​វ៉ាក់សាំង​ដែល​អាច​បង្ការ​បាន​ល្អ​ចំពោះ​ការ​ឆ្លង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ